ទាន់ហេតុការណ៍
បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ

អាវុធហត្ថ​រាជធានី​ភ្នំពេញ បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​សភាពការណ៍ វាយតម្លៃ​លទ្ធផល​ការងារ​កំណែ​ទម្រង់ការ​អនុវត្ត​តួនាទី​ភារកិច្ច កងរាជអាវុធហត្ថ​ឆ្នាំ​២០២៣ និង​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០២៤ !

អាវុធហត្ថ​រាជធានី​ភ្នំពេញ បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​សភាពការណ៍ វាយតម្លៃ​លទ្ធផល​ការងារ​កំណែ​ទម្រង់ការ​អនុវត្ត​តួនាទី​ភារកិច្ច កងរាជអាវុធហត្ថ​ឆ្នាំ​២០២៣ និង​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០២៤ !
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នា​រសៀល ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០២៤ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​សភាពការណ៍ វាយតម្លៃ​លទ្ធផល​ការងារ​កំណែ​ទម្រង់ការ​អនុវត្ត​តួនាទី​ភារកិច្ច កងរាជអាវុធហត្ថ​ឆ្នាំ​២០២៣ និង​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០២៤ ដោយ​មាន​ការចូលរួម​ពី លោក​មេបញ្ជាការរង នាយ​-​នាយសេនាធិការ​រង ប្រធាន​មន្ទីរ លោក​មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​លោក​មេបញ្ជាការ​វរ​សេនា​តូច ព្រមទាំង នាយ​-​នាយរង អាវុធហត្ថ​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​ផង​ដែរ​។

​ឆ្លៀត​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ធ្វើ​ការកោតសរសើ​រ និង​ថ្លែងអំណរគុណ​នូវ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី​ភារកិច្ច បង្ការ បង្ក្រាប សង្គ្រោះ សម្រេច​បាន​ស្នាដៃ​ជាច្រើន​ក្នុង​ឆ្នាំ​២០២៣ កន្លងទៅ ជា​ពិសេស​ការងារ​បំពេញបេសកកម្ម​ចូលរួម​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់ ជូន​ដល់​ថ្នាក់ដឹកនាំ ជាតិ​-​អន្តរជាតិ ក៏ដូចជា​ប្រជាពលរដ្ឋ ក្នុង​ព្រឹត្តិការ​ជាតិ​-​អន្តរជាតិ​ធំៗ ប្រកប​ដោយ​សាមគ្គីភាព ការលះបង់ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ រហូត​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​។

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តថា ក្រោម​វីរភាព​លះបង់​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ដែល​ផ្តើម​ចេញពី​ការ​យក​ជីវិត​ធ្វើ​ដើមទុន​ឆ្ពោះទៅ​រក​ការ​រំដោះជាតិ រហូត​ដាក់ចេញ​នូវ​នយោបាយ​ឈ្នះ​ឈ្នះ បញ្ចប់​អង្គការ​ចាត់តាំង​នយោបាយ​និង​យោធា​ខ្មែរក្រហម​ទាំងស្រុង ធ្វើឲ្យ​ប្រទេស​ជាតិ​មាន សន្ដិភាព និង​ការឯកភាព​ជាតិ​ពេញលេញ មាន​ស្ថិរភាព​នយោបាយ និង​មាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​ដល់​សព្វថ្ងៃ ដូច្នេះ​យើង​ត្រូវ អរគុណ​សន្តិភាព អរគុណ នយោបាយ​ឈ្នះ​ឈ្នះ ដឹងគុណ​ស្ថាបនិក មគ្គុទ្ទេសក៍​ឯក និង​ប្រតិបត្តិ​ក​រ នយោបាយ​ឈ្នះ​ឈ្នះ ដែល​នាំមក​នូវ សន្តិភាព​និង​ការឯកភាព​ជាតិ​ពេញលេញ​ជូន​ដល់​កម្ពុជា​។ បន្ថែម​ពី​នេះ​ទៀត យើងទាំងអស់គ្នា ត្រូវ​បន្ត​ប្រឹងប្រែង​លះបង់​កម្លាំងកាយ​កម្លាំង​ចិត្ត និង​ពេលវេលា​ផ្ទាល់ខ្លួន ពេលវេលា​គ្រួសារ ប្តេជ្ញា បម្រើ ការពារ ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ អនុវត្តតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​និតិ​កាល​ទី​៧ ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​មេដឹកនាំ​វ័យក្មេង​ពោរពេញ​ដោយ​សមត្ថភាព និង​សក្តានុពល​ខ្ពស់ ក្នុងពេល​បច្ចុប្បន្ន និង​តទៅ​អនាគត​៕​

 

Filed in: ព័ត៌មានជាតិ