ទាន់ហេតុការណ៍
បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ

អគារ​រដ្ឋបាល អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ​ថ្មី បាន​និង​កំពុង​សាងសង់​ជិត​រួចរាល់ ត្រូវបាន​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះ​ត្រួតពិនិត្យ​និង​ត្រៀម​សម្ពោធ​!

អគារ​រដ្ឋបាល អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ​ថ្មី បាន​និង​កំពុង​សាងសង់​ជិត​រួចរាល់ ត្រូវបាន​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះ​ត្រួតពិនិត្យ​និង​ត្រៀម​សម្ពោធ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អភិវឌ្ឍន៍​ជា​លំដាប់ ចាប់តាំងពី​ទីបញ្ជាការ រហូត​ទៅ​ដល់ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ ជា​បន្តបន្ទាប់ ដោយ​ឈរ​លើ​គោលការណ៍​អភិវឌ្ឍន៍​ទាន់សម័យ តាម​គំរូ​ឯកភាព​គ្នា​ប្រកបដោយ​ភាព​ប្រណិត គុណភាព​ខ្ពស់​តាម​ស្តង់ដា​បច្ចេកទេស និង​ស្រប​តាម​ការរីកចម្រើន​របស់​ប្រទេសជាតិ​។​

​ជាក់ស្តែង នៅ​ព្រឹក ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២០៣ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អមដំណើរ​ដោយ មេបញ្ជាការរង នាយសេនាធិកា នាយសេនាធិកា​រង និង​មេបញ្ជាការ​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ បាន​ឆ្លៀតពេល​ចុះទៅពិនិត្យ​អគារ​រដ្ឋបាល​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ​ថ្មី ដើម្បី​ត្រៀម​ដាក់​សម្ពោធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​អាគារ​ដែល​សាងសង់​នេះ គឺ​ស្រប​តាម​ទស្សន​ដឹកនាំ​របស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​ជានិច្ចកាល​លោកនាយ​ឧត្តមសេនីយ៍ តែងតែ​ណែនាំ​ដល់​មេបញ្ជាការ​អាវុធហត្ថ​គ្រប់​ជាន់ថ្នាក់ ត្រូវ​យកចិត្តទុកដាក់ កសាង​ហេដ្ឋារចនាសម្ពន្ធ សាងសង់​អាគារ​ជំរំ​ជម្រក បន្ទាយ​ស្នាក់នៅ ពី​ថ្នាក់ជាតិ​រហូត​ដល់​រាជធានី​-​ខេត្ត​-​ក្រុង​-​ស្រុក​-​ខណ្ឌ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ក្នុង​ការបំពេញ​ការងារ​ប្រចាំ​ថ្ងៃ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិភាព​ខ្ពស់​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ