ទាន់ហេតុការណ៍
បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ ចុះសួរសុខទុក្ខ​មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ ចុះសួរសុខទុក្ខ​មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២៣ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​-​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការ​រង មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​នាយទាហាន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជាច្រើនរូប​ទៀត ចុះសួរសុខទុក្ខ លោក​ឧត្តមសេនីយ៍ត្រី គង់ គី​នី មេបញ្ជាការរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​មាន​ជម្ងឺ​ធ្ងន់ ត្រូវបាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។

​ក្នុងឱកាស​សួរសុខទុក្ខ​នេះ​ផង​ដែរ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​បង្ហាញ​នូវ​មនោសញ្ចេតនា​ព្រួយបារម្ភ​ខ្លាំង​បំផុត ចំពោះ​លោក​ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​ជា​នាយទាហាន​នៃ​កងរាជអាវុធហត្ថ ដ៏​សកម្ម​ការងារ​និង​មាន​ការទទួលខុសត្រូវ​ខ្ពស់ លើ​ការងារ​ប្រតិបត្តិការ ចូលរួម ការពារ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ គ្រប់​កម្មវិធី គ្រប់​កាលៈទេសៈ និង ជា​អ្នក​ស្រលាញ់​ចូលចិត្ត​ការងារ​លះបង់​អស់ពី​កម្លាំងកាយ​ចិត្ត ភ្លាមៗ​ប្រែក្លាយ​ជា​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​មិនដឹង​ថា​ថ្ងៃ​ណា​នឹង​បាន​ចូល​បម្រើ​ការងារ​វិញ ធ្វើឲ្យ​គ្រប់​គ្នា​មាន​ការតក់ស្លុត​និង​អាណិតអាសូរ​ជា​ពន់ពេក​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី គង់ គី​នី ។ ព្រម​ជាមួយ​គ្នា​នោះ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមទាំង នាយ​-​នាយរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​រួបរួម​គ្នា​បរិច្ចាគ​ថវិកា ក្នុង​ស្មារតី​សាមគ្គីភាព សរុប​បាន​ថវិកា​ចំនួន ១០,០០០​ដុល្លារ និង ៣០​ម៉ឺន​រៀល រួម​នឹង​ទឹក​សុទ្ធ ភេសជ្ជៈ ០៨​កេស ផ្លែឈើ ០១​កន្ត្រក ហើយ​ក្នុងនោះ​ក៏​មាន​ថវិកា លោក យឹម ល្ខ​ណ៍ និង​ភរិយា បាន​ជួយ​ឧបត្ថម្ភ ៥,០០០$ ក្នុងនាម​ជា​មិត្ត​រួម​ការងារ​ចាស់ យកទៅ​ប្រគល់ជូន​លោក​ឧត្តមសេនីយ៍ត្រី គង់ គី​នី ដើម្បី​ទុកជា​អំណោយ​សួរសុខទុក្ខ និង​ទុក​ជា​ការចែករំលែក​ជួយ​សម្រាល​បន្ទុក​ក្នុង​គ្រួសារ​ផង​ដែរ​។

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​  ក៏​បាន​រំលឹក​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណ​អភិបាល​រាជធានី​ភ្នំពេញ ដែល​បាន​យកចិត្តទុកដាក់​គិតគូ​ពី​សុខទុក្ខ​និង​ឧបត្ថម្ភ​ជា​ថវិកា​ចំនួន​10​លាន​រៀល​ជូន​ដល់​ការព្យាបាល​របស់ លោក​ឧត្តមសេនីយ៍ត្រី គង់ គី​នី និង​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ក៏​ដូចជា​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែ​ត ដែល​បាន​ខ្នះខ្នែង​ជួយ​សម្របសម្រួល និង​យកចិត្តទុកដាក់​ក្នុង​ការព្យាបាល​លោក​ឧត្តមសេនីយ៍ត្រី គង់ គី​នី នៅ​ក្នុង​គ្រា​នេះ​៕​

Filed in: ព័ត៌មានជាតិ