ទាន់ហេតុការណ៍
បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ

ប្រធាន​សាលាដំបូង និង ប្រធាន​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ជាមួយ​មេបញ្ជាការ អាវុធហត្ថ​រាជធានី​ភ្នំពេញ ជួប​គ្នា​រឹតចំណង​កិច្ច​សហ​ប្រតិ​ប​ត្ត​ការយ៉ាង​ស្អិតរមួត​!

ប្រធាន​សាលាដំបូង និង ប្រធាន​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ជាមួយ​មេបញ្ជាការ អាវុធហត្ថ​រាជធានី​ភ្នំពេញ ជួប​គ្នា​រឹតចំណង​កិច្ច​សហ​ប្រតិ​ប​ត្ត​ការយ៉ាង​ស្អិតរមួត​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​បន្ទាប់​ពី​ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​បានប្រកាសឲ្យ​ចូលកាន់​តំណែង​ជា​ផ្លូវការ នូវ​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ឯកឧត្តម ងួន ណា​រ៉ា ជំនួស​ឯកឧត្តម តាំង ស៊ុន​ឡាយ ដែល​ត្រូវបាន​តែងតាំង​ជា​អនុប្រធាន​តុលាការ​កំពូល​រួចមក ឯកឧត្តម ងួន ណា​រ៉ា ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ទើប​ចូល​កាន់តំណែង​ថ្មី រួម​ជាមួយ​ឯកឧត្តម ច្រឹង ខ្មៅ ប្រធាន​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ជួប​ជាមួយ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ហាញ​អំពី​ការ​រឹតចំណង​ទំនាក់ទំនង​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​រវាង​ស្ថាប័ន​តុលាការ ស្ថាប័ន​អយ្យការ និង​ស្ថាប័ន​អាវុធហត្ថ ដែល​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ យ៉ាង​ស្អិតរ​មួ​ត​។

​ក្នុង​ជំនួប​រវាង​ស្ថាប័ន​ទាំង​៣​ខាងលើ នៅ​បញ្ជាការដ្ឋាន​កង​រាជ​អា​វធ​ហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្នុងនាម​ម្ចាស់ផ្ទះ បាន​ធ្វើ​ការបង្ហាញ​នូវ​បទពិសោធន៍​គ្រប់គ្រង​ដឹកនាំ​របស់​លោក​ផ្ទាល់ ក៏​ដូចជា​ការកសាង​អភិវឌ្ឍន៍​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​នៃ​ទីបញ្ជាការ​ក្នុង​រយៈកាល​កន្លងមក ជូន​ដល់​ភ្ញៀវ បាន​ទស្សនា​សព្វកន្លែង​ផងដែរ​៕​

Filed in: ព័ត៌មានជាតិ