ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ដោយ ៖ គេហទំព័រ «ស៊ីអេចខេ-ញូស៍.ខម|CHK-News.com»
Tel & Telegram: 096 60 84 784 / 012 790 894

ព្រះវិហារ៖ រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ អញ្ជើញទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ ។

ផ្លូវទាំងនោះរួមមាន៖

-ខ្សែផ្លូវទី១ អញ្ជើញពិនិត្យការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៣៧,៧គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន ចាប់ផ្ដើមពីខាងផ្លូវជាតិ៦៤ ត្រង់ចំណុចខាងលិចសាលាស្រុកគូលែន ភូមិគូលែនត្បូង ឃុំគូលែនត្បូង ទៅដល់ភូមិស្តៅ ឃុំស្តៅ ស្រុកសង្គមថ្មី ដោយឆ្លងកាត់ឃុំចំនួន ៦ រួមមាន ឃុំគូលែនត្បូង ភ្នំត្បែងពីរ ភ្នំត្បែងមួយ រអាង និងឃុំស្ដៅ។ ផ្លូវនេះស្ថិតក្នុងក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទកម្ពុជា (RID4CAM) បានចាប់ផ្ដើមសាងសង់នៅខែកុម្ភៈ ឆ្នាំ២០២៤ បច្ចុប្បន្នសម្រេចលទ្ធផលបាន ៨៣%។ ផ្លូវ១ខ្សែនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចក្នុងមូលដ្ឋាន ជាពិសេសបម្រើការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករ និងការធ្វើដំណើរឆ្លងកាត់របស់ប្រជាជនពីស្រុកមួយ ទៅស្រុកមួយទៀត។

-ខ្សែផ្លូវទី២ អញ្ជើញពិនិត្យការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ២៤ គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន ចាប់ផ្ដើមពីមុខសាលាស្រុកសង្គមថ្មីត្រង់ភូមិចំរើន ឃុំចម្រើន ទៅដល់ភូមិស្វាយ ឃុំរណសិរ្ស ស្រុកសង្គមថ្មី។ ផ្លូវនេះស្ថិតក្នុងក្របខ័ណ្ឌគម្រោងប្រកួតប្រជែងខ្សែចង្វាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) បានចាប់ផ្ដើមសាងសង់នៅខែមេសា ឆ្នាំ២០២៤ បច្ចុប្បន្នសម្រេចលទ្ធផលបាន ៩៦%។ ផ្លូវ១ខ្សែនេះ នឹងចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាន តាមរយៈការបង្កភាពងាយស្រួលដល់ការដឹកជញ្ជូនកសិផល របស់ប្រជាកសិករ និងការធ្វើដំណើររបស់ភ្លៀវទេសចរចូលទៅកាន់តំបន់រមណីដ្ឋានប្រវត្តិសាស្ដ្រប្រាសាទព្រះខ័នកំពង់ស្វាយ ក្នុងឃុំរណសិរ្ស ស្រុកសង្គមថ្មី ផងដែរ។

-ខ្សែផ្លូវទី៣ អញ្ជើញពិនិត្យស្ថានភាពផ្លូវដែលរងការខូចខាត ១កំណាត់ ប្រវែង ៣,៤០គីឡូម៉ែត្រ ចាប់ផ្ដើមពីភូមិស្ដៅ ឃុំស្ដៅ ទៅដល់ភូមិចំរើន ឃុំចំរើន ស្រុកសង្គមថ្មី។ កំណាត់ផ្លូវនេះ ស្ថិតនៅលើខ្សែផ្លូវ១ខ្សែ ប្រវែងសរុប ២៤គីឡូម៉ែត្រ ផ្ដើមពីភូមិស្ដៅ ឃុំស្ដៅ ស្រុកសង្គមថ្មី ទៅដល់ផ្លូវជាតិ៦២ ត្រង់ភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ដែលបានស្ថាបនារួចរាល់ក្នុងឆ្នាំ២០១៩ ក្នុងក្របខ័ណ្ឌកម្មវិធីកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទជំហាន៤ (RIP4)។

សូមជម្រាបជូនផងដែរថា ឯ.ឧ ឆាយ ឫទ្ធិសែន ក្នុងឱកាសចុះពិនិត្យការដ្ឋានសាងសង់ផ្លូវខាងលើ បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ ប្រចាំការនៅការដ្ឋានផ្ទាល់ យកចិត្តទុកដាក់អនុវត្ត ឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវជាប់ មានភាពធន់ និងប្រើប្រាស់បានយូរអង្វែង៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី