ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។
ក្នុងនោះ តម្លៃប្រេងសាំងធម្មតា ត្រូវលក់ចេញក្នុងតម្លៃ ៣ ៨៥០ រៀល/លីត្រ (ចុះថ្លៃ ១០០៛) និងប្រេងម៉ាស៊ូត ត្រូវលក់ចេញក្នុងតម្លៃ ៣ ៧០០ រៀល/លីត្រ (ចុះថ្លៃ ១០០៛)។