ទាន់ហេតុការណ៍
បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដាក់​ដំណើរការ នូវ​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) ឆ្ពោះទៅ​រក​ប្រព័ន្ធ​ការងារ​បែប​ឌីជីថល សម្រាប់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​អនុវត្ត​ជា​លើកដំបូង​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដាក់​ដំណើរការ នូវ​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) ឆ្ពោះទៅ​រក​ប្រព័ន្ធ​ការងារ​បែប​ឌីជីថល សម្រាប់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​អនុវត្ត​ជា​លើកដំបូង​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៤ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការផ្សព្វផ្សាយ​និង​ដាក់ឲ្យ​ប្រើប្រាស់ នូវ​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​នូវ​ប្រព័ន្ធ​ការងារ​តាម​បែប​ឌីជីថល​ថ្មី ទាក់ទង​នឹង​ការគ្រប់គ្រង​ចំនួន​ទ័ព ការតាមដាន​ស្ថានភាព​សុខភាព​ទ័ព​ម្នាក់ៗ ផែនការ​ប្រតិបត្តិការ​និង​ហ្វឹកហ្វឺន ការប្រមូល​និង​រក្សា​ព័ត៌មាន ដោយ​ផ្តោត​លើ​ការប្រើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត​កុំព្យូទ័រ​និង​ទូរស័ព្ទដៃ​ជាសំខាន់​។​

​ចំពោះ​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) ឆ្ពោះទៅ​រក​ប្រព័ន្ធ​ការងារ​បែប​ឌីជីថល នេះ គឺជា​បទពិសោធន៍​ថ្មី​មួយទៀត ដែល​ផ្តួចផ្តើម​និង​ចងក្រង​ឡើង ដោយ​លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ទើបតែ​រៀបចំ ដាក់​ដំណើរការ​នូវ​កម្មវិធី​ហ្វឹកហ្វឺន Simulation ដោយ​យក​នូវ​ចំណេះ​ជំនាញ​ដែល​លោក​បាន​រៀន​នៅ​សាលា​បណ្ឌិតសភាយោធា​អូស្ត្រាលី ច្របាច់​បញ្ចូល​ជាមួយ​ស្ថានភាព​ជាក់ស្តែង​នៅ​កម្ពុជា​និង​ការរីកចម្រើន​នៃ​ពិភពលោក យកមក​ធ្វើ​ទំនើបកម្ម​លើ​ប្រព័ន្ធ​ការងារ ស្រប​តាម​ការរីកចម្រើន​របស់​រាជរដ្ឋាភិបាល​ឌីជីថល ដែល​ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ