ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ពិធី​ជួប​សំណេះសំណាល និង​ផ្តល់​បទពិសោធន៍​ចំណេះដឹង ដល់​អ្នក​សង្កេតការណ៍​ជាតិ ស​.​ស​.​យ​.​ក និង​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​កម្ពុជា​ខេត្ត​ប៉ៃលិន សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២

ពិធី​ជួប​សំណេះសំណាល និង​ផ្តល់​បទពិសោធន៍​ចំណេះដឹង ដល់​អ្នក​សង្កេតការណ៍​ជាតិ ស​.​ស​.​យ​.​ក និង​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​កម្ពុជា​ខេត្ត​ប៉ៃលិន សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ប៉ៃលិន ៖ នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ​២០២២ មាន​កិច្ច​ជួប​សំណេះសំណាល និង​ផ្តល់​បទពិសោធន៍​ចំណេះដឹង ដល់​អ្នក​សង្កេតការណ៍​ជាតិ ស​.​ស​.​យ​.​ក និង​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​កម្ពុជា​ខេត្ត​ប៉ៃលិន សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២​។​

​ពិធី​នេះ​បាន​រៀបចំ​ធ្វើឡើង​នៅ​ការិយាល័យ​សភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ក្រោម​អធិបតីភាព​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និង​ជា​ប្រធានសភា​ពស​ព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) ខេត្ត​, ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ប៉ៃលិន​, អភិបាលរង​ខេត្ត​, អ​ភិ បាល អភិបាលរងក្រុង​/​ស្រុក ព្រម​សមាជិក​សមាជិការ ក្រុមការងារ​សង្កេតការណ៍​បោះឆ្នោត (​ស​.​ស​.​យ​.​ក​) ទូទាំង​ខេត្ត​ប៉ៃលិន ប្រមាណ​ជាង​៣០០​នាក់​។

​មានប្រសាសន៍​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​នេះ លោកជំទាវ បាន ស្រីមុំ ប្រធាន​យុវជន​ស​.​ស​.​យ​.​ក ខេត្ត​ប៉ៃលិន បាន​លើកឡើង​ថា ៖ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​/​សង្កាត់​នៅ​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២២​ឆាប់ៗ ខាងមុខនេះ ពិតជា​មាន​សារសំខាន់​ខ្លាំងណាស់ សម្រាប់​អាយុជីវិត​របស់​បងប្អូន​ប្រជាពលរដ្ឋ​ម្នាក់ៗ ក៏​ដូចជា​ប្រទេស​កម្ពុជា​ទាំងមូល​ផង​ដែរ​។ ដូច្នេះ ថ្នាក់ដឹកនាំ និង​ក្រុមការងារ អ្នក​សង្កេតការណ៍​បោះឆ្នោត គឺ​ក្រុម​យុវជន ស​.​ស​.​យ​.​ក ខេត្ត​ប៉ៃលិន ទាំង​៨​ក្រុង​/​ស្រុក ព្រមទាំង​ក្រុមការងារ​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​កម្ពុជា​ខេត្ត​ប៉ៃលិន ដែល​ចូលរួម​ក្នុង​កិច្ចការងារ​នេះដែរ ត្រូវ​ត្រៀមលក្ខណ​:​រួចជាស្រេច និង​ស្គាល់​តួនាទី​ភារកិច្ច​របស់​ខ្លួន​ឱ្យបាន​ច្បាស់លាស់ ក្នុងនាម​ជា​អ្នកសង្កេតការណ៍ ដើម្បី​កុំ​មាន​បញ្ហា​ណាមួយ​កើតឡើង​។ លោកជំទាវ បាន ស្រីមុំ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា នៅក្នុង​ការបោះឆ្នោត​នេះ គឺ​មាន​បណ្តា​អង្គការ សង្គម​ស៊ី​វី​ល អាច​នឹង​មាន​អ្នកសង្កេតការណ៍​បរទេស និង​មាន​អ្នកសង្កេតការណ៍​មកពី​បណ្តា​គណបក្ស​បក្ស​នយោបាយ​ផ្សេងៗ ចូលរួម​ដែរ​។ យើង​ត្រូវ​ឃ្លាំមើល សម្របសម្រួល ពិនិត្យ​បរិវេណ​ជុំវិញ មិន​ត្រូវ​អនុញ្ញាត​ឱ្យ​អ្នកណា​ផ្សេង ឬ​សកម្មជន​គណបក្ស​ដទៃ​ចូលទៅ​ក្នុង​ការិយាល័យ​បោះឆ្នោត​បានឡើយ ដើម្បី​ជៀសវាង​ការ​បញ្ចុះបញ្ចូល​ទាក់ទាញ​ទឹកចិត្ត ឱ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត ជូន​បក្ស​របស់​ខ្លួន ដោយ​ប្រើ​វិធី​ខ្សឹបខ្សៀវ​សន្យា​បោកប្រាស​ជាដើម​។

​លោកជំទាវ បាន​បញ្ជាក់ទៀតថា នៅ​មុន​ថ្ងៃ​បោះឆ្នោត រយ​:២​ទៅ​៣​ថ្ងៃ អ្នកសង្កេតការណ៍​ត្រូវ​ថែទាំ​សុខភាព​ឱ្យបាន​ល្អ ពោល​គឺ​លះបង់​ការសេព​គ្រឿង​ស្រវឹង ដើម្បី​ឱ្យ​សតិ​ស្មា​រី​ភ្លឺ​ថ្លា ជៀសវាង​កើតមាន​ជំងឺ​រោគា និង​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ ត្រៀម​ខ្លួន​ឈរ​ឃ្លាំ​មើល​ប្រជាពលរដ្ឋ​ចូល​បោះឆ្នោត និង​ពិនិត្យ​មើល​សន្លឹកឆ្នោត​ឱ្យបាន​ល្អិតល្អន់​ជៀសវាង​ការលួចបន្លំ​ពី​គណបក្ស​នយោបាយ​មួយចំនួន ជាពិសេស ត្រូវគោរព​ពេលវេលា ត្រៀម​សម្ភារ​:​សម្រាប់​កត់ត្រា​ការបោះឆ្នោត បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​នៅ​តាម​ការិយាល័យ​ទាំងអស់ ពង្រឹង​ស្មារតី ការពារ​លទ្ធផល​បោះឆ្នោត ដោយ​ធ្វើយ៉ាងណា​ឱ្យមាន​តម្លាភាព យុត្តិធម៌ ដែល​ប្រជាពលរដ្ឋ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​។ លើសពីនេះ អ្វី​ដែល​ត្រូវ​បំពេញ​គឺ​ភាពក្លាហាន​របស់​ក្រុមការងារ បើ​មាន​សភាពការណ៍​ណា​មិន​ប្រក្រតី ត្រូវ​រាយការណ៍​ជាបន្ទាន់​។ ទោះបីជា​យ៉ាងណា អ្នកសង្កេតការណ៍ ក៏​កុំ​ភ្លេច​បោះឆ្នោត​ខ្លួនឯង ដើម្បី​ក្លាយជា ពលរដ្ឋ​ល្អ​ក្នុងសង្គម ហើយ​ក៏​ត្រៀម​ឱ្យ​មាន​ក្រុម​គ្រូពេទ្យ​ចល័ត​នៅតាម​បណ្ឌល​នីមួយៗ ដើម្បី​ការពារ​បញ្ហា​ជំងឺ​កើតឡើង​ដល់​ក្រុមការងារ ឬ​ប្រជាពលរដ្ឋ​ពេល​ចូល​ទៅ​បោះឆ្នោត​ផង​ដែរ​។​

​ជា​ចុងក្រោយ លោកជំទាវ ក៏​បាន​ជូនពរ​ដល់​ក្រុម​ការងារ​ទាំងអស់ ឱ្យ​ទទួលបាន​សុខភាព ល្អ កម្លាំង​មាំមួន ស្មារតី​រឹងប៉ឹង ដើម្បី​ត្រៀម​ខ្លួន​ចូលរួម​បោះឆ្នោត​ឃុំ​សង្កាត់​ទទួលបាន​ជោគជ័យ​៕

 

Filed in: ព័ត៌មានជាតិ