ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត អញ្ជេីញចូលរួមកិច្ច​ប្រជុំផែនការ​ការពារ​ការបោះឆ្នោត​ជ្រេីសរេីស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត អញ្ជេីញចូលរួមកិច្ច​ប្រជុំផែនការ​ការពារ​ការបោះឆ្នោត​ជ្រេីសរេីស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​សៀមរាប ៖ )​នា​ព្រឹក​ថ្ងៃ​អង្គារ ២​រោច ខែ​ពិសាខ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ១៧ ខែ​ឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង ០៨ និង​៣០​នាទី នៅ​សាលប្រជុំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​មាន​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការពារ​ការបោះ​ឆ្នោត​ជ្រេី​ស​រេីស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក​ឧត្តមសេនីយ៍ត្រី តេង ច័ន្ទ​ណាត ស្នងការ​នគរបាល​ខេត្តសៀមរាប ដោយ​មាន​ការ​អញ្ជេី​ញ​ចូលរួម​ពី​លោក លោកស្រី តំណាង​យុទ្ធ​ភូមិភាគ​ទី​៤ កងពលធំ​អន្តរាគមន៍​លេខ ២ តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប អាវុធហត្ថ​ខេត្ត​សៀមរាប អង្គភាព​បេតិក​ភ័ណ្ឌ​ខេត្តសៀមរាប អង្គភាព​នគរបាល​ទេសចរណ៍ លោក លោកស្រី ស្នងការរង នាយ​ការិយាល័យ​ទាំង ៣៣ និង​អធិការ​ក្រុង​/​ស្រុក ទាំង ១២ ។​

​ជា​កិច្ច​ចាប់ផ្ដើម លោក​ឧត្តមសេនីយ៍ត្រី សឿន សេន ស្នងការរង​ទទួល​ដឹកនាំ​ផែនកា​រងារ​សេនាធិការ​បាន​ឡើង​អាន​របាយការណ៍​សង្ខេប​ស្តីពី​ផែនការ​ការពារ​ការបោះ​ឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ។​

​ក្នុង​កិច្ចប្រជុំ​នេះ លោក​ឧត្តមសេនីយ៍ត្រី តេង ច័ន្ទ​ណាត ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​សង្កត់​ធ្ងន់​ទៅលើ ៤​ចំណុច​ធំៗ ដែល​កងកម្លាំង​នគរបាល​ខេត្ត​ត្រូវ​ទទួល និង​សហការ​ធ្វើ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​រួមមាន :
១. តាមដាន និង​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​អំឡុងពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​នយោបាយ​ទាំងអស់ ( សមាជិក  គ​.​ជ​.​ប បេក្ខជន អ្នកគាំទ្រ អ្នកសង្កេតការណ៍​….) ដែល​មាន​រយៈពេល ១៤​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី ២១ ខែ​ឧសភា ដល់​ថ្ងៃ​ទី ០៣ ខែមិថុនា ឆ្នាំ​២០២២ ។​
២. ថែរក្សា សណ្តាប់ធ្នាប់ និង​ការពារ​សន្តិសុខ ក្នុងពេល​បោះឆ្នោត ទាំង​៨៤៧ មណ្ឌល​បោះឆ្នោត ។​
៣. ថែរក្សា​សណ្តាប់ធ្នាប់​សាធារណៈ និង​ការពារ​សន្តិសុខ ក្នុង​ពេល​រាប់​សន្លឹកឆ្នោត និង​ដឹក​សន្លឹកឆ្នោត ។​
៤. ថែរក្សា ការពារ សណ្តាប់ធ្នាប់​សាធារណៈ ក្នុង​ពេល​ប្រកាស​លទ្ធផល​ឆ្នោត ជាដើម ។​

​ដោយ​យោងទៅលើ​ភាពចាំបាច់​របស់​ស្នងការដ្ឋាន​នគរបាល​ក្នុង​ការបំពេញ​ការងារ លោក​ឧត្តមសេនីយ៍ត្រី តេង ច័ន្ទ​ណាត ក៏​អនុញ្ញាត​ឲ្យមាន​ការរៀ​ប​ចំ​ប្រកាស​ផ្ទេរ​តួនាទី ភារកិច្ច ផ្ទៃក្នុង​របស់​នាយ​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ចំនួន ០២​រូប គឺ :
១. លោក​វរសេនីយ៍ទោ ទិ​ត្យ ទ​សរិទ្ធ នាយ​ការិយាល័យ​ផ្សព្វផ្សាយ​អប់រំ​ជា​ស្នងការរង ។​
២. លោក​វរសេនីយ៍ទោ ជា រតនៈ នាយរង​ការិយាល័យ​ផ្សព្វផ្សាយ​អប់រំ​ជា​នាយការិយាល័យ​ផ្សព្វផ្សាយ​អប់រំ ។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ត្រី​ស្នងការក៏​បាន​ចូលរួម​អបអរសាទ​រ និង​ផ្តល់​មតិ​ផ្តាំផ្ញើ​មួយចំនួន​ចំពោះ​នាយ​នគរបាល​ដែល​ទេីប​ទទួលបាន​ការតែងតាំ​ង​ថ្មី​ឲ្យខិត​ខំ​ប្រឹងប្រែង​បំពេញភារកិច្ច កែប្រែ​មុខមាត់​ថ្មី​របស់​អង្គភាព ។​

​ជា​ចុងក្រោយ លោក​ឧត្តមសេនីយ៍ត្រី​ស្នងការក៏​បាន​ធ្វើការ​ក្រេីន​រំលឹក​ដល់​កងកម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ត្រូវ​យកចិត្តទុកដាក់​បំពេ​ញ​ភារកិច្ច​បន្ថែមទៀត និង​បន្ត​ពង្រឹង​វិន័យ ដេ​ី​ម្បី​រក្សា​សេចក្តីថ្លៃថ្នូរ​របស់​កង​កម្លាំង​នគរបាល​ជាតិ ៕​

 

Filed in: ព័ត៌មានជាតិ