ទាន់ហេតុការណ៍
បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ចេញ​រថយន្ត​ធុន​ធំ រឺ​ដាស់​ម៉ាស៊ីន បន្ទាប់​ពី​ផ្អាក​ដំណើរការ​អស់​មួយរយៈ​!

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ចេញ​រថយន្ត​ធុន​ធំ រឺ​ដាស់​ម៉ាស៊ីន បន្ទាប់​ពី​ផ្អាក​ដំណើរការ​អស់​មួយរយៈ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០២១ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចេញ​រថយន្ត​ដឹកជញ្ជូន និង រថយន្ត​បម្រើ​ប្រតិបត្តិការ​ធន់​ធំ របស់ខ្លួន រត់​លើ​ផ្លូវ ដើម្បី ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស រឺ​ដាស់​ម៉ាស៊ីន សាក​អាគុយ និង ពង្រឹង​ដៃចង្កូត បន្ទាប់​ពី​ទុកចោល​ក្នុង​អង្គភាព​ពុំ​បាន​ចេញប្រ​ត្តិ​ប​តិ្ត​ការអស់​មួយ​រយៈធំ ក្នុងអំឡុងពេល​នៃ​ការបិទ​ខ្ទប់ ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។​

​ជានិច្ចកាល អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​បញ្ជា​ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងតែ​ម្ចាស់​ការទទួលខុសត្រូវ ត្រៀមលក្ខណៈ​ជា​ស្រេច​ទាំង​កម្លាំង​ប្រតិបត្តិការ មធ្យោបាយ សម្ភារៈ ដើម្បី​ទុក​ប្រើប្រាស់​ពេល​មាន​ហេតុ​ការចាំបាច់ ជាយថាហេតុ​ផ្សេងៗ ក៏ដូចជា​ត្រៀម​ចេញ​បំពេញបេសកកម្ម​តាម​បទបញ្ជា​ថ្នាក់លើ ដូច្នេះ​ការ​ថែ​រទាំ លក្ខណៈ​បច្ចេកទេស លើ​មធ្យោបាយ​សម្ភារៈ ត្រូវបាន​លោក​មេបញ្ជាការ ចាត់ទុកជា​អទិភាព​ចាំបាច់​សម្រាប់​បណ្តា​អង្គភាព​ចំណុះ​ត្រូវ​អនុវត្ត​ឲ្យបាន ជាប់​ជាប្រចាំ​៕

Filed in: ព័ត៌មានជាតិ