ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បំពាក់ស្លាកសញ្ញាប្រាប់ទិសតាមគោលដៅ និងផ្លូវឡើងទៅកំពូលភ្នំដល់ភ្ញៀវទេសចរ នៅតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំត្បែងមានជ័យ

ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បំពាក់ស្លាកសញ្ញាប្រាប់ទិសតាមគោលដៅ និងផ្លូវឡើងទៅកំពូលភ្នំដល់ភ្ញៀវទេសចរ នៅតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំត្បែងមានជ័យ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

 

ព្រះវិហារ៖ ភ្ញៀវទេសចរនិងប្រជាពលរដ្ឋ រឹតតែងាយស្រួលក្នុងការធ្វើដំណើរកម្សាន្តនៅតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំត្បែងមានជ័យ ដោយសារតែមានការ​បំពាក់ស្លាកសញ្ញាប្រាប់ទិសតាមគោលដៅ និងផ្លូវឡើងទៅកំពូលភ្នំ។

វីតាល់ និងមូលនិធិ២៥រៀល បានផ្តួចផ្តើមឱ្យមានការរៀបចំបំពាក់ស្លាកសញ្ញាប្រាប់ទិស នៃសហគមន៍តំបន់ការពារធម្មជាតិតាំងយូរទៅតាមគោលដៅ កន្លែងកម្សាន្ត និងតម្រាយផ្លូវឡើងទៅកាន់កំពូលនៃតំបន់ការពារធម្មជាតិបេតិភណ្ឌភ្នំត្បែង ភូមិសេដ្ឋកិច្ចរុងរឿង ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយទទួល​បានការគាំទ្រពីក្រសួងបរិស្ថាន ក្រោមកម្មវិធី “ទិសដៅភ្នំត្បែងមានជ័យ”។

លោក ជុនហៀង ថាវសិទ្ធិ អនុប្រធានប្រតិបត្តិការធុរកិច្ច នៃក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានមានប្រសាសន៍ថា៖ “គំនិតផ្តួចផ្តើមនៃការបំពាក់ស្លាកសញ្ញា និង ទិសដៅ​ទេសចរណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ចូលរួមលើកស្ទួយ ក៏ដូចជាគាំទ្រដល់វិស័យទេសចរណ៍ក្នុងតំបន់សហគមន៍តាំងយូរ តាមរយៈការផ្តល់ភាពងាយស្រួល ដល់ភ្ញៀវទេសចរណ៍អំពីទិសដៅកំសាន្ត និង រយៈចំងាយនៃការធ្វើដំណើរឡើងទៅកាន់តំបន់ធម្មជាតិតាំងយូរនៃភ្នំត្បែងមានជ័យ និងជាការឆ្លើយតបនៃតម្រូវការ​ជាក់​ស្តែង ​របស់សហគមន៍”។


លោក ចាន់ វណ្ណូ ប្រធានគណៈកម្មការសហគមន៍ តំបន់ការពារធម្មជាតិតាំងយូរ បានមានប្រសាសន៍ថា៖ «តាងនាមឱ្យសហគមន៍តាំងយូរ យើងខ្ញុំសូមថ្លែងអំណរគុណ និង​ពិតជា​មាន​សេចក្តីរីករាយជាខ្លាំងដែលទទួលបានការឧបត្ថម្ភគាំទ្រពីវីតាល់ និងមូលនិធិ២៥រៀល ចំពោះការរៀបចំបំពាក់ស្លាកសញ្ញាប្រាប់ទិស ដៅ​ជាច្រើនសន្លឹកនៅ​សហ​គ​មន៍យើងខ្ញុំ ពីព្រោះសហគមន៍ពិតជាចង់បានស្លាកសញ្ញាដែលមានការរចនាប្រកបដោយសោភ័ណភាពនិងភាពរឹងមាំ ដែលអាចជាគុណប្រយោជន៍ដល់អ្នកដំណើរ និងភ្ញៀវ​ទេសចរណ៍ក្នុងការអញ្ជើញមកកម្សាន្តនៅសហគមន៍យើងខ្ញុំ”។

ក្នុងគម្រោងនេះ វីតាល់ និងមូលនិធិ២៥រៀល បានចូលរួមឧបត្ថម្ភគាំទ្រដល់ដំណើរការរៀបចំចំណត ឈប់សម្រាក ស្លាកសញ្ញាប្រាប់ទិសដៅ និងស្លាកសញ្ញាចម្ងាយផ្លូវ​ពីជើង​ភ្នំ​ឡើងដល់ចំណតចុងក្រោយនៃតំបន់ការពារធម្មជាតិតាំងយូរ នៃភ្នំត្បែងមានជ័យ។

គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុនទឹកពិសាវីតាល់ ជាក្រុមហ៊ុនផលិតទឹកពិសារបស់ប្រជាជនខ្មែរ ដែលមានគុណភាពខ្ពស់ និងអនុលោកស្របតាមស្តង់ដារជាតិនិងអន្តរជាតិ ដែលបានឆ្លងកាត់ដំណាក់កាលបន្សុទ្ធដោយប្រើប្រាស់ប្រព័ន្ធបន្សុទ្ធទឹកយ៉ាងទំនើបពីប្រទេសអាល្លឺម៉ង់ ដែលធានាបាននូវគុណភាព ហើយក៏ជាជម្រើស​ដ៏ស័ក្តិសម​បំផុត​សម្រាប់គ្រប់កាលៈទេសៈ៕

 

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី