ទាន់ហេតុការណ៍
អាវុធហត្ថ​រាជធានី​ភ្នំពេញ បើក​កិច្ចប្រជុំ​ត្រៀម​បំពេញបេសកកម្ម ក្នុង​ដំណើរការ​ឃោសនា​និង​បោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល​ទី​៧! ==> សមត្ថកិច្ច​ចាប់ខ្លួន​ស្ដ្រី​រកស៉ី​ចងការ​លុយ និង​មេ​តុង​ទីន ពាក់ព័ន្ធ​រឿង​ចេញ​សែក​ស្អុយ​២០​ម៉ឺន​ដុល្លារ ==> ឆក់​ទូរស័ព្ទ​ភ្លាម រត់​ឡើង​ម៉ូតូ​គេចខ្លួន​ភ្លាម ក៏​ត្រូវបាន អាវុធហត្ថ ឃាត់ខ្លួន​ភ្លែត​! ==> ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រជូនសិស្សវិជ្ជាជីវៈតុលាការ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​សំណេះសំណាល​ជាមួយ​មេ​គ្រួសារ​បក្ស នៃ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ភូមិ​ដំណាក់​សង្កែ និង​ភូមិ​ព្រែក​រទាំង សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ​! ==> លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ផ្តល់​អំណោយ​ជូន​ដល់​និវត្ត​ជន និង​គ្រួសារ​កងទ័ព​ជួប​ការលំបាក ៧៦​គ្រួសារ ==> សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ​កម្មការិនី នៅ​ក្នុង​សួន​ឧស្សាហកម្ម​ខេ​ម​តុ​ន (CAMTON INDUSTRIAL PARK) ក្នុង​ខេត្ត​កណ្ដាល ==> អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៧គ្រួសារ! ==> ធាក់​ប្លន់​ម៉ូតូ​នៅ​ទឹកដី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ រក​ឃើញ​ម៉ូតូ​វិញ នៅ​ទឹកដី​ខណ្ឌដង្កោ និង​ឃាត់ខ្លួន​អ្នកពាក់ព័ន្ធ​ម្នាក់ បញ្ជូនទៅ​តុលាការ​! ==> ឆក់​កាបូប​បានសម្រេច គេចខ្លួន​បាន​១០​ថ្ងៃ ចុងក្រោយ ក៏​ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ តាម​ចាប់បាន​ដដែល​!

នាំខ្លួនជនសង្ស័យ សរុប ០៧ នាក់ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​កាំបិត​ខ្វែវ កាប់​ប្លន់​យក​ម៉ូតូ

នាំខ្លួនជនសង្ស័យ សរុប ០៧ នាក់ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​កាំបិត​ខ្វែវ កាប់​ប្លន់​យក​ម៉ូតូ

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

ដោយ​អនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី ឯកឧត្ដម ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា លោក​ឧត្តមសេនីយ៍ត្រី លឹម ពុទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ លោក ឧត្តមសេនីយ៍ត្រី នូ ជី​វ័ន្ត ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ លោក វរសេនីយ៍ឯក ឈឿង គឹម​សុង ស្នងការរង ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល លោក វរសេនីយ៍ឯក ចៀក ថា​និន នាយ​ការរិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ព្រមទាំង​មាន​ការសម្របសម្រួល​ទៅលើ​នីតិវិធី ពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី ២៤ ខែ មីនា ឆ្នាំ ២០២៣ វេលា​ម៉ោង ១៣:២៤ នាទី នៅ​ចំណុច​ភូមិ​អូរ​ជ្រៅ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប បាន​សហការ​ជា​មួុយ​កម្លាំង​អធិការដ្ឋានន​គរបាល​ក្រុង​បាត់ដំប​ង ដែល​ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន ជា​អធិការ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់ ដែល​ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ សំ រីរ​: ជា​អធិការ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ដែល​ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក សៅ សារ៉ឿន ជា​អធិការ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស ( ប្រើប្រាស់​កាំបិត​ខ្វែវ កាប់​ប្លន់​យក​ម៉ូតូ ) ០១ ករណី និង​បាន​ធ្វើការ​នាំខ្លួន ជនសង្ស័យ ០១ នាក់ ឈ្មោះ សល់ ស៉ឺ ភេទ​ប្រុស អាយុ ១៤ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប៉ា​លិលេ​យ្យ​១ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ មក​ធ្វើ​ការសាកសួរ ។

​ក្រោយ​ពី​កម្លាំង​យើង​ធ្វើ​ការសាកសួរ​រួច រហូតដល់​វេលា​ម៉ោង ២០:៥៣ នាទី ថ្ងៃ​ដដែល នៅ​ចំណុច​ភូមិ​ភ្នំ​សំពៅ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្ត​បាត់ដំបង កម្លាំង​យើង​បាន​ធ្វើការ​នាំខ្លួន ជនសង្ស័យ​ចំនួន ០៦ នាក់​ទៀត

1️⃣ ឈ្មោះ អេង វិជ្ជា ហៅ ជា ភេទ​ប្រុស អាយុ ១៧ ឆ្នាំ មាន​ទីលំនៅ​ភូមិ​គោក​អំពិល ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្ត​បាត់ដំបង ។ ( ជា​អ្នក​ធ្វើ​សកម្មភាព )
2️⃣ ឈ្មោះ ជា ច​ន្នី ភេទ​ស្រី អាយុ ១៧ ឆ្នាំ មាន​ទីលំនៅ​ថ្មី សង្កាត់​ឥណ្ឌូ​៤ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។ ( ជា​បក្សពួក )
3️⃣ ឈ្មោះ សាត ង៉ា ភេទ​ប្រុស អាយុ ១៩ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្តោង ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្ត​បាត់ដំបង ។ ( ជា​បក្សពួក )
4️⃣ ឈ្មោះ តឿ​ម វិបុល ហៅ គូ ភេទ​ប្រុស អាយុ ១៧ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចែង​ក្តា ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្ត​បាត់ដំបង ។ ( ជា​បក្សពួក )
5️⃣ ឈ្មោះ វ៉ាន់ ដឿ​ន ភេទ​ប្រុស អាយុ ១៥ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចែង​ក្តា ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្ត​បាត់ដំបង ។ ( ជា​បក្សពួក )
6️⃣ ឈ្មោះ រុន ស៊ី​ដេត ភេទ​ប្រុស អាយុ ១៧ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ភ្នំ​សំពៅ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្ត​បាត់ដំបង ។ ( ជា​បក្សពួក )

???? សកម្មភាព​លើ​ក​ទី ១ តាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ ឈ្មោះ អេង វិជ្ជា ហៅ ជា ខាងលើ​បាន​ឆ្លើយថា ៖ កាលពី​ថ្ងៃ​ទី ០៩ ខែ មីនា ឆ្នាំ ២០២៣ វេលា​ម៉ោង ០៣:៣០ នាទី នៅ​ចំណុច​ក្រុមទី​១ ភូមិ​ប៉ោយ​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង ខ្លួន​រួមជាមួយ​បក្សពួក​ម្នាក់​ទៀត ឈ្មោះ ទ្រី ( បច្ចុប្បន្ន​ជាប់ពន្ធនាគារ​នៅ​ខេត្ត​បន្ទាយមានជ័យ ) បានធ្វើ​សកម្មភាព ជិះ​ម៉ូតូ​០១ គ្រឿង​ម៉ាក​ហុងដា ឌ្រី​ម​ពណ៌​ក្រហម កាន់​កាំបិត​ខ្វែវ ០១ ដើម តាម​ជនរងគ្រោះ​ពី​ចំណុច​ភ្នំ​សំពៅ រហូត​ដល់​ចំណុចកើតហេតុ ឈ្មោះ ទ្រី បាន​ស្រែក​ប្រាប់​ថា​អោយ​ខ្លួន​កាប់​ទៅលើ​ជនរងគ្រោះ ដែល​កំពុង​ជិះ​ម៉ូតូ ហើយ​ជនរងគ្រោះ​ក៏​បាន​ដួល​ហើយ​រត់​គេច ពេលនោះ​ឈ្មោះ​ទ្រី ក៏​បាន​ស្រែក​ទៀត​ថា​យក​ម៉ូតូ​វា​មក តែ​ឈ្មោះ ជា មិន​បាន​ទៅយក​ទេ ទើប​ឈ្មោះ ទ្រី នោះ​ទៅ​លើ​ក​ម៉ូតូ​នោះ​ជិះ ហើយ​រត់​គេចខ្លួន​បាត់ ។
ជនរងគ្រោះ​ឈ្មោះ សឿ​ម វ៉ិត ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង ។

???? សកម្មភាព​លើ​ក​ទី​២ នៅ​ថ្ងៃ​ទី ២០ ខែ មីនា ឆ្នាំ ២០២៣ វេលា​ម៉ោង ០០:០៥ នាទី នៅ​ចំណុច​ក្រុមទី ១២ ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ជនសង្ស័យ​ឈ្មោះ ជា ខាងលើ រួម​ជាមួយ​បក្សពួក​ចំនួន ០៥ នាក់​ទៀត​ដែល​មានឈ្មោះ​ខាងលើ បានធ្វើ​សកម្មភាព ជិះ​ម៉ូតូ ០២ គ្រឿង ដេញ​កាប់​ទៅលើ​ជនរងគ្រោះ ឈ្មោះ ដែន សីលា ភេទ​ប្រុស អាយុ ១៥ ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់​ស្រម៉​ក្រៅ ឃុំ​ឈើ​ទាល ស្រុក​បាណន់ ខេត្ត​បាត់ដំបង រួច​ក៏​បាន​យក​ម៉ូតូ​ដូច​លើក​ទី​១ ហើយ​ក៏​នាំគ្នា​ជិះ​រត់គេច​ខ្លួន​ទៅ​ក្រុង​ប៉ោយប៉ែត ។

????វត្ថុតាងដកហូតរួមមាន ៖
– ម៉ូតូម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៦ គ្មានស្លាកលេខ ( ជាម៉ូតូជិះធ្វេីសកម្មភាព )
– ម៉ូតូ ម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០១៨ គ្មានស្លាកលេខ ( ជាម៉តូរបស់ជនរងគ្រោះ )។
– ម៉ូតូ ម៉ាកហុងដា ឌ្រីម សេ ១២៥ ពណ៌ ខ្មៅ ស៊េរី ឆ្នាំ ២០២២ គ្មានស្លាកលេខ ( ជារបស់ជនរងគ្រោះ ) ។

បច្ចុប្បន្ន ការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ៕

 

Filed in: ព័ត៌មានជាតិ

Bookmark and Promote!

© 2023 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.