ភ្នំពេញ៖ តាមការជូនដំណឹងរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា បានអោយដឹងថា សមាគមអតីតយុទ្ធជនកម្ពុជា នឹងរៀបចំប្រារព្ធមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ស្ថិតក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។
សូមជម្រាបថា ការប្រារព្ធមហាសន្និបាតវិសាមញ្ញតំណាងសមាគម អតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស គ្រោងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ប៉ុន្តែដោយសារស្ថានភាពព្រំដែន ទើបត្រូវបានផ្អាកបណ្តោះអាសន្ន៕