ទាន់ហេតុការណ៍
ជលផលព្រៃវែង ចាក់លែងកូនត្រីចម្រុះចំនួន ៧០គីឡូក្រាម ចូលបឹងធម្មជាតិវិញ==>ចិញ្ចឹមតាំងពីតូចដូចកូនដល់អាយុ១៤ឆ្នាំបែជាចាប់រំលោភមានផ្ទៃពោះ៥ខែ នៅស្រុកសុីធរកណ្តាល ខេត្តព្រៃវែង==>សូមប្រុងប្រយ័ត្ន​៖ក្មេងជំទង់ម្នាក់ លង់ទឹកស្លាប់ នៅពេលទៅលេងទឹកអន្លង់បឹងខៀវ==>ក្រុមជិះម៉ូតូឆក់៥ នាក់ ពីបទ.លួចមានស្ថានទម្ងន់ទោស ប្រឈមជាប់ពន្ធនាគារពី៣ ទៅ១០ឆ្នាំ==>រដ្ឋបាលជលផល ប្រកាសរកអ្នកជួលវើអាជីវកម្ម ក្នុងរដូវនេសាទ ឆ្នាំ២០២៣-២០២៤ និងឆ្នាំ២០២៤-២០២៥ ក្រោយពីគ្មានអ្នកដេញថ្លៃ លើកទី១ និងទី២ រួចមកនោះ==>អគ្គនាយកស្តីទី កិច្ចការបច្ចេកទេស នៃ ក្រសួងធនធានទឹក បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធធារាសាស្រ្តដំណាក់អំពិល ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់==>នាយករដ្ឋមន្ត្រី នៃកម្ពុជា បណ្ឌិត ហ៊ុន ម៉ាណែត ៖ ស្នេហាជាតិ គឺការខិតខំប្រឹងជួយខ្លួនឯង និងគ្រួសារ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រៀមរៀបចំការប្រកួតកីឡាបាល់ទាត់ និងបាល់ទះ ពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញលើកទី២!==>ព្រះមហាក្សត្រ តែងតាំងលោក សុខ វាសនា ជាអគ្គនាយក អន្តោប្រវេសន៍ និងលោក តុប នេត ជាអគ្គនាយក អត្តសញ្ញាណកម្ម==>សមត្ថកិច្ច បញ្ជូនឧក្រិដ្ឋជនគ្រឿងញៀន និងក្រុមប្រដាប់អាវុធ រំដោះអ្នកទោស សរុបចំនួន ១១ នាក់ ទៅតុលាការ

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ​កម្មការិនី នៅ​ក្នុង​សួន​ឧស្សាហកម្ម​ខេ​ម​តុ​ន (CAMTON INDUSTRIAL PARK) ក្នុង​ខេត្ត​កណ្ដាល

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ​កម្មការិនី នៅ​ក្នុង​សួន​ឧស្សាហកម្ម​ខេ​ម​តុ​ន (CAMTON INDUSTRIAL PARK) ក្នុង​ខេត្ត​កណ្ដាល
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូវ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ១៥​កើត ខែ​ជេស្ឋ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​សួរសុខទុក្ខ និង សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ​និយោជិត នៅ​ក្នុង​សួន​ឧស្សាហកម្ម​ខេ​ម​តុ​ន (CAMTON INDUSTRIAL PARK) មក​ពី​រោង​ចក សហគ្រាស​ចំនួន​១៩​។​

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​មក​ជួប​ជាមួយ​បងប្អូន​កម្មករ កម្មការិនី​នៅ​ទីនេះ​ជា​លើក​ទី​២ បន្ទាប់ពី​បាន​ជួប​កាលពី​ឆ្នាំ​២០១៨​កន្លងទៅ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍បន្ត​ទៀត​ថា​ការ​ដែល​សម្តេច​មាន​ជំនួប​ជា​លើក​ទី​២ ជាមួយ​បងប្អូន​កម្មករ​-​កម្មការិនី​នាពេលនេះ គឺ​សម្តេច​ចង់ឃើញ ចង់ដឹង អំពី​វឌ្ឍនភាព​នៅតាម​រោងចក្រ​នានា និង​ដើម្បី​រក​គន្លឹះ​ក្នុង​ការកសាង​អ្វី​បន្ថែមទៀត​ដើម្បី​ផលប្រយោជន៍​កម្មករ​-​កម្មការិនី​យើង​។​

​សម្តេច​តេជោ​មន្ត្រី​បាន​មានប្រសាសន៍ទៀត​ថា ចាប់ពី​ខែ​សីហា​ខាងមុខ​នេះ​តទៅ​គោលនយោបាយ​សម្រាប់​កម្ម​ការិនី​មាន​ផ្ទៃពោះ នឹង​ត្រូវ​អនុវត្ត​ដើម្បី​ឧបត្ថម្ភ​ជា​សាច់ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​រហូតដល់​កូន​អាយុ​២​ឆ្នាំ​។

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា នយោបាយ​របស់​អ្នក​ជាប់ឆ្នោត​ថ្មី​របស់​ប្រទេស​ថៃ​មួយរូប មិន​ទាន់​នឹង​បាន​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ថៃ​ផង បែរ​ជា​ចេញ​សារ​គំរាម​បណ្តេញ​ពលករ​ខ្មែរ ពលករ​ឡាវ និង​ពលករ​មី​យ៉ាន់​ម៉ា ចេញពី​ប្រទេស​ខ្លួន​ទៅ​ហើយ ខណៈ​នយោបាយ​បែប​នេះ អាច​នឹង​ធ្វើ​ឲ្យ​រោងចក្រ សហគ្រាស​របស់​ថៃ​មួយចំនួន​ដួលរលំ​ផងដែរ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នៅតែ​បន្ត​រំលឹក​អំពី​គុណ​តម្លៃ​នៃ​កត្តា​សុខសន្តិភាព ខណៈ​ការវិនិយោគ​ពី​បរទេស​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ គឺ​កើត​ចេញពី​ប្រទេស​ដែល​កំពុង​មាន​សុខ​សន្តិភាព​នេះឯង​។​សម្តេច​បន្ត​ទៀត​ថា នរណា​ក៏​ត្រូវការ​សន្តិភាព​ដែរ សូម្បី​តែ​មេ​បក្ស​ប្រឆាំង ក៏​ត្រូវការ​ដែរ ប៉ុន្តែ​ពួកគេ​អាង​ខ្លួន​តែ​នៅ​ក្រៅប្រទេស តែងតែ​ធ្វើ​ញុះញង់​ដល់​កូនចៅ​របស់​ខ្លួន​នៅក្នុង​ស្រុក​ឲ្យមាន​ចលាចល និង​ធ្វើ​ការបះបោរ​គ្រប់​រូបភាព ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​ចលនា​របស់​ពួកគេ​មិន​បាន​សម្រេច​ជោគជ័យ​នោះ​ទេ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ទៀត​ថា រហូតមក ដល់ពេលនេះ គ្មាន​គណបក្ស​ណាមួយ​មានលទ្ធភាព​ដឹកនាំ​ប្រទេស​ឲ្យមាន​សុខសន្តិភាព ដូច​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ​។ សម្តេច​បញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​ត្រឹម​អាច​រក​សន្តិភាព​ប៉ុណ្ណោះ​ទេ​ថែមទាំង​ធានា​ការពារ​សន្តិភាព​ជូន​ប្រជាជន និង​ប្រទេសជាតិ​បាន​ថែម​ទៀត​ផង​។​សម្តេច​តេជោ បាន​រំពឹង​ថា រោងចក្រ​សហគ្រាស​នីមួយៗ​នឹង​ក្លាយទៅជា​កន្លែង​សុខសាន្ត និង​សំបូរ​សប្បាយ ដោយ​ពុំ​មាន​អំពើហិង្សា ការប្រើប្រាស់​គ្រឿងញៀន និង​មិនមែន​ជា​កន្លែង​ប្រណាំង​ម៉ូតូ​។​សម្តេច​តេជោ​បាន​ប្រាប់​ដល់​បងប្អូន​កម្មករ​-​កម្មការិនី​ទាំងអស់​ត្រូវ​ចង​ចាំ​ថា ពួក​ប្រឆាំង ជាពិសេស​មេ​បក្ស​ប្រឆាំង​តែម្តង​តែងតែ​វាយ​បំបែក​ឆ្នាំងបាយ​របស់​ក​ម្មករ តាមរយៈ ធ្វើការ​ញុះញង់ និង​អំពាវនាវ​ឲ្យ​បរទេ​សមិន​ទិញ​ផលិតផល​ខ្មែរ និង​មិន​ឲ្យ​បរទេស​មក​ធ្វើ​ការវិនិយោគ​នៅ​ស្រុក​ខ្មែរ​។ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​អំពាវនាវ​ដល់​កម្មករ​-​កម្មការិនី​រោងចក្រ​កាត់ដេរ​ទាំងអស់​រួម​គ្នា​រក្សា​សុខ​សន្តិភាព ដែល​ជា​ផ្នែក​ដ៏​សំខាន់​មិន​អាច​កាត់ថ្លៃ​បាន​សម្រាប់​វឌ្ឍនភាព​សង្គម និង​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ​។

​សម្តេច​តេជោ ហ៊ុន សែន បាន​មាន​ប្រសា​ន៍​អោយ​អាជ្ញាធរ​គ្រប់​រាជធានី​ខេត្ត​ទាំងអស់​ត្រូវ​ចុះ​ដោះស្រាយ​ជូន​ដល់​បងប្អូន​កម្មករ​-​កម្មការិនី​ជាបន្ទាន់ នៅពេល​ដែល​ពួកគាត់​មាន​បញ្ហា​អ្វីមួយ​ជាមួយ​រោងចក្រ សូម​កុំ​បណ្តោយ​ឲ្យ​ពួកគាត់​ឈាន​ដល់​ការ​ឡើងដល់​តុលាការ​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន ក៏បាន​ជូនពរ​ដល់​បងប្អូន​កូនក្មួយ កម្មករ កម្មការិនី​ទាំងអស់ ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន ជា​ពិសេស​កម្មការិនី​ដែល​មាន​ផ្ទៃពោះ​សូមឲ្យ​ទទួលបាន​នូវ​សុខភាព​ល្អ ទាំង​ម្ដាយ និង​កូន​នៅពេល​សម្រាល​ហើយក៏​បាន​ផ្ដល់​ជា​ថវិកា​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​៥២៦​នាក់ ក្នុង​ម្នាក់ៗ ២០០​ដុល្លារ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ