ភ្នំពេញ ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ បានគូសបញ្ជាក់ថា នៅកម្ពុជាមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ១ម៉ឺន២ពាន់នាក់ បានរត់គេចពីទទួលសេវាព្យាបាល ដែលចំណុចនេះគួរឲ្យព្រួយបារម្ភ ដែលអាចធ្វើឲ្យចំនួនអ្នកឆ្លងជំងឺអេដស៍ កើនឡើង បើសិនពួកគេនៅតែធ្វើបែបនេះ ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងក្នុងសន្នីសីទសារព័ត៌មាន នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា នៅកម្ពុជាមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ១ម៉ឺ២ពាន់នាក់ បានធ្វើតេស្តឈាមរកឃើញមានផ្ទុកមេរោគអេដស៍ ប៉ុន្តែពេលនេះ អ្នកទាំងនោះ រហូតមកដល់ពេលនេះ បានបាត់ខ្លួនដោយមិនបានធ្វើតេស្តរកមេរោគអេសដ៍ជាថ្មីទៀតទេ ដែលចំណុចនេះ មានការព្រួយបារម្ភអាចឲ្យជំងឺអេដស៍អាចផ្ទុះឡើងវិញ បើសិនពួកគេមិនទៅទទួលសេវាព្យាបាល ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី បានមានប្រសាសន៏ថា អ្នកដែលមិនរកសេវាព្យាបាល (ទោះបី មិនជាក្តី) ដោយសារតែគាត់មានការខ្មាសអៀន ក្នុងនោះមានអ្នកមានផង និងអ្នកល្បីផងដែរ ។ ហើយអ្នកទាំងនោះ អាចទៅរកសេវាព្យាបាលឯកជន ដើម្បីលាក់បាំង កុំឲ្យគេដឹងផងដែរ ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី បានបញ្ជាក់ថា យ៉ាងណាក្តី ឯកឧត្តម បានអំពាវនាវ និងជំរុញដល់អ្នក ដែលបានបាត់ខ្លួន មិនទៅធ្វើតេស្តរកមេរោគអេដស៍ ដើម្បីយកសេវាព្យាបាល ព្រោះថា អ្នកដែលធ្វើការព្យាបាលទៀងទាត់ ដោយប្រើថ្នាំពន្យា នឹងអាចធ្វើឲ្យមេរោគអេដស៍បាត់បាន ទោះបីជាគ្មានថ្នាំព្យាបាលជំងឺអេដស៍ ក៏ដោយ ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី ជាមួយគ្នានោះដែរ បានគូសបញ្ជាក់ថា ៖ «ជំងឺអេដស៍ មិនអាចចប់បាននោះទេ បើវាកើតហើយ គឺវាមានរហូត គ្រាន់តែមានចំនួនឆ្លងថ្មីទាប់បំផុត។ បើតាមគោលដៅរបស់អង្កការសហប្រជាជាតិ គេថា ចប់អេដស៍ មានន័យថា ក្នុងមួយឆ្នាំឆ្លងថ្មី តែ២៥០នាក់ទេ។ ចំណែកកម្ពុជាវិញ ដែលគេថា អស់ជំងឺអេដស៍ គឺមួយថ្ងៃឆ្លងមួយម្នាក់ ឬមួយឆ្នាំ៣៦៥នាក់ ឬទាប់ជាង នេះ តែបើនៅខ្ពស់ជាងនេះ គឺមិនទាន់ចប់ទេ» ។
ឯកឧត្តម បានបន្ថែមថា ដើម្បីកុំមានការឆ្លង កើតឡើងថែមទៀត នូវជំងឺអេដស៍ គឺត្រូវតែមានការព្យាបាល ដូច្នេះពេលនេះអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ បានកំពុងរៀបចំគោលនយោបាយមួយ ហៅថា គោលនយោបាយលុបបំបាត់អេដស៍ ហើយចីរភាព នៃកម្ពុជា ឆ្នាំ២០២៣-២០២៨ ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី ក្នុងឱកាសនោះដែរ បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២២ កន្លងមកនេះ នៅកម្ពុជា មានអ្នកឆ្លងជំងឺអេដស៍ មាន១,៤០០នាក់ ដែលជាចំនួនមួយ ឆ្ងាយពីគោលដៅ ដែលឲ្យមានអ្នកឆ្លង តែមួយថ្ងៃ មួយនាក់ ឬស្មើ៣៦៥នាក់ ក្នុងមួយឆ្នាំ ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី អះអាងថា នៅកម្ពុជា មានអត្រាខ្ពស់ ក្នុងការទប់ស្កាត់ កុំឲ្យឆ្លងជំងឺអេដស៍ ក្នុងនោះ គឺយុវជនតែម្តងហើយក្នុងនោះ អ្នកដែលស្រឡាញ់ភេទដូចគ្នា ភាគច្រើនបានឆ្លងជំងឺអេដស៍ តែម្តង ។
ប្រធានអាជ្ញាធរអេដស៍ ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី បានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖ «មិនមែនជាការបណ្តុះបង្អាប់ ឬមាក់ងាយ ឬរើសអើងនោះទេ គឺគ្រាន់តែចង់ពញ៉ាក់ស្មារតី ថា បើមិនប្រុងប្រយ័ត្ន មិនថា ប្រុសស្រឡាញ់ប្រុស គឺឆ្លង HIV ហើយ» ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី យ៉ាងណាក្តី ក្នុងសន្នីសីទសារព័ត៌មាននោះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើកឡើងថា ការទប់ស្កាត់ នៃការឆ្លងជំងឺអេដស៍មានប្រសិទ្ធិភាព គឺការប្រើប្រាស់ស្រោមអនាម័យ នៅពេលរួមភេទ ហើយបើសង្ស័យថា មិនសុវត្ថិភាព (រហែកស្រោម) ត្រូវហូបថ្នាំការពារមុនពេល ឬក្រោយពេលរួមភេទ ។
បើតាមឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានបានអះអាងទៀតថា ក្នុងរយៈពេល៣ឆ្នាំ ក្រោយមកនេះ រាជរដ្ឋាភិបាល បានចំណាយថវិការទិញថ្នាំសម្រាប់ទប់ស្កាត់ការឆ្លងជំងឺអេដស៍ ក្នុងមួយឆ្នាំៗ ៥លានដុល្លារអាមេរិក ដើម្បីជួយព្យាបាលអ្នកដែលបានឆ្លងជំងឺអេដស៍ផងដែរ៕