ទាន់ហេតុការណ៍
បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ

ផ្នែក​រដ្ឋបាល​ជលផល​ដំ​ដែក និង​សង្កាត់​រដ្ឋបាល​ជលផល​កំពង់​ក្តី សហការ​ជាមួយ​សហគមន៍​នេសាទ​ជី​ក្រែង ចុះ បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ ដោយ​ឧបករណ៍​ឈ្នក់​រួមផ្សំ​ភ្លើង​ពណ៍ នៅ​ចំណុច​ព្រែក​តា​មាស និង​ប្រាំបី​មុំ នៅ​ដែន​នេសាទ​សហគមន៍​អន្លង់​សំណរ និង​ស្ទឹង​ជ្រៅ​

ផ្នែក​រដ្ឋបាល​ជលផល​ដំ​ដែក និង​សង្កាត់​រដ្ឋបាល​ជលផល​កំពង់​ក្តី សហការ​ជាមួយ​សហគមន៍​នេសាទ​ជី​ក្រែង ចុះ បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ ដោយ​ឧបករណ៍​ឈ្នក់​រួមផ្សំ​ភ្លើង​ពណ៍ នៅ​ចំណុច​ព្រែក​តា​មាស និង​ប្រាំបី​មុំ នៅ​ដែន​នេសាទ​សហគមន៍​អន្លង់​សំណរ និង​ស្ទឹង​ជ្រៅ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្តសៀមរាប ៖ បន្ទាប់ពី​ក្រុម​មន្ត្រី​ជំនាញ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ជី​ក្រែង ចំណុច​ប្រអប់​អ្នក​ល្វា និង​កក់​ប្រាំង ជាប់​ព្រំប្រទល់​ខេត្ត​កំពង់ធំ នៅ​យប់​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២៤ ផ្នែក​រដ្ឋបាល​ជលផល​ដំ​ដែក និង​សង្កាត់​រដ្ឋបាល​ជលផល​កំពង់​ក្តី បាន​សហការ​ជាមួយ​សហគមន៍​នេសាទ​ជី​ក្រែង នៅ​ដែន​នេសាទ​សហគមន៍​អន្លង់​សំណរ និង​ស្ទឹង​ជ្រៅ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ ដោយ​ឧបករណ៍​ឈ្នក់​រួមផ្សំ​ភ្លើងពណ៌ ចំនួន ០១ ករណី នៅ​ចំណុច​ព្រែក​តា​មាស និង​ប្រាំបី​មុំ ។​

​ក្នុង​កិច្ច​សហប្រតិបត្តិ​នេះ ក្រុម​មន្ត្រី​ជំនាញ​បាន កាប់​បំផ្លាញ​ចោល​នូវ​ឧបករណ៍​នេសាទ​ល្មើស​នៅនឹងកន្លែង រួមមាន ៖
-​សាច់​ឈ្នក់​ទំហំ​បណ្តោយ​១៥​ម ទទឹង​១៥​ម ជម្រៅ​៤​ម ក្រឡា​០.៨​សង់ទីម៉ែត្រ ចំនួន​០២​គ្រឿង​
-​អាគុយ​៧០​អំ​ពែរ ចំនួន​០១​គ្រឿង​
-​អំពូល​ម៉ែត្រ​ពណ៌ ចំនួន​០២​គ្រឿង​
– កាប់​បង្គោល ០៦​កន្លែង បង្គោល​ចំនួន ២៤ ដើម ៕

 

Filed in: ព័ត៌មានជាតិ