ទាន់ហេតុការណ៍
ស្នាដៃកូនខ្មែរ៖ផ្សារទំនើបខ្មែរ ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានសហការជាមួយដៃគូពាណិជ្ជកម្មថ្មីៗចំនួន ៣ រួមមានសាលារៀនលំដាប់អន្តរជាតិ==>ក្រុមហ៊ុនជាង៣៦ មកពីជប៉ុន ចាប់អារម្មណ៍ វិនិយោគនៅកម្ពុជា ទោះបីសន្ទុះ​វិនិយោគទុន​ជប៉ុន​មិន​ស្ទុះ​ខ្លាំង​ដូច​ជា​ចិនក៏ដោយ==>សហរដ្ឋអាម៉េរិក នឹងបន្តគាំទ្រកម្ពុជាឱ្យក្លាយជាប្រទេសដ៏រឹងមាំ ឯករាជ្យ និងមានភាពធន់ នេះតាមរយះទំព័រហ្វេសប៊ុកផេកស្ថានទូតអាម៉េរិកប្រចាំកម្ពុជា==>អតីតឧត្តមសេនីយ៍ត្រី (ផ្កាយ១) សម្បត្តិ កុសល ធ្លាប់ជាស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ជាប់គុក៦ឆ្នាំ កម្មផលប្តឹងចាប់ម្ចាស់បំណុល==>ខ្សែធំមែនឃុបឃិតគ្នាបើកសង្វៀនជលមាន់ខុសច្បាប់ឲ្យពលរដ្ឋខ្មែរចូលលេងដោយសរី​ សមត្ថកិច្ចក្រុងប៉ោយប៉ែត​ មើលរំលង និងមិនបង្រ្កាប==>សម្តេច​តេ​ជោ ហ៊ុន សែន៖លទ្ធផល​នៃ​កិច្ចព្រមព្រៀង​សន្តិភាព កម្ពុជា​-​ថៃ គឺជា​ការ​ប្រមូល​ផល​ដើមរដូវ​នៃ​យុទ្ធសាស្ត្រ​ស្ងាត់ តែ​មិន​ស្ងៀម​របស់​រាជរដ្ឋាភិបាល==>បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ឆ្លើយតបតាមរយៈវិធានការជំនាញ ដើម្បីបង្ការ ទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលមានស្ថានភាពធ្ងន់ធ្ងរ និងស្នើពលរដ្ឋចូលរួមគោរពច្បាប់

ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះ អត្រាគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងគួរឲ្យកត់សម្គាល់ ទាំងនៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន ដែលស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ទាំងនោះ សុទ្ធតែមានសភាពធ្ងន់ធ្ងរ និងបណ្ដាលឲ្យមនុស្សស្លាប់ច្រើននាក់។

នៅចំពោះមុខបញ្ហាដែលកើតមាន​ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នង​ការនគរបាលរាជធានីភ្នំពេញ បានធ្វើការឆ្លើយតបតាមរយៈវិធានការជំនាញរបស់សមត្ថកិច្ច ដើម្បីធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញទាំងមូល។

ក្នុងកិច្ចសម្ភាសនៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ បានក្លាយជាក្ដីកង្វល់មួយរបស់សមត្ថកិច្ច និងប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ។ ក្រោយមានហេតុការណ៍ជាបន្ដបន្ទាប់ និងបណ្ដាលឲ្យមានអ្នកស្លាប់យ៉ាងអណោចអធម៌នោះ ទាំងក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងសមត្ថកិច្ចជំនាញ បានរៀបចំបាញ់គំនូសសញ្ញាចរាចរណ៍ឡើងវិញផងដែរ។

លោកឧត្តមសេនីយ៍ឯក ស្នងការនគរបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ទៀតថា ក្រោយការរៀបចំបាញ់គំនូសសញ្ញាចរាចរណ៍ឡើងវិញហើយនោះ ឯកឧត្តមបានបញ្ជាកម្លាំងបន្ដការរឹតបន្ដឹងច្បាប់ចរាចរណ៍នៅលើកំណាត់ផ្លូវនេះផងដែរ តាមរយៈការកំណត់បាញ់ល្បឿនចំពោះមធ្យោបាយធ្វើចរាចរណ៍ និងពិនិត្យជាតិស្រវឹងលើអ្នកបើកដែលប្រើប្រាស់ផ្លូវ។

ជាមួយវិធានការជំនាញមិនទាន់គ្រប់គ្រងនោះទេ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា ការចូលរួមរបស់ប្រជាពលរដ្ឋក៏ជាកត្តាចាំបាច់បំផុត ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។ លើសពីនេះ កម្លាំងសមត្ថកិច្ចជំនាញក៏បន្ដនូវវិធានការផ្សព្វផ្សាយអប់រំ អំពីច្បាប់ចរាចរណ៍ឲ្យកាន់តែផុលផុសបន្ថែមទៀតផងដែរ ដើម្បីឲ្យប្រជាពលរដ្ឋបានស្វែងយល់កាន់តែច្បាប់ និងពង្រឹងស្មារតីគោរពច្បាប់។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបន្ថែមទៀតថា ទិសដៅដែលលោកបានដាក់ចេញ ដើម្បីឲ្យសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបន្ដអនុវត្តនោះ គឺរៀបចំឲ្យមានក្រុមល្បាតចល័ត ក្នុងភូមិសាស្ដ្រដែលតែងកើតមានគ្រោះថ្នាក់ចរាចរណ៍ ហើយក្រុមល្បាតចល័តនេះនឹងពិនិត្យលើអ្នកបញ្ជាមធ្យោបាយណាដែលមានការសង្ស័យ ពិសេសស្ថានក្រោមស្ថានភាពគ្រឿងស្រវឹង។

ដោយឡែក ចំពោះការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកវិញ លោកឧត្តមសេនីយ៍ឯក បានដាក់បទបញ្ជាឲ្យសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវបង្កើនការត្រួតពិនិត្យជាតិស្រវឹងឲ្យបានច្រើនជាងមុន ហើយត្រូវចល័តផ្លាស់ប្ដូរភូមិសាស្ដ្រដោយមិនជូនដំណឹងជាមុន។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ យល់ឃើញថា គ្រោះថ្នាក់ចរាចរណ៍ភាគច្រើន តែងបង្កដោយអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ឬអាល់កុលលើសកម្រិត។

ក្នុងន័យនេះ លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏ណែនាំផងដែរដល់សមត្ថកិច្ចអ្នកអនុវត្តច្បាប់ទាំងអស់ ត្រូវតែប្រើប្រាស់នូវកាយវិការទន់ភ្លន់ ប៉ុន្ដែម៉ឺងម៉ាត់ និងកាត់បន្ថយឲ្យបានជាអតិប្បរមានូវការប៉ះពាល់ពាក្យសម្ដី កាយវិការមិនសមរម្យជាមួយប្រជាពលរដ្ឋ។ លោក សង្កត់ធ្ងន់ថា ក្នុងករណីរកឃើញមន្ដ្រីរូបនេះ អនុវត្តខុសពីបទបញ្ជា នឹងត្រូវប្រឈមមុខជាមួយថ្នាក់ដឹកនាំ តាមរយៈការអនុវត្តវិន័យកងកម្លាំង ព្រមានដកហូតមុខតំណែង ហើយបើធ្ងន់ធ្ងរនឹងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌតែម្ដង៕