ទាន់ហេតុការណ៍
បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ

​ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​រៀបចំ​សេចក្តីសម្រេច​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជលផល​គ្រប់​ប្រភេទ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត​

​ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​រៀបចំ​សេចក្តីសម្រេច​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជលផល​គ្រប់​ប្រភេទ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ថ្ងៃ​អង្គារ ៧​កើត ខែ​ជេស្ឋ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ​២០២១ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​រៀបចំ​សេចក្តីសម្រេច​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជលផល​គ្រប់​ប្រភេទ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត កងកម្លាំង​ទាំង​បី ប្រធាន​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ លោក​អភិបាលក្រុង ស្រុក និង​លោក​នាយក​ទីចាត់ការ​អន្តរ​វិស័យ​សរុប​ចំនួន ៣០​នាក់​។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម ជាវ តា​យ បាន​មានប្រសាសន៍ថា​: ការរៀបចំ​សេចក្តីសម្រេច​ស្តីពី​ការបង្កើត​គណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រាប​បទ​លើ្មស​ជលផល​គ្រប់​ប្រភេទ​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត នាពេលនេះ គឺជា​យន្តការ​មួយ​សម្រាប់​ការគ្រប់គ្រង​ធនធាន​ជលផល និង​ការបង្ក្រាប​បទល្មើស​នេសាទ ប្រកបដោយ​ប្រសិទ្ធភាព ។

ឯកឧត្តម​បាន​ស្នើសុំ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ អង្គភាព​ជំនាញ​បន្ត​ធ្វើ​ការបង្ក្រាប​បទល្មើស​ជា​បន្តបន្ទាប់ ដោយ​ជំ​ហ៊ាន​ដំបូង​ត្រូវ​ប្រមូល​នូវ​ឧបករណ៍​នេសាទ​ខុសច្បាប់​ទាំងអស់​យក​មក​បំផ្លាញ​ចោល និង​ធ្វើ​ការអប់រំ​ប្រជា​នេសាទ ឲ្យ​អនុវត្ត​ច្បាប់​ជលផល ប្រសិនបើ​នៅ​តែ​មាន​ករណី​បទល្មើស​កើតឡើង ត្រូវ​អនុវត្ត​វិធានការ​ច្បាប់ ។ ជាទី​បញ្ចប់​ឯកឧត្តម​អភិបាលខេត្ត​បាន​ស្នើឲ្យ ឯកឧត្តម អភិបាលរង​ខេត្ត និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ពិនិត្យមើល​មធ្យោបាយ ធនធាន​សម្រាប់​បម្រើឲ្យ​ការបង្ក្រាប​បទល្មើស​ជលផល​ដើម្បី​ឲ្យ​ការងារ​នេះ​ទទួលបាន​ជោគជ័យ ៕

Filed in: ព័ត៌មានជាតិ