ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

ឯកឧត្តម រ័ត្ន ស្រ៊ាង សូម​ផ្ញើ​សារ​ជូនពរ និង​អបអរសាទរ សម្តេច​តេជោ ហ៊ុន សែន ដែល​ទទួលបាន​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក «​ភាពជា​អ្នកដឹកនាំ និង​ការកសាង​សន្តិភាព​» ពី​សាកលវិទ្យាល័យ​ដុង​ហ្គុ​ក​វ៉ា​យស៍ សាធារណរដ្ឋ​កូរ៉េ

ឯកឧត្តម រ័ត្ន ស្រ៊ាង សូម​ផ្ញើ​សារ​ជូនពរ និង​អបអរសាទរ សម្តេច​តេជោ ហ៊ុន សែន ដែល​ទទួលបាន​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក «​ភាពជា​អ្នកដឹកនាំ និង​ការកសាង​សន្តិភាព​» ពី​សាកលវិទ្យាល័យ​ដុង​ហ្គុ​ក​វ៉ា​យស៍ សាធារណរដ្ឋ​កូរ៉េ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​ផ្ញើ​សារ​ជូនពរ និង​អបអរសាទរ សម្តេច​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវបាន​សាកលវិទ្យាល័យ​ដុង​ហ្គុ​ក​វ៉ា​យស៍ (Dongguk University WISE) នៅ​ខេត្ត​ឃ្យុ​ង​សាង​បុកដូ សាធារណរដ្ឋ​កូរ៉េ ផ្តល់​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​លើ​ផ្នែក «​ភាពជា​អ្នកដឹកនាំ និង​ការកសាង​សន្តិភាព​»​។​

​ពិធី​ប្រគល់ និង​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​របស់​សម្តេច​តេជោ ហ៊ុន សែន ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៤ នៅ​ខេត្ត​ឃ្យុ​ង​សាង​បុកដូ សាធារណរដ្ឋ​កូរ៉េ នា​ឱកាស​សម្តេច​តេជោ អញ្ជើញ​ធ្វើ​បាឋ​កថា ស្តីពី «​បទពិសោធន៍​របស់​កម្ពុជា ក្នុងការ​រំដោះជាតិ ការកសាង​សន្តិភាព ការផ្សះផ្សារ និង​កសាង​ជាតិ​ឡើងវិញ​»​។​

​ការផ្តល់​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ដល់​សម្តេច​តេជោ​នៅពេលនេះ គឺជា​ការទទួលស្គាល់​អំពី​ការលះបង់​បូជា​គ្រប់បែបយ៉ាង រួម​ទាំង​ការដាក់ទុន​អាយុជីវិត​របស់​សម្តេច ដើម្បី​រំដោះ​ជាតិ​ពី​ក្រ​ញ៉ាំ​នៃ​របប​ប្រល័យ​ពូជសាសន៍ និង​ការខិតខំ​កសាង​ជាតិ​ឡើងវិញ​ពី​បាតដៃ​ទទេ ទន្ទឹម​នឹង​ការខិតខំ​កសាង​សន្តិភាព ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ ទម្រាំ​ប្រទេស​កម្ពុជា​ទទួលបាន​សុខសន្តិភាព​ពេញបរិបូរណ៍ មាន​ឯកភាព​ទឹកដី មាន​កម្លាំង​ប្រដាប់អាវុធ​តែ​មួយ​នៅ​ក្រោម​ដំបូល​នៃ​រដ្ឋធម្មនុញ្ញ​តែ​មួយ​។ សុខ​សន្តិភាព​បច្ចុប្បន្ន​នេះ គឺជា​សន្តិភាព​ពេញលេញ និង​ឯកភាព​ទឹកដី ដែល​ប្រជាជាតិ​កម្ពុជា​ពុំដែល​បាន​ស្គាល់​ក្នុង​ប្រវត្តិសាស្ត្រ​៥០០​ឆ្នាំ​ចុងក្រោយ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​ចាត់កា​រថា​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​នេះ​ជា​សមិទ្ធផល និង​កុសល​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់រូប ពិសេស​កម្លាំងប្រដាប់អាវុធ​ទាំងអស់គ្នា ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​សន្តិភាព ឯករាជ្យ បូរណភាព​ទឹកដី និង​ភាពសុខសាន្ត​នៃ​ប្រជាជាតិ​កម្ពុជា​។​

​ឆ្លៀត​ក្នុង​ឱកាស​ដ៏​ប្រពៃ​ថ្លៃ​ថ្លៃ​នេះ យើងខ្ញុំ​សូម​បួងសួង​ដល់​គុណ​បុណ្យ ព្រះ​រតនត្រ័យ កែវ​ទាំងបី វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក និង​ទេវតា​ឆ្នាំ​ថ្មី សូម​ប្រោះ​ប្រទាន​ពរ​ជ័យ​ជូន​ចំពោះ សម្ដេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​បុត្រា​-​បុត្រី ចៅប្រុស​-​ចៅស្រី​ជា​ទីស្រឡាញ់ សូម​បាន​សម​ប្រកបដោយ​ពុទ្ធពរ និង​ពរ​ទាំង​ប្រាំ​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ