ទាន់ហេតុការណ៍
ស្នាដៃកូនខ្មែរ៖ផ្សារទំនើបខ្មែរ ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានសហការជាមួយដៃគូពាណិជ្ជកម្មថ្មីៗចំនួន ៣ រួមមានសាលារៀនលំដាប់អន្តរជាតិ==>ក្រុមហ៊ុនជាង៣៦ មកពីជប៉ុន ចាប់អារម្មណ៍ វិនិយោគនៅកម្ពុជា ទោះបីសន្ទុះ​វិនិយោគទុន​ជប៉ុន​មិន​ស្ទុះ​ខ្លាំង​ដូច​ជា​ចិនក៏ដោយ==>សហរដ្ឋអាម៉េរិក នឹងបន្តគាំទ្រកម្ពុជាឱ្យក្លាយជាប្រទេសដ៏រឹងមាំ ឯករាជ្យ និងមានភាពធន់ នេះតាមរយះទំព័រហ្វេសប៊ុកផេកស្ថានទូតអាម៉េរិកប្រចាំកម្ពុជា==>អតីតឧត្តមសេនីយ៍ត្រី (ផ្កាយ១) សម្បត្តិ កុសល ធ្លាប់ជាស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ជាប់គុក៦ឆ្នាំ កម្មផលប្តឹងចាប់ម្ចាស់បំណុល==>ខ្សែធំមែនឃុបឃិតគ្នាបើកសង្វៀនជលមាន់ខុសច្បាប់ឲ្យពលរដ្ឋខ្មែរចូលលេងដោយសរី​ សមត្ថកិច្ចក្រុងប៉ោយប៉ែត​ មើលរំលង និងមិនបង្រ្កាប==>សម្តេច​តេ​ជោ ហ៊ុន សែន៖លទ្ធផល​នៃ​កិច្ចព្រមព្រៀង​សន្តិភាព កម្ពុជា​-​ថៃ គឺជា​ការ​ប្រមូល​ផល​ដើមរដូវ​នៃ​យុទ្ធសាស្ត្រ​ស្ងាត់ តែ​មិន​ស្ងៀម​របស់​រាជរដ្ឋាភិបាល==>បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្

លោក ជុំ ចាន់​ថេង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​សូទ្រនិគម ដឹកនាំ​សង្កាត់​រដ្ឋបាល​ជលផល​សូទ្រនិគម សហការ​ជាមួយ​មន្ត្រី​និង​កម្លាំង​ពាក់ព័ន្ធ ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ ក្នុង​ដែន​នេសាទ​សហគមន៍​កំពង់​ឃ្លាំង និង​ដែន​នេសាទ​សហគមន៍​ថ្នល់​ដាច់

លោក ជុំ ចាន់​ថេង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​សូទ្រនិគម ដឹកនាំ​សង្កាត់​រដ្ឋបាល​ជលផល​សូទ្រនិគម សហការ​ជាមួយ​មន្ត្រី​និង​កម្លាំង​ពាក់ព័ន្ធ ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ ក្នុង​ដែន​នេសាទ​សហគមន៍​កំពង់​ឃ្លាំង និង​ដែន​នេសាទ​សហគមន៍​ថ្នល់​ដាច់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​ថ្ងៃ​ទី ២២ ខែ តុលា ឆ្នាំ ២០២៤ លោក ជុំ ចាន់​ថេង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​សូទ្រនិគម និង​ដោយ​មាន​ការចូលរួម​ពី​សង្កាត់​រដ្ឋបាល​ជលផល​សូទ្រនិគម នាយករង​រដ្ឋបាល​ស្រុក លោក​អនុប្រធាន​ការិយាល័យ​កសិកម្ម ធនធានធម្មជាតិ និង​បរិស្ថាន​ស្រុក ឧទ្យានុ​រក្សប​រិស្ថាន​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ស្នាក់ការ​កំពង់​ឃ្លាំង សហគមន៍​នេសាទ​កំពង់​ឃ្លាំង ចុះ​ប្រតិបត្តិ​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នៅក្នុង​ដែន​នេសាទ​សហគមន៍​កំពង់​ឃ្លាំង និង​ដែន​នេសាទ​សហគមន៍​ថ្នល់​ដាច់ ។

​ក្រុម​ប្រតិបត្តិការ​បាន​ធ្វើ​ការកាប់​បំផ្លាញ​ចោល​នូវ​ឧបករណ៍​នេសាទ​ខុសច្បាប់​នៅនឹងកន្លែង​បាន​ចំនួន ០៣ ករណី ក្នុងនោះ​មាន​៖
១-​នេសាទ​ដោយ​ឧបករណ៍​ឈ្នក់​រួមផ្សំ​ភ្លើង​ពណ៌ ៖ -​សាច់​ឈ្នក់​ទំហំ ប​១៥​ម ទ​១៥​ម ជ​៤​ម ក្រឡា​០,៨​សង់ទីម៉ែត្រ ចំនួន ០១​គ្រឿង -​អាគុយ ៥០​អំ​ពែរ ចំនួន ០២​គ្រឿង -​កាប់​បង្គោល​១១​កន្លែង មាន​បង្គ្គោ​ល​ចំនួន ៤៤​ដើម ។​

២-​នេសាទ​ដោយ​ឧបករណ៍​លប​លូ​ដែល​មាន​ក្រឡា​តូច​ជាង​៣​សង់ទីម៉ែត្រ​មាន​៖-​ក្បាល​លប​លូ ចំនួន ០៦​គ្រឿង ។ -​របាំង​សាច់​អួន ប្រវឺង ៥០០​ម ។ -​ចម្រឹង ចំនួន ២០០​ដើម ។​

៣-​នេសាទ​ឧបករណ៍​ស្បៃ​មុង ៖ -​ក្បាល​ស្បៃ​មុង ចំនួន ១០​គ្រឿង -​របាំង​សាច់​ស្បៃ​មុង ប្រវែង ៨០០​ម -​ចម្រឹង ចំនួន ៣០០​ដើម – លែង​ត្រី ចំនួន ២០ គ​ក្រ ។​

​ការចុះ​ប្រតិបត្តិការ​នេះ​បាន​ប្រើប្រាស់ កម្លាំង​ចំនួន ១០ នាក់ និង កាណូត​ចំនួន ០២ គ្រឿង ៕

Filed in: ព័ត៌មានជាតិ