ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

ប្រធានគម្រោងសាងសង់៖ទំនប់បង្វែរចរន្តទិសទឹកស្ទឹងស្រែង ជួយទប់ស្កាត់ការបាក់ច្រាំង និងការហូរច្រោះជើងទេរប្រឡាយមេបេតុងខាងកើតដែលនាំទឹកទៅកាន់ខេត្តសៀមរាប ការពារពីជំនន់ទឹកភ្លៀងរដូវវស្សា

ប្រធានគម្រោងសាងសង់៖ទំនប់បង្វែរចរន្តទិសទឹកស្ទឹងស្រែង ជួយទប់ស្កាត់ការបាក់ច្រាំង និងការហូរច្រោះជើងទេរប្រឡាយមេបេតុងខាងកើតដែលនាំទឹកទៅកាន់ខេត្តសៀមរាប ការពារពីជំនន់ទឹកភ្លៀងរដូវវស្សា
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

 

សៀមរាប ៖ ទំនប់បង្វែរចរន្តទិសទឹកស្ទឹងស្រែង ស្ថិតនៅក្នុងឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប មានចម្ងាយប្រមាណ ៥៣២គីឡូម៉ែត្រពីរាជធានីភ្នំពេញ។

ស្ទឹងស្រែង មានតួនាទីទទួលយកទឹកពីប្រភពទឹកជួរភ្នំដងរែក និងមួយផ្នែកទៀតពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ មកធ្វើការស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្ម ដំណាំរួមផ្សំ និងការប្រើប្រាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតាមបណ្ដោយស្ទឹង។

នាពេលកន្លងមក ដីច្រាំងស្ទឹងស្រែងបានបាក់ និងហូរច្រោះ ជាច្រើនកន្លែង ដោយសារឥទ្ធិពលជំនន់ទឹកភ្លៀងរដូវវស្សាដែលហូរមកពីជួរភ្នំដងរែក និងផ្ទៃរងទឹកភ្លៀងក្នុងតំបន់ ដែលធ្វើឱ្យប្រជាពលរដ្ឋនៅឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ជួបការលំបាកកង្វះទឹកសម្រាប់ស្រោចស្រពបន្ថែមលើការងារបង្កបង្កើនផលកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃ។

លោក សូ ផល្លី ប្រធានគ្រប់គ្រងគម្រោងសាងសង់បានឱ្យដឹងថា ៖ កន្លងមក ចរន្តទឹកស្ទឹងស្រែងបានយាយីទៅលើប្រឡាយមេបេតុងខាងកើត នៃប្រព័ន្ធធារាសាស្ត្រស្ទឹងស្រែងជំហាន១ ដែលជាប្រភពទឹកដ៏ធំចេញពីអាងទឹកស្ទឹងស្រែងយកទៅស្រោចស្រពនៅខេត្ដឧត្ដរមានជ័យ និងតំបន់មួយចំនួននៅខេត្តសៀមរាប។

សូមជម្រាបថា ប្រព័ន្ធធារាសាស្ត្រស្ទឹងស្រែងជំហាន១ ស្ថិតនៅក្នុងឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ជាប្រព័ន្ធដ៏ធំគ្របដណ្តប់លើស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងស្រុកចំនួន២ របស់ខេត្តសៀមរាប គឺស្រុកស្រីស្នំ និងស្រុកក្រឡាញ់ និងបានដើរតួនាទីយ៉ាងសំខាន់បម្រើដល់ការងារបង្កបង្កើនផលទាំងរដូវប្រាំង និងរដូវវស្សា ព្រមទាំងការប្រើប្រាស់សម្រាប់វិស័យផ្សេងៗទៀត។ ប្រព័ន្ធនេះបញ្ជូនទឹកពីទិសខាងជើងទៅទិសខាងត្បូង តាមប្រឡាយមេបេតុង ២ខ្សែ គឺប្រឡាយមេខាងកើត និងប្រឡាយមេខាងលិច រួមជាមួយទំនប់សណ្ដស្ទឹង ១ខ្សែ ប្រវែង ២៩៨៤ម៉ែត្រ។ ប្រឡាយមេខាងកើតមានប្រវែង ៣៨០៥៩ម៉ែត្រ នាំទឹកពីផ្នែកខាងលើ និងពីអាងស្តុកទឹកមកស្រោចស្រពលើផ្ទៃដី ១២០០០ហិកតា ក្នុងស្រុកស្រីស្នំ និងស្រុកក្រឡាញ់ ខេត្តសៀមរាប។ ប្រឡាយមេខាងលិច មានប្រវែង ៤២៩៦៩ម៉ែត្រ នាំទឹកពីផ្នែកខាងលើ និងពីអាងស្តុកទឹកឆ្លងកាត់ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យមកស្រោចស្រពលើផ្ទៃដី ១៣០០០ហិកតា ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

លោក សូ ផល្លី បានបន្តបញ្ជាក់ឱ្យដឹងថា ចាប់ពីខែឧសភា ឆ្នាំ២០២៤មក ក្រុមការងារនាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានចាប់ផ្ដើមអនុវត្តការសាងសង់ទំនប់បង្វែរចរន្តទឹកស្ទឹងស្រែង ដើម្បីការពារប្រព័ន្ធប្រឡាយមេបេតុងខាងកើតដ៏មានសារសំខាន់សម្រាប់ការស្រោចស្រពក្នុងខេត្តឧត្ដរមានជ័យ និងខេត្តសៀមរាប។ ការងារសាងសង់រួមមាន៖ ជីកព្រែកសិប្បនិម្មិតប្រវែង ៤៥០ម៉ែត្រ ដែលមានទំហំមាត់លើ ៦០ម៉ែត្រ ទំហំបាតក្រោម ២០ម៉ែត្រ ដើម្បីប្ដូរចរន្តទឹក និងសាងសង់ទំនប់ស្ទាក់ស្ទឹងប្រវែង ១០០ម៉ែត្រ។ គិតមកដល់ពេលនេះវឌ្ឍនភាពការងារសាងសង់សម្រេចបានប្រមាណជាង ៧០ភាគរយ។

ក្រោយពេលជីកព្រែកសិប្បនិម្មិតបង្វែរចរន្តទិសទឹក និងសាងសង់សំណង់បេតុងបង្វែរទិសទឹកស្ទឹងស្រែង បានរួចរាល់ ប្រជាពលរដ្ឋប្រមាណ ១៤៩០គ្រួសារ ក្នុងឃុំចុងកាល់ និងឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប នឹងទទួលបានប្រភពទឹកមកធ្វើការស្រោចស្រពបន្ថែមលើការងារបង្កបង្កើនផលកសិកម្ម ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុដូចជាគ្រោះរាំងស្ងួត និងទឹកជំនន់ជាដើម។ មិនតែប៉ុណ្ណោះ កសិករនឹងអាចបង្កើនរដូវដាំដុះដំណាំកសិកម្ម ២-៣ដងក្នុងមួយឆ្នាំលើផ្ទៃដីដដែល ដោយទទួលបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រសើរជាងមុន ថែមទាំងចូលរួមចំណែកក្នុងការអភិវឌ្ឍ និងថែរក្សាធនធានធម្មជាតិក្នុងមូលដ្ឋាន៕

Filed in: ព័ត៌មានជាតិ