ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​នាយ​ឧត្តមសេនីយ៍ សៅ សុខា អញ្ជើញ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ និង​សម្ពោធ​ឆ្លង​សមិទ្ធផល​នានា​នៅក្នុង​វត្ត​កំពង់ត្រាច ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង

​នាយ​ឧត្តមសេនីយ៍ សៅ សុខា អញ្ជើញ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ និង​សម្ពោធ​ឆ្លង​សមិទ្ធផល​នានា​នៅក្នុង​វត្ត​កំពង់ត្រាច ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ស្វាយរៀង​)៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែ​ឧសភា ឆ្នាំ​២០២២ នាយ​ឧត្តមសេនីយ៍ សៅ សុខា សមាជិក​គណៈកម្មាធិកា​រ​កណ្តាល ជា​អនុប្រធាន​ក្រុមការងារ​គណៈកម្មាធិកា​រ​កណ្តាល​ចុះជួយ​ខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​រមាស​ហែក បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ និង​សម្ពោធ​ឆ្លង​សមិទ្ធផល​នានា នៅក្នុង​វត្ត​កំពង់ត្រាច ស្ថិតនៅ​ភូមិ​តា​ត្រាវ ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង​។​

​ក្នុងឱកាស​នោះ នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​អបអរសាទ​ចំពោះ​សមិទ្ធផល​ជាច្រើន​ដែល​បាន​កើតមានទ្បើង​ក្នុង​ទី​អារាម​នេះ និង​បាន​កោតសរសើរ​ចំពោះ​ស្មារតី​សាមគ្គីភាព​ប្រកបដោយ​ទឹក​ចិត្តសប្បុរស របស់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ក្នុង​ការចូលរួមចំណែក កសាង​លើ​ក ស្ទួយ​ព្រះពុទ្ធសាសនា​។ លោក​បន្តថា សមិទ្ធផល​ជា​កេរដំណែល​នេះ នឹង​បន្ត​ស្ថិត​នៅ​គង់វង្ស​ច្រើន​ជំនាន់​ទៅមុខទៀត ដើម្បី​ជា​ប្រយោជន៍ ដល់​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ជួបជុំ​ធ្វើបុណ្យ​ទាន​ទៅ​តាម​គន្លង​ប្រពៃណី​សាសនា​។​

​លោក​ក៏​បាន​ថ្លែង​ការ​អរគុណ​ក្រុមការងារ​គណបក្ស អាជ្ញាធរ​ដែនដី កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ លោកគ្រូ​អ្នកគ្រូ និង​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ជា​និច្ច​ជា​កាល​តែង​រួម​សាមគ្គី​គ្នា​បម្រើ​ប្រជាពលរដ្ឋ​ជាប់​ជា​ប្រចាំ​តាម​គ្រប់​រូបភាព សំដៅ​ធានា បាន​នូវ​ការស្វែងយល់​ផ្ទាល់​អំពី​កម្រិត​ជីវភាព ភាពស្និទ្ធស្នាល និង​ស្រលាញ់​ជឿជាក់​របស់​ប្រជាពលរដ្ឋ និង​បាន​លើកទឹកចិត្ត​ឱ្យ​បន្ត​ការងារ​ដ៏​ពិសិដ្ឋ​នេះ​ឱ្យ​រឹតតែ​ល្អប្រសើរ​ឡើង​បន្ថែមទៀត ជា​ការឆ្លើយតប​នឹង​ជំនឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ ដែល​បាន​ផ្តល់ជូន​។​

​ពាក់ព័ន្ធ​ស្ថានភាព​ជំងឺ​កូវី​ដ លោក​បាន​លើកឡើង​ថា ភាព​ជោគជ័យ​នៃ​ការគ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​នៅ​កម្ពុជា គឺ​កើតឡើង​ដោយសារ​ការដឹកនាំ​ដ៏​មាន​ទេពកោសល្យ​ខ្ពស់​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​រាជការគ្រ​ប់​លំដាប់ថ្នាក់ កងកម្លាំង ប្រដាប់អាវុធ គ្រប់​ប្រភេទ ព្រម​ជាមួយ​នឹង​ការចូលរួម​ដោយ​ប្រកប​ដោយ​ភាពជឿជាក់​របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ក្នុង​ការអនុវត្ត​នូវ​រាល់ ការណែនាំ របស់​រដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។ កត្តា​ទាំង​នេះ បង្ហាញ​អំពី​ភាព​ខ្លាំងក្លា​នៃ​កម្លាំង​មហា​សាមគ្គី​ប្រជាជាតិ​ខ្មែរ នាំ​ឱ្យ​យក​ឈ្នះសត្រូវ​ដែល​មើល​ពុំ​ឃើញ ហើយ​កាច​សាហាវ​មួយ​នេះ ហើយ​កម្លាំង​សាមគ្គីភាព​ដ៏​រឹងមាំ​នេះ​នឹង​បន្ត​យូរអង្វែង​ទៅទៀត​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ និង​គណបក្ស​ប្រជាជន​កម្ពុជា​។​

​យោងតាម​របាយការណ៍​របស់​អភិបាលស្រុក​រមាស​ហែក បានឲ្យដឹងថា ព្រះវិហារ​វត្ត​កំពង់ត្រាច កសាង​ពី​ឆ្នាំ​១៩៥៣ ដល់​ឆ្នាំ​២០១៥ មាន​រយៈ​៦២​ឆ្នាំ តែ​ដោយ​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ត្រូវបាន​ឯកភាព​រុះរើ​នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៥ ដើម្បី​ចាប់​កសាង​ព្រះវិហារ​ថ្មី ដោយ​មាន​ការដឹកនាំ​កសាង​ពី​ព្រះគ្រូ​សិរី​ធមៈ សៅ សាន គង់នៅ​វត្ត​មុនី​សុវណ្ណ (​ហៅ​វត្ត​ចំពុះក្អែក​) សព​លោក ហ៊ឹម ឆែម អតីត​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា និង​លោកស្រី​, នាយ​ឧត្តមសេនីយ៍ សៅ សុខា និង​លោកស្រី​, លោក លី វាសនា ស្នង​រូប​ព្រះរ​ហ៊ូ​អ​សុរិន្ទ នៅ​ភ្នំពេញ ព្រមទាំង​ព្រះសង្ឃ អាចារ្យ គណៈកម្មការ​វត្ត និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ជិត​ឆ្ងាយ​ទាំងអស់​
​បាន​បញ្ចុះ​បឋមសិលា​ព្រះវិហារ នៅ​ថ្ងៃ​ពុធ ៣​កើត ខែ​ជេស្ឋ ឆ្នាំ​មមែ ព​.​ស​២៥៥៩ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០១៥​។​

​ក្នុង​ការកសាង​ព្រះវិហារ​ថ្មី​នេះ សម្រេចបាន​១០០​ភាគរយ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែ​មករា ឆ្នាំ​២០២១ ដែល​ព្រះវិហារ​មាន​ទំហំ​បណ្តោយ ៤៤​ម៉ែត្រ ទទឹង ២៣​ម៉ែត្រ កម្ពស់​៣៦​ម៉ែត្រ ហើយ​ចំពោះ​ថវិកា​កសាង​ព្រះវិហារ​នេះ បាន​ចំណាយ​អស់ ៦២៨,៣៣២.៤ ដុល្លារ​៕

 

Filed in: ព័ត៌មានជាតិ