បន្ទាយមានជ័យ ៖ តំលៃទីផ្សារសត្វគោ-ក្របី និងពពែក្នុងស្រុក អាចមានតំលៃទាបបន្តិចនៅក្នុងឆ្នាំ២០២៤នេះ នៅពេលដែលឈ្មួញបាននាំចូលពីប្រទេសជិតខាងតម្លៃថ្លៃជាងនៅខេត្តបន្ទាយមានជ័យ។
ប្រជាកសិករបានប្រាប់ថា ប្រជាកសិករដែលកំពុងចិញ្ចើមគោក្របីនិងពពែជាលក្ខណៈគ្រួសារនិងកសិដ្ឋានបែបធម្មជាតិ ដែលលែងគោក្របីនិងពពែអោយស៊ីស្មៅតាមវាលស្រែ និងជើងភ្នំនៅពេលល្ងាចឃើញដេញត្រឡប់ចូលកសិដ្ឋាន និងក្រោលវិញ ដោយការចិញ្ចឹមជាលក្ខណៈគ្រួសារមានការចាប់អារម្មណ៍ និងចិញ្ចឹមមានការកើនឡើងរាល់ឆ្នាំ។
ប្រជាកសិករបានបញ្ជាក់ទៀតថា ទោះជាសត្វគោក្របីនិងពពែក្នុងស្រុកតំលៃទាបរាល់ឆ្នាំ្កក៏ដោយតែនៅតស៊ូចិញ្ចឹម ព្រោះជាមុខរបបដែលវាប្រសើរជាងទៅធ្វើចំណាកនៅប្រទេសគេ ទើបតស៊ូចិញ្ចឹមមានលក្ខណៈគ្រួសារ និងកសិដ្ឋានដែលភាគច្រើនជាគោក្របី និងពពែនាំពូជពីបរទេសគោស្រែមានភាគតិចណាស់ រាល់ថ្ងៃនេះ ចិញ្ចឹមគោលក់១ក្បាលបានត្រឹមតែ១លាន១សែន ទៅ១លាន២សែនរៀល តាមតូចធំ ។ ក្របី១ក្បាលបានត្រឹមតែជាង១លានរៀល និងពពែ១ក្បាលតំលៃ៣០ ទៅ៤០ម៉ឺនរៀល ប្រៀបធៀបឆ្នាំមុនៗតំលៃខ្ពស់ជាង។
លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានប្រាប់ថា ប្រជាកសិករដែលចិញ្ចឹមគោក្នុងស្រុកចិញ្ចឹមជាលក្ខណៈគ្រួសារ និងកសិដ្ឋានមានប្រមាណជាង១សែនក្បាល និងក្របីជិត២ពាន់ក្បាល និងពពែរាប់ពាន់ក្បាល ដែលប្រជាកសិករចិញ្ចឹមជាលក្ខណៈគ្រួសារ និងបែបកសិដ្ឋាន ។
ទោះជាគោក្របីនិងពពែតំលៃទីផ្សាទាបជាងឆ្នាំមុនបន្តិច តែប្រជាកសិករចិញ្ចឹមកើនឡើងរាល់ឆ្នាំហើយជាប្រភេទពូជនាំចូលពីបរទេស មកបង្កាត់ជាលក្ខណៈបច្ចេកទេស ដែលមន្ត្រីជំនាញណែនាំក្នុងការបង្កាត់ និងចិញ្ចឹមទើបមានការផុលផុសច្រើនជាងមុន ។