ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​

សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ដោយ​អនុវត្ត​តាម​បទ​បញ្ជា​ផ្ទាល់​ពី លោក ឧត្តមសេនីយ៍ទោ ដាញ់ អេង​ប៊ុន​ចាន់ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ព្រមទាំង​មាន​ការសម្របសម្រួល​ទៅលើ​នីតិវិធី ពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង ផង​នោះ លោក វរសេនីយ៍ឯក ឈឿង គឹម​សុង ស្នងការរង ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល លោក វរសេនីយ៍ទោ តន់ គឹម​ហៀ​ល ស្នងការរង ដឹកនាំ​ការិយាល័យ​នគរបាល​បច្ចេកទេស​និង​វិទ្យាសាស្ត្រ ។​

​កាល​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ២០២៤ ចន្លោះ​ម៉ោង ០០ ទៅ ០១ រំលង​អាធ្រា​តចូល​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅត្រង់​ចំណុច​តា​ព្រាប ( ក្នុង​បឹង​ព្រៃរនាម​ក្រោម ) ស្តិតក្នុង​ភូមិ​រំចេក ឃុំ​កកោះ ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង មាន​ករណី​ឃាតកម្ម ០១​បាន​កើតឡើង​បង្ក​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ មិនដឹង​មាន​គ្នា​ប៉ុន្មាន​នាក់ ប្រដាប់​ដោយ​អាវុធ រឹង​មុត (​អាច​ជា​កាំបិត តែ​មិនដឹងថា​កាំបិត​ប្រភេទ​អ្វី​) បានធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ មុំ អេង ភេទ​ប្រុស អាយុ​៥១​ឆ្នាំ រស់នៅ​ចំណុច​បា​សឹង្ហ ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង បណ្ដាលអោយ​ស្លាប់​នៅលើ​ទូក​ស្មាច់ ខណៈ​ជនរងគ្រោះ​ទៅលើ​ខ្យង ចំណុចកើតហេតុ​ខាងលើ ។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន​រួច​កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប បាន​សហការ​ជាមួយ​កម្លាំង អធិការដ្ឋាន​នគរបាល​ស្រុក​មោង​ឬ​ស្សី ដែល​ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក ស គឹម​ឡុង ជា​អធិការ រួម​ទាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដែល​ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ មាស ពិសិដ្ឋ ជា​នាយរង​ការិយាល័យ និង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ដែល​ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ វ៉ាន់ តារា ជា​នាយរង​ការិយាល័យ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូតដល់​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤ វេលា​ម៉ោង ១៧ និង​៤០​នាទី ត្រង់​ចំណុច​ទួល​ឡុង​កែ ស្ថិត​ក្រុមទី​១១ ភូមិ​ទួល​ព្រុំ​២ ឃុំ​កកោះ ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​៖

1️⃣ ឈ្មោះ សែ សុង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ( ជា​អ្នកផ្សំគំនិត )
2️⃣ ឈ្មោះ សែ សាន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ( ជា​ជនដៃដល់ )
3️⃣ ឈ្មោះ សែ រតនា ហៅ វ័ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ( ជា​ជនដៃដល់ ) ។​
​អ្នក​ទាំង​បី មាន​ទីលំនៅ ភូមិ​ទួល​ព្រុំ​២ ឃុំ​កកោះ ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សី​។​

​ក្រោយពី​បាន​ធ្វើ​ការសាកសួរ​ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ បាន​ឆ្លើយ​សារភាពថា​: ពួកគេ​ពិតជា​រួមគ្នា វ៉ៃ និង​កាប់​ទៅ​ជនរងគ្រោះ​ឈ្មោះ មុំ អេង បណ្ដាលអោយ​ស្លាប់​ពិតប្រាកដ​មែន ។

​មូលហេតុ​៖ មុនពេល​កើតហេតុ​ជនរងគ្រោះ មក​រក​រឿង​កាប់ និង​វាយ​មកលើ​បងប្អូន​ខ្លួន​រឿង រាវ​នុយ​ខ្យង ទើប​ក្រុម​ជនសង្ស័យ​វាយ និង​កាប់​បណ្ដាលអោយ​ស្លាប់​តែម្ដង ចំពោះ​កាំបិត​ដែល​ធ្វើ​សកម្មភាព​គឺ​បាន​បោះចោល​ក្នុង​ទឹក​នៅ​ព្រៃរនាម​ជិត​កន្លែងកើតហេតុ ( រក​មិន​ទាន់​ឃើញ )​។​

​បន្ទាប់ពី​បាន​ចម្លើយ​ជនសង្ស័យ នៅ​ថ្ងៃ​ទី​១៥ ខែ វិច្ឆិកា ២០២៤ វេលា​ម៉ោង ០៧:២០ នាទី កម្លាំង​ផ្នែក​វិភាគ​កន្លែងកើតហេតុ សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រៃតូច និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក​កោះ ចុះ​ទៅដល់​ចំណុច​កើត ធ្វើ​ការរាវ​រកឃើញ​វត្ថុតាង​បាន​កាំបិត​ចំនួន​០២​ដើម​៖

1️⃣ កាំបិត​ខ្វែវ​ចំនួន​០១
2️⃣ កាំបិត​ច្នៃ​ចំនួន​០១

​បច្ចុប្បន្ន កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​មោង​ឬ​ស្សី​កំពុង​ធ្វើ​ការកសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ និង បន្ត​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

Filed in: ព័ត៌មានជាតិ