ទាន់ហេតុការណ៍
PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>ភាពមិនប្រក្រតីប្រធានមន្ទីរសាធារណការខេត្តកែប កាន់លុយរដ្ឋចំណាយ បានផលចំណេញច្រើន មើលផ្លូវដឹងបណ្ដើៗហើយ...?==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ==>រដ្ឋមន្ត្រីក្រសួងធនធានទឹក៖ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ==>ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ស្នើភាគីថៃ បន្តជួយបង្កលក្ខណៈងាយស្រួលដល់ពលករខ្មែរ ក្នុងការវិលត្រឡប់មកលេងស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំថ្មី==>ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម ហ៊ុន ម៉ានី គូសបញ្ជាក់ថា សន្និបាតប្រចាំឆ្នាំរបស់ក្រសួងមុខងារសាធារណៈខាងមុខនេះ នឹងមានការយកចិត្តទុកដាក់លើរបៀបរបបការងារ និងយន្តការដើម្បីបង្កើនប្រសិទ្ធភាពអនុវត្តការងារកាន់តែប្រសើរ==>បើកការដ្ឋានសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈ កម្រិតខ្ពស់ "ឆ្នេរព្រែកត្រែង" ក្រុងតព្រះសីហនុអភិវឌ្ឍរមណីយដ្ឋាន និងលើកកម្ពស់សោភ័ណភាព==>ក្រុមហ៊ុន East Group ស្នើសុំរដ្ឋបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី១ នៅក្នុងខេត្ដព្រះសីហនុ==>កសិករនៅ​ក្រុង​សិរី​សោភ័ណ ដាំពោត​ដំណើប​ឆ្នាំ​នេះ ​លក់​ថោក​ជាង​ឆ្នាំ​មុន​ ហើយ​លក់​មិន​ដាច់​កែ​ឆ្នៃ​ធ្វើ​ពោត​កំបោរ​លក់==>សេចក្តីជូនដំណឹង ក្រសួងពាណិជ្ជកម្ម ស្តីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥

PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ

PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ដោយ ៖ គេហទំព័រ «ស៊ីអេចខេ-ញូស៍.ខម|CHK-News.com»
Tel & Telegram: 096 60 84 784 / 012 790 894

ខេត្តបន្ទាយមានជ័យ ៖ កង​រាជ​ឣា​វុ​ធ​ហត្ថ​ខេត្ត នៅ​សៀ​ល​ថ្ងៃ​សៅរ៍ ទី​២២ ខែមីនា ឆ្នាំ​២០២៥​នេះ បាន​បញ្ជូន​ជនសង្ស័យ​៦​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​លួច​ស្ថាន​ទម្ងន់ទោស (​ធាក់​ប្លន់​យក​ម៉ូតូ​) និង​ប្រើប្រាស់​គ្រឿងញៀន ។

យោងតាមកងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​១៧​និង​០០​នាទី ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៥ មាន​ករណី​លួច​ស្ថាន​ទម្ងន់ទោស ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិ​.​ង្សា (​ធាក់​យក​ម៉ូតូ​) កើតឡើង​នៅ​ចំណុច​ភូមិ​បារាយណ៍ ឃុំ​តា​ផូ ស្រុក​ស្វាយចេក ខេត្ត​បន្ទ​យ​មាន​ជ័យ បង្ក​ឡើង​ដោយ​ជនសង្ស័យ​០១​ក្រុម បាន​ធ្វើ​សកម្មភាព​ធាក់​ផ្ដួល​ដើម្បី​យក​ម៉ូតូ​របស់​ជនរ​គ្រោះ​ឈ្មោះ សួន ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​១២​ឆ្នាំ ជា​សិស្ស បណ្តាល​ឱ្យ​ដួល​ម៉ូតូ ហើយ​ក្រុម​ជនសង្ស័យ​បាន​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ជិះ​គេចខ្លួន និង​បាន​យក​ម៉ូតូ​ទៅ​ដាក់បញ្ចាំ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​រួច កម្លាំង​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​វេលា​ម៉ោង​០០​និង​៣០​នាទី ថ្ងៃ​ទី​២២ មីនា ទើប​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០៦​នាក់ នៅ​ចំណុច​ភូមិ ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យ​ទាំង​០៦​នាក់ រួម​មាន ៖
១. ឈ្មោះ សែន ស៊ឺ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ
២. ឈ្មោះ ឆៃ បញ្ញា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ
៣. ឈ្មោះ ព្រឿ​យ ដា​រុង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ
៤. ឈ្មោះ យឿ​ម តា​វ៉ា​ន់ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ
៥. ឈ្មោះ វង់ សិលា​(​យក្ស​) ភេទ​ប្រុស អាយុ​១៩​ឆ្នាំ
និង​៦. ឈ្មោះ ឡង់ សុធា ភេទ​ប្រុស អាយុ ២០​ឆ្នាំ ។

ព្រមទាំង​ដកហូត​វត្ថុ​តាង ៖ ១. ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៩ ពាក់​ផ្លា​ក​លេខ​សៀមរាប 1AF-1067 ចំនួន​០១​គ្រឿង (​ប្រគល់​ជូន​ជន​រង​គ្រោះ​), ២. ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២៥ ចំនួន​០១​គ្រឿង​។ ៣. ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៦ ឡើង​តែម​ឆ្នាំ​២០១៨ ចំនួន​០១​គ្រឿង ។ និង​បាន​ធ្វើតេស្ត​ទឹកនោម មាន​សារធាតុ​ញៀន​ចំនួន​០៥​នាក់ ហើយ​នាំ​មក​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ដើម្បី​សួរនាំ​តាម​នីតិវិធី ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បានឱ្យ​ដឹង​ថា ក្រោយ​ឃាត់ខ្លួន និង​សួរនាំ​រួច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ក្រុម​ខ្លួន​ពិតជា​បាន​ពាក់ព័ន្ធ​លើ​ករណី លួច​ស្ថាន​ទម្ងន់ទោស ដោយសារ​ប្រព្រឹត្ត​អំពើ​ហិង្សា និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​ពិតប្រាកដ​មែន ។

ដោយ​ផ្អែក​លើ​ចម្លើយ​សារភាព និង​មាន​វត្ថុ​តាង​ជាក់ស្តែង កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី ។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ នៅ​សៀ​ល​ថ្ងៃ​សៅរ៍ ទី​២២ ខែមីនា ឆ្នាំ​២០២៥​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី