ទាន់ហេតុការណ៍
ស្នាដៃកូនខ្មែរ៖ផ្សារទំនើបខ្មែរ ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានសហការជាមួយដៃគូពាណិជ្ជកម្មថ្មីៗចំនួន ៣ រួមមានសាលារៀនលំដាប់អន្តរជាតិ==>ក្រុមហ៊ុនជាង៣៦ មកពីជប៉ុន ចាប់អារម្មណ៍ វិនិយោគនៅកម្ពុជា ទោះបីសន្ទុះ​វិនិយោគទុន​ជប៉ុន​មិន​ស្ទុះ​ខ្លាំង​ដូច​ជា​ចិនក៏ដោយ==>សហរដ្ឋអាម៉េរិក នឹងបន្តគាំទ្រកម្ពុជាឱ្យក្លាយជាប្រទេសដ៏រឹងមាំ ឯករាជ្យ និងមានភាពធន់ នេះតាមរយះទំព័រហ្វេសប៊ុកផេកស្ថានទូតអាម៉េរិកប្រចាំកម្ពុជា==>អតីតឧត្តមសេនីយ៍ត្រី (ផ្កាយ១) សម្បត្តិ កុសល ធ្លាប់ជាស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ជាប់គុក៦ឆ្នាំ កម្មផលប្តឹងចាប់ម្ចាស់បំណុល==>ខ្សែធំមែនឃុបឃិតគ្នាបើកសង្វៀនជលមាន់ខុសច្បាប់ឲ្យពលរដ្ឋខ្មែរចូលលេងដោយសរី​ សមត្ថកិច្ចក្រុងប៉ោយប៉ែត​ មើលរំលង និងមិនបង្រ្កាប==>សម្តេច​តេ​ជោ ហ៊ុន សែន៖លទ្ធផល​នៃ​កិច្ចព្រមព្រៀង​សន្តិភាព កម្ពុជា​-​ថៃ គឺជា​ការ​ប្រមូល​ផល​ដើមរដូវ​នៃ​យុទ្ធសាស្ត្រ​ស្ងាត់ តែ​មិន​ស្ងៀម​របស់​រាជរដ្ឋាភិបាល==>បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្

ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្

ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ  មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

រតនគិរី ៖ បើ​យោង​តាម​ផេ​កមន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៥ នេះ​ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ស្ថិត​ក្នុង​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្រ ។

តាមមើលស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង បាន​បង្ក​ឱ្យ​រង​ផល​ប៉ះពាល់​ស្រុក​ចំនួន​២ គឺ​ស្រុក​លំ​ផាត់ និង​ស្រុក​កូន​មុំ ក្នុង​នោះ ស្រុក​លំ​ផាត់ ប៉ះពាល់​ចំនួន​៣​ឃុំ មាន​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​សរុប​ចំនួន​៣.៤៦៧ គ្រួសារ និង​ស្រុក​កូន​មុំ ប៉ះពាល់​ចំនួន ៥​ឃុំ ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​សរុប ចំនួន​៩៨៣​គ្រួសារ ។

អាជ្ញាធរ ក៏​ដូច​ជា​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត កំពុង​បន្ត​តាមដាន​ស្ថានភាព​ទឹកជំនន់​យ៉ាង​យកចិត្តទុកដាក់ និង​បាន​សម្របសម្រួល​ជម្លៀស​ប្រជាជន​ដែល​ងាយ​រង​គ្រោះ មិន​មាន​មធ្យោបាយ ទៅ​កាន់​ទីទួល​សុវត្ថិភាព បាន​ចំនួន​១៧៥​គ្រួសារ ។

សូម​បញ្ជាក់ នៅ​ក្នុង​ភាព​គ្រោះ​មហន្តរាយ​ទឹកជំនន់​នេះ ពុំ​បាន​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានថ្មីៗ