ទាន់ហេតុការណ៍
ជលផលព្រៃវែង ចាក់លែងកូនត្រីចម្រុះចំនួន ៧០គីឡូក្រាម ចូលបឹងធម្មជាតិវិញ==>ចិញ្ចឹមតាំងពីតូចដូចកូនដល់អាយុ១៤ឆ្នាំបែជាចាប់រំលោភមានផ្ទៃពោះ៥ខែ នៅស្រុកសុីធរកណ្តាល ខេត្តព្រៃវែង==>សូមប្រុងប្រយ័ត្ន​៖ក្មេងជំទង់ម្នាក់ លង់ទឹកស្លាប់ នៅពេលទៅលេងទឹកអន្លង់បឹងខៀវ==>ក្រុមជិះម៉ូតូឆក់៥ នាក់ ពីបទ.លួចមានស្ថានទម្ងន់ទោស ប្រឈមជាប់ពន្ធនាគារពី៣ ទៅ១០ឆ្នាំ==>រដ្ឋបាលជលផល ប្រកាសរកអ្នកជួលវើអាជីវកម្ម ក្នុងរដូវនេសាទ ឆ្នាំ២០២៣-២០២៤ និងឆ្នាំ២០២៤-២០២៥ ក្រោយពីគ្មានអ្នកដេញថ្លៃ លើកទី១ និងទី២ រួចមកនោះ==>អគ្គនាយកស្តីទី កិច្ចការបច្ចេកទេស នៃ ក្រសួងធនធានទឹក បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធធារាសាស្រ្តដំណាក់អំពិល ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់==>នាយករដ្ឋមន្ត្រី នៃកម្ពុជា បណ្ឌិត ហ៊ុន ម៉ាណែត ៖ ស្នេហាជាតិ គឺការខិតខំប្រឹងជួយខ្លួនឯង និងគ្រួសារ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រៀមរៀបចំការប្រកួតកីឡាបាល់ទាត់ និងបាល់ទះ ពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញលើកទី២!==>ព្រះមហាក្សត្រ តែងតាំងលោក សុខ វាសនា ជាអគ្គនាយក អន្តោប្រវេសន៍ និងលោក តុប នេត ជាអគ្គនាយក អត្តសញ្ញាណកម្ម==>សមត្ថកិច្ច បញ្ជូនឧក្រិដ្ឋជនគ្រឿងញៀន និងក្រុមប្រដាប់អាវុធ រំដោះអ្នកទោស សរុបចំនួន ១១ នាក់ ទៅតុលាការ

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រជូនសិស្សវិជ្ជាជីវៈតុលាការ

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រជូនសិស្សវិជ្ជាជីវៈតុលាការ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូវ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារបណ្ឌិត្យ​សភា​ភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា សិស្សសារការី។

វត្តមានរបស់សម្តេចតេជោ សម្រាប់កម្មវិធីទាំងពីរនាថ្ងៃនេះ ជាការបង្ហាញអំពីការ​យក​ចិត្តទុកដាក់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី លើការបណ្តុះបណ្តាល និងការ​ពង្រឹង​សមត្ថភាពធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ដែលជាផ្នែកមួយនៃការងារ​កែ​ទម្រង់​វិស័យយុត្តិធម៌របស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ។

ខាងក្រោមជាខឹ្លមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រជូនសិស្សវិជ្ជាជីវៈតុលាការ៖

* សម្តេចតេជោ ហ៊ុន សែន ប្រាប់ឯកអគ្គរដ្ឋទូតជប៉ុនថា ទីតាំងសាលាបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា គឺជាកន្លែងធ្លាប់វាយគ្នាជាមួយខ្មែរក្រហម។

* សម្តេចតេជោ ហ៊ុន សែន រំលឹករឿងធ្វើកំណែទម្រង់ប្រព័ន្ធតុលាការនៅកម្ពុជា ដោយបានប្តូរសិទ្ធិសម្រេចតែងតាំងប្រធានតុលាការ និងអយ្យការអមតុលាការ ពីនាយករដ្ឋមន្ត្រី មកក្រុមប្រឹក្សារដ្ឋវិញ ដោយមានរដ្ឋមន្ត្រីយុត្តិធម៌ជាប្រធាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា ប្រព័ន្ធតុលាការនៅកម្ពុជា កាលពីដើមឡើយមានតែពីរថ្នាក់ទេ តែក្នុងសម័យអ៊ុនតាក់ ទើបបង្កើតឱ្យមានសាលាឧទ្ធរណ៍មួយទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចក្ខុវិស័យតាំងពីដើមរបស់សម្តេច គឺកែទម្រង់ ៩៩ភាគរយ «រស់» មិនកែទម្រង់ ៩៩ភាគរយ «ស្លាប់»។

* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យរៀបចំសាងសង់អន្តេវាសិកដ្ឋានសម្រាប់សិស្សស្នាក់នៅ ទាំងសិស្សវិជ្ជាជីវៈតុលាការ និងសិស្សសេដ្ឋកិច្ច។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្សផ្នែកយុត្តិធម៌ឱ្យបានកាន់តែច្រើនទៀត ដើម្បីពង្រឹងផ្នែកយុត្តិធម៌នៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយនៅពេលឃើញក្រសួងនានា យកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្ស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទំនៀមទម្លាប់ សីលធម៌របស់ខ្មែរ គឺគោរពចាស់ទុំ។ ដូច្នេះគ្រួសារនីមួយៗ ត្រូវតែយកចិត្តទុកដាក់ពង្រឹងនូវទំនៀមទម្លាប់ និងសីលធម៌របស់កូន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រាន់តែគ្រួសារខ្លួនដោះស្រាយគ្នាមិនបានមក ហើយរត់មករកនាយករដ្ឋមន្ត្រីដែរ។

* សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យមានការដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការ។ បើចូលដល់តុលាការហើយ គឺមានតែអ្នកឈ្នះ និងចាញ់ប៉ុណ្ណោះ។ អ្នកឈ្នះថា តុលាការកាត់ក្តីយុត្តិធម៌ អ្នកចាញ់ថា តុលាការអយុត្តិធម៌។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មេធាវីមិនសប្បាយចិត្តទេ នៅពេលសម្តេចលើកទឹកចិត្តឱ្យដោះស្រាយក្រៅប្រព័ន្ធតុលាការ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកមាន និងអ្នកក្រ ត្រូវតែមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់។ កុំឱ្យមានពាក្យថា អ្នកមានតែងតែឈ្នះ អ្នកក្រតែងតែចាញ់, អ្នកមានតែងតែត្រូវ ឬអ្នកក្រតែងតែខុស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ត្រូវតែអនុវត្តន៍ដោយម៉ឹងម៉ាត់ ចំពោះអ្នកកាប់ទន្ទ្រានយកដីរដ្ឋ។ មិនត្រូវលើកលែងក្រោមហេតុផលប៉ះពាល់សំឡេងឆ្នោតនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន ស្នើទៅអង្គការ សង្គមស៊ីវិលនានា កុំការពារជនខិលខូចទន្ទ្រានដីរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មានអ្នកមានលុយមួយចំនួន ជួលពលរដ្ឋទៅទន្ទ្រានដីរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើរការប្រជាធិបតេយ្យរបស់កម្ពុជា ឈានឡើងជារៀងរាល់ថ្ងៃ កម្ពុជាជាប្រជាធិបតេយ្យនីតិរដ្ឋ។ ប្រជាធិបតេយ្យ ដែលគ្មានការគោរពច្បាប់ គឺអនាធិបតេយ្យ៕

Filed in: ព័ត៌មានជាតិ