ដោយ ៖ គេហទំព័រ «ស៊ីអេចខេ-ញូស៍.ខម|CHK-News.com»
Tel & Telegram: 096 60 84 784 / 012 790 894
ខេត្តកែប៖ តាមសេចក្ដីរាយការណ៏មកថា លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកែប ទំនងជាបានប្រមូលផលចំណេញច្រើនពីការសាងសង់ផ្លូវក្រាលកៅស៊ូ DBST នៅជិតភ្នំវល្លិដែលមានប្រវែង១៥០០ម៉ែត្រ និងទទឹង៧ម៉ែត្រ បានចំណាយថវិកាជាតិអស់ជិតកន្លះលានដុល្លារអាម៉េរិក ក្នុងត្រីមាសទី២នៃ ឆ្នាំ២០២៤ កន្លងទៅនោះ។ ហើយរឿងនេះត្រូវបានអ្នកនៅខេត្តកែបដែលដឹងរឿង ចាត់ថា ការចំណាយអស់ខ្ទង់ប្រហែល ២៥ទៅ៣០ភាគរយតែប៉ុណ្ណោះ ដែលធ្វើឱ្យប្រធានមន្ទីរសល់ផលក្រាស់ក្រែល។ ហើយគម្រោងនេះ គឺគ្រានតែជាផ្នែកតូច១ ក្នុងចំណោមគម្រោងរាបសឹបគម្រោងផ្សេងទៀតដែលទទួលបានពីថ្នាកជាតិ និងថ្នាកខេត្តនៅសម័យលោកម៉ម ទូច ដឹកនាំមន្ទីរ។
តាមប្រភពបានបង្ហើបថា គម្រោងផ្លូវសាងសង់ផ្លូវនេះគ្រាន់តែជាផ្នែកតូចមួយនៃគម្រោងរាប់រយទៀតដែលទទួលបានតាមការចចារថ្លៃដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកែប ជាទទួលការអនុវត្តន៏ ដូច្នេះចំណាយទាំងអស់លើមាត់របស់លោកប្រធានមន្ទីរ ខាតចំណេញដោយខ្លួនឯង ខណៈថវិកាចំណាយមិនមានតម្លាភាពឡើយ។ ព្រោះការចំណាយទិញសម្ភារះសំណង់ គឺ ស្រេចតែលើលោកប្រធានថា ប៉ុណ្ណោះ។
វិថីខាងលើស្ថិតជើងព្រៃនៃបុព្វតាគឺ ភ្នំវល្លិ កំពុងលម្អដីរបស់លោកធំនោះមានទីតាំងស្ថិតនៅ ភូមិចម្ការបី និង ភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ការស្ថាបនាផ្លូវមួយខ្សែមានប្រវែង១៥០០ម៉ែត្រនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ជាអ្នកទម្លាក់ឱ្យ មន្ទីរសាធារណការ ខេត្តកែប ធ្វើដោយផ្ទាល់។ ផ្លូវក្រាលកៅស៊ូ DBST មានចិញ្ចើមផ្លូវសងខាងផ្លូវក្រាលល្បាយថ្មភ្នំ១.៥ម៉ែត្រ ដាក់លូទំហំមុខកាត់១ម៉ែត្រទទឹងផ្លូវ ១ជួរប្រវែង១៦ម៉ែត្រ ចំនួន២កន្លែង សាងសង់លូមុខកាត់១ម៉ែត្រ របណ្តោយផ្លូវ ១ជួរមានប្រវែង១៦ម៉ែត្រ ចំនួន៣កន្លែង។ សាងសង់ដាឡូមុខមួយ ចំនួន២កន្លែង គំនូសចរាចរទំហំ៤៩៦ម៉ែត្រការ៉េ ផ្លាកសញ្ញាចរាច១៤ផ្លាក ដាំបង្គោលនាំផ្លូវ៧៨ដើម និងបង្គោលសញ្ញាប្រុងប្រយ័ត្នចំនួន៦បង្គោល នៅលើកំណាត់ផ្លូវខែត្រលេខ១៣៣៣ ចន្លោះគីឡូម៉ែត្រ ០២+៩៥០ ដល់ គីឡូម៉ែត្រ ០៤+៤៥០ ក្នុង ស្រុកដំណាក់ចង្អើរ ខែត្រកែប ក្នុងតម្លៃ ១ ៩០៤ ០០០ ០០០រៀល (មួយប៊ីលានប្រាំបួយរយបួន លានរៀលគត់) ស្មើជិតខ្ទង់៤៧០ ០០០ដុល្លារអាម៉េរិក នៅត្រីមាសទី២ ក្នុង ឆ្នាំ២០២៤។
ជុំវិញករណីខាងលើនេះ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «ស៊ីអេចខេ-ញូស៍.ខម|CHK-News.com» មិនអាចទាក់ទងសម្ភាសន៏លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកែប បាននោះទេ ហើយកាលខែមុនងង្គភាពយើងបានសួររឿងនេះដែរ តាមលេក្រាមដោយលោកចូលមើលហើយ ប៉ុន្តែឆ្លើយតបនោះឡើយ៕