ទាន់ហេតុការណ៍
អភិបាលខេត្តឧត្ដរមានជ័យ លោក មាន ចាន់យ៉ាដា ដឹកនាំមន្រ្តីនិងក្រុមគ្រួសារ ស.ស.យ.ក. ខេត្តឧត្តរមានជ័យ ជាង១០០នាក់ចូលរួមបរិច្ចាគឈាមនៅក្នុងមន្ទីរពេទ្យបង្អែក==>នៅឧទ្យានជាតិវីរៈជ័យ ការស្រាវជ្រាវស្តីពីជីវៈចម្រុះបង្ហាញថា ប្រភេទសត្វរងការគំរាមកំហែងជាច្រើនមានវត្តមានរស់នៅក្នុងតំបន់ការពារធម្មជាតិមួយនេះ==>ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង.ស្នង​ការនគរបាលរាជធានីភ្នំពេញ ធ្វើការឆ្លើយតបតាមរយៈវិធានការជំនាញធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងភូមិសាស្ដ្ររាជធានី==>ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ

បណ្ដាសហជីព និង កម្មករ ថា របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព សម្រាប់បុគ្គលស្វ័យ និយោជន៍ និង អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជួយសម្រាលបន្ទុក ជីវភាពគ្រួសារ

បណ្ដាសហជីព និង កម្មករ ថា របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព សម្រាប់បុគ្គលស្វ័យ និយោជន៍ និង អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជួយសម្រាលបន្ទុក ជីវភាពគ្រួសារ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ៖សហជីព និង កម្មករ សាទរចំពោះរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និង អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ព្រោះកម្មវិធីនេះ ជួយសម្រាលបន្ទុកជីវភាព គ្រួសារក្នុងការថែទាំសុខភាព ក្រោយពីរាជរដ្ឋាភិបាល ប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ការលើកឡើងរបស់សហជីព និង កម្មករ យ៉ាងដូច្នេះ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ កាលពីពេលថ្មីៗនេះថា តាមការសិក្សាកន្លងមក បងប្អូនកម្មករនិយោជិត ឬបងប្អូនប្រជាពលរដ្ឋម្នាក់ ជាមធ្យម ត្រូវចំណាយ២៥០ ដុល្លារ ក្នុងមួយឆ្នាំ ឬ ចន្លោះពី ១៥ដុល្លារ ទៅ២០ដុល្លារ ក្នុងមួយខែ ក្នុងករណីដែលមិន មានរបបថែទាំសុខភាពនេះ ជាហេតុធ្វើឲ្យបងប្អូន កម្មករនិយោជិក ឬប្រជាពលរដ្ឋ មួយចំនួនធំ មិនសូវហ៊ានទៅពិគ្រោះ ជាមួយគ្រូពេទ្យញឹកញាប់ រហូតជួន កាលបណ្ដាយឲ្យខ្លួនឈឺ ដល់ដំណាក់កាលធ្ងន់ធ្ងរពិបាក ក្នុងការជួយឱ្យទាន់ពេលវេលា។ ជាមួយគ្នានេះ លោក គឹម ចាន់សំណាង ប្រធានសហភាពសិទិ្ធកម្មករកម្ពុជា បានលើកឡើងថា ការអនុវត្តរបបសន្តិសុខសង្គមនេះ គឺជាការបង្ហាញការយកចិត្តទុកដាក់ ពីសំណាក់ រាជរដ្ឋាភិបាលបន្ថែមទៀត ចំពោះសុខុមាលភាពប្រជាពលរដ្ឋ ព្រមទាំង ជួយកាត់បន្ថយការចំណាយ បន្ទុកក្នុងគ្រួសារ។


លោក គឹម ចាន់សំណាង ប្រធានសហភាពសិទិ្ធកម្មករកម្ពុជា លោកបានលើកឡើងថា របបសន្តិសុខសង្គម នេះ ធ្វើឲ្យបុគ្គលស្វ័យនិយោជន៍ និង អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. គឺទទួលបានផលប្រយោជន៍ដូចៗគ្នា ។ ដោយគ្រាន់ តែបង់ភាគទាន ១ ៥៦០០រៀល តែប៉ុណ្ណោះ ទទួលសេវាថែទាំព្យាបាលជំងឺ ដូចបងប្អូនកម្មករ-កម្មការិនីដែរ ។

ចំណែកកម្មការិនីរោង ចក្រម្នាក់ ឈ្មោះ ហាន មុំ បានលើកឡើងថា លោកស្រីសប្បាយចិត្ត នៅពេលមានរបប សន្តិសុខសង្គម ផ្នែកថែទាំសុខភាពនេះ ព្រោះលោកស្រី មានគ្រួសារជាអ្នករត់ម៉ូតូឌុប ហើយលោកស្រីចង់ ឲ្យគ្រួសារមានប័ណ្ណ ប.ស.ស. ដែរដើម្បីថែទាំសុខភាពដូចគ្នា។

កម្មការិនីរោងចក្រម្នាក់ឈ្មោះ ហាន មុំ កម្មការិនីរូបនេះ និយាយថា៖ « ខ្ញុំជាកម្មការិនីរោងចក្រ មានប័ណ្ណ ប.ស.ស. រួចហើយ តែគ្រួសារខ្ញុំជាអ្នករត់ម៉ូតូឌុប គាត់ចង់បានប័ណ្ណ ប.ស.ស. ដែរ ។ ខ្ញុំសប្បាយចិត្តពេលលឺមានកម្មវិធីនេះ ព្រោះប័ណ្ណ ប.ស.ស. មានសារៈសំខាន់ណាស់ ដោយសារកន្លងមក ពេលឈឺល្មមៗអត់ហ៊ានទៅពេទ្យទេដោយជីវភាពខ្វះខាត»។

កម្មការិនីរូបនេះនិយាយបន្ថែមថា ការព្យាបាលនៅមន្ទីរពេទ្យម្តងៗ លោកស្រីត្រូវចំណាយអស់ប្រហែល ១០ ទៅ ២០ម៉ឺនរៀលតែនៅពេលមានប័ណ្ណ ប.ស.ស. គឺជួយសម្រាលចំណាយរបស់លោកស្រីច្រើនណាស់។

កម្មការិនីរូបនេះនិយាយថា៖ « ខ្ញុំចង់ឃើញ សមាជិកផ្ទះខ្ញុំមានប័ណ្ណប.ស.ស. ដូចៗគ្នា ព្រោះពេលមានប័ណ្ណ ប.ស.ស. អត់សូវភ័យរឿងពេលឈឺ ដោយសារអត់មានថវិកា ព្យាបាល ។ ខ្ញុំសូមអរគុណរាជរដ្ឋាភិបាល ដែលបង្កើតឲ្យមានកម្មវិធីនេះជួយប្រជាពលរដ្ឋ»។

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី