ទាន់ហេតុការណ៍
ស្នាដៃកូនខ្មែរ៖ផ្សារទំនើបខ្មែរ ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានសហការជាមួយដៃគូពាណិជ្ជកម្មថ្មីៗចំនួន ៣ រួមមានសាលារៀនលំដាប់អន្តរជាតិ==>ក្រុមហ៊ុនជាង៣៦ មកពីជប៉ុន ចាប់អារម្មណ៍ វិនិយោគនៅកម្ពុជា ទោះបីសន្ទុះ​វិនិយោគទុន​ជប៉ុន​មិន​ស្ទុះ​ខ្លាំង​ដូច​ជា​ចិនក៏ដោយ==>សហរដ្ឋអាម៉េរិក នឹងបន្តគាំទ្រកម្ពុជាឱ្យក្លាយជាប្រទេសដ៏រឹងមាំ ឯករាជ្យ និងមានភាពធន់ នេះតាមរយះទំព័រហ្វេសប៊ុកផេកស្ថានទូតអាម៉េរិកប្រចាំកម្ពុជា==>អតីតឧត្តមសេនីយ៍ត្រី (ផ្កាយ១) សម្បត្តិ កុសល ធ្លាប់ជាស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ជាប់គុក៦ឆ្នាំ កម្មផលប្តឹងចាប់ម្ចាស់បំណុល==>ខ្សែធំមែនឃុបឃិតគ្នាបើកសង្វៀនជលមាន់ខុសច្បាប់ឲ្យពលរដ្ឋខ្មែរចូលលេងដោយសរី​ សមត្ថកិច្ចក្រុងប៉ោយប៉ែត​ មើលរំលង និងមិនបង្រ្កាប==>សម្តេច​តេ​ជោ ហ៊ុន សែន៖លទ្ធផល​នៃ​កិច្ចព្រមព្រៀង​សន្តិភាព កម្ពុជា​-​ថៃ គឺជា​ការ​ប្រមូល​ផល​ដើមរដូវ​នៃ​យុទ្ធសាស្ត្រ​ស្ងាត់ តែ​មិន​ស្ងៀម​របស់​រាជរដ្ឋាភិបាល==>បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្

បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ

បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កំពង់ស្ពឺ ៖ លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង​ ស្រុក​ប​សេដ្ឋ ដែល​បាន​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ជន​រង​គ្រោះ​ឈ្មោះ​ផា​ន ផា​យុ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ស្រូល ឃុំ​ពោធិ៍​អង្គ្រង ស្រុក​ប​សេដ្ឋ កាលពី​ថៃ្ង​ទី​៣ ខែតុលា ឆ្នាំ​២០២៥ វេលា​ម៉ោង​១០​យប់ នៅ​ផ្លូវ​បេតុង​ភូមិ​គ្រញូង ឃុំ​ពោធិ៍​អង្គ្រង ស្រុក​ប​សេដ្ឋ បណ្ដាល​ឱ្យ​បាត់បង់​អាយុជីវិត ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បញ្ជូន​ទៅ​កាន់​ស្ថាប័ន​អយ្យការ​អម​សា​លាដំបូង​ខេត្ដ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ជា​សាធារណៈ​របស់​ស្នងការដ្ឋាន​នគរបាល​​ខេត្ត​ចុះ​ថ្ងៃ​ទី​៦ តុលា ឆ្នាំ​២០២៥ ចាត់ការ​បន្ដ​តាម​នីតិវិធី​ហើយ ។

ចំពោះសំណុំ​រឿងចម្រូងចម្រាសនេះ ​ករណីមេប៉ុស្តិ៍ផ្ទុះ​អា.វុ.ធ​ គ្រួសារ​យុវជន​រងគ្រោះ​ថា បា.ញ់ ខាង​នគរ​បាល​​ថា រៀលកៃ។​ ក្រោយហេតុការណ៏នេះ លោក​ឧត្តមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២៥ កន្លង​មក ដោយ​បានការ​ចង្អុល​ណែនាំ និង​បញ្ជា​ពី​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ និង​នាំ​យក​ថវិកា​របស់​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍​ចំនួន​១០​លាន​រៀល ទៅ​ចូលរួម​បុណ្យសព​យុវជន​រង​គ្រោះ​ឈ្មោះ ផា​ន ផា​យុ ។ យុវជន​រូប​នេះ​បាន​រងគ្រោះថ្នាក់​ដោយសារ​គ្រាប់កាំភ្លើង​របស់​លោកនាយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ឃុំ​ពោធិ៍​អង្គ្រង កាលពី​យប់​ថៃ្ង​ទី​៣ ខែតុលា ឆ្នាំ​២០២៥ កន្លង​ទៅ ក្នុង​ពេល​ចុះ​បំពេញបេសកកម្ម​ល្បាត​នៅ​ក្នុងភូមិ​សាស្ដ្រ​របស់​ខ្លួន​លើ​ការ​រក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព​សាធារណៈ​សង្គម ផ្ទុយ​ទៅ​វិញ បែរជា​បង្ក​ឱ្យ​មាន​ហេតុការណ៍​ដ៏​ធ្ងន់ធ្ងរ​បែប​នេះ ។

លោក​ឧត្ដមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត ក្នុង​ការ​អញ្ជើញ​ទៅ​សួរសុខទុក្ខ និង​ការ​ចូលរួម​សោកស្ដាយ​ជា​ពន់ពេក​ជាមួយ​ក្រុម​គ្រួសារ​នៃ​សព​យុវជន ផា​ន ផា​យុ ដ បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ការ​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ ពី​សំណាក់​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ ចំពោះ​ការ​បាត់បង់​អាយុជីវិត​កូន ក្មួយ ចៅ​ជាទី​ស្រឡាញ់​ជាមួយ​សាច់ញាតិ ក្រុម​គ្រួសារ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ជា​អ្នក​រស់នៅ​ភូមិ​ផង​របង​ជាមួយ និង​ជា​ការ​សោកស្ដាយ​មិន​អាច​យក​អ្វី​មក​ប្រៀបផ្ទឹម​បាន​ចំពោះ​មរណភាព​នេះ ។

ក្នុង​នាម​ជាម​ន្ដ្រី​អនុវត្ដ​ច្បាប់ និង​ក្នុង​នាម​ជា​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​សេដ្ឋ សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​សព និង​ប្ដេជ្ញា​ថា នឹង​យក​ជា​ពិសោធន៍​សម្រាប់​ការ​បំពេញភារកិច្ច​របស់​កងកម្លាំង​នគរបាល​ជាតិ​ទាំងមូល ។ សូម​ការ​អធ្យាស្រ័យ​សុំ​ទោស​ពី​ក្រុម​គ្រួសារ និង​សន្យា​ថា នឹង​ផ្ដល់​យុត្ដិធម៌​ជូន​ក្រុម​គ្រួសារ​សព​ក្មួយ​ប្រុស ផា​ន ផា​យុ ទៅ​តាម​ប្រព័ន្ធ​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​បាន​ភាព​សុក្រឹត និង​តម្លាភាព​សម្រាប់​​ជន​រង​គ្រោះ ។

លោកស្នងការ ឃឹម សុក​ខៃ បាន​ចូលរួម​ជា​ទឹកចិត្ដ​មិន​អាច​កាត់ថ្លៃ​បាន និង​ធានា​ថា យុត្ដិធម៌​ត្រូវ​តែ​កើត​មាន ។ ចំពោះ​សកម្មភាព​ដែល​បង្ក​ឡើង​ដោយ​មន្ដ្រី​នគរបាល​ប៉ុស្ដិ៍​ពោធិ៍​អង្គ្រង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​សេដ្ឋ​នេះ​នឹង​យក​ជា​គំរូ​សម្រាប់​ជា​មេរៀន​ចែករំលែក​បន្ដ​ទៅ​តាម​បណ្ដា​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​នៅ​ទូ​ទាំង​ខេត្ដ​ផង​ដែរ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ