ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ អនុវត្ត​តាម​នីតិវិធី ពាក់ព័ន្ធ​ករណី​រួម​ភេ​.​ទ​ជាមួយ​អ​នី​.​តិ​ជន អាយុ​ក្រោម​១៥​ឆ្នាំ

បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ អនុវត្ត​តាម​នីតិវិធី ពាក់ព័ន្ធ​ករណី​រួម​ភេ​.​ទ​ជាមួយ​អ​នី​.​តិ​ជន អាយុ​ក្រោម​១៥​ឆ្នាំ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តបន្ទាយមានជ័យ ៖ កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ នៅ​នៅ​រសៀល​ថ្ងៃ​ពុធ ទី​២៣ ខែតុលា ឆ្នាំ​២០២៤​នេះ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​សាលាដំបូង​ខេត្ត​អនុវត្ត​តាម​នីតិវិធី ពាក់ព័ន្ធ​ករណី​រួម​ភេ​.​ទ​ជាមួយ​អ​នី​.​តិ​ជន អាយុ​ក្រោម​១៥​ឆ្នាំ ។

នៅ​វេលា​ម៉ោង​១០​និង​០០​នាទី​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៤ ការិយាល័យ​ជំនាញ​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ឈ្មោះ ដ​.​ខ អាយុ​៣៦​ឆ្នាំ ត្រូវជា​ម្តាយ​ជន​រង​គ្រោះ​ឈ្មោះ ស​.​គ​.​រ​.​ស រស់នៅ​ភូមិ​រោង​ម៉ាស៊ីន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ស្តី​ពី​ករណី​រួ​.​ម​ភេ​.​ទ​ជាមួយ​អ​នី​.​តិ​ជន​អាយុ​ក្រោម​១៥​ឆ្នាំ ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​០៤​និង​០០​នាទី ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៤ នៅ​ចំណុច​បន្ទប់​ជួល​ស្ថិត​ក្នុងភូមិ​រោង​ម៉ាស៊ីន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​កម្លាំង​ការិយាល័យ​ជំនាញ​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​ក្រុង​សិរី​សោភ័ណ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី សុខ ឡេ​ង មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បាន​ចុះ​ស្រាវជ្រាវ​រក​ឃើញ​ជន​រង​គ្រោះ និង​ជនសង្ស័យ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​រោង​ម៉ាស៊ីន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឈឿ​ន ណ​យ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ហើយ​នាំ​មក​កាន់​ការិយាល័យ​ជំនាញ ដើម្បី​ធ្វើការ​សាកសួរ ។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស បានឱ្យ​ដឹង​ថា ក្រោយ​ឃាត់ខ្លួន និង​សួរនាំ​រួច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូប​ខ្លួន និង​ជន​រង​គ្រោះ គឺជា​សង្សារ​នឹង​គ្នា ហើយ​ក៏​បាន​រួម​ភេ​.​ទ​ជាមួយ​គ្នា​ច្រើន​លើក​រួច​មក​ហើយ ។

ដោយ​ផ្អែក​លើ​ចម្លើយ​សារភាព កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​និ​តិ​ជន កងរាជអាវុធហត្ថ​ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​ហើយ នៅ​រសៀល​ថ្ងៃ​ពុធ ទី​២៣ ខែតុលា ឆ្នាំ​២០២៤​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី ។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត បាន​បញ្ជាក់​ទៀត​ថា ការ​បង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត ផង​ដែរ ៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី