ទាន់ហេតុការណ៍
បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ

​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ បាន​ដឹកនាំ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ចុងកាល់ ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ១​នាក់ ពាក់ព័ន្ធ​ករណី​រំលោភ​សម្លាប់​!

​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ បាន​ដឹកនាំ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ចុងកាល់ ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ១​នាក់ ពាក់ព័ន្ធ​ករណី​រំលោភ​សម្លាប់​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កាលពី​រសៀល​ថ្ងៃ​ទី ១៧ ខែ​ឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង ១៧:៤០ នាទី មាន​ប្រជាពលរដ្ឋ​រាយការណ៍ បាន​ប្រទះឃើញ​សាកសព​អណ្តែត​ទឹក​នៅ​ចំណុច​ត្រពាំង​តា​ឌួង ចម្ងាយ ១៥០០​ម៉ែត្រ ខាងលិច​ភូមិ​រលំ​វែង ឃុំ​ក្រសាំង ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ​។ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត បាន​ដឹកនាំ​កម្លាំង​ជំនាញ​ផែន​ព្រហ្មទណ្ឌ
​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ចុងកាល់ ចុះ​ស្រាវជ្រាវ​សាវតា ជនរងគ្រោះ​មានឈ្មោះ ងួ​យ សុ​ណី ភេទ​ស្រី អាយុ ១៧ ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ មុខរបរ​កសិករ ។

​តាម​ការបំភ្លឺ​ពី​ឪពុក​_​ម្តាយ កាលពី​ថ្ងៃ​ទី ១៥ ខែ ឧសភា ឆ្នាំ ២០២១ វេលា​ម៉ោង ១២,០០ នាទី ក្មេងស្រី​រងគ្រោះ បាន​ជិះ​កង់​ទៅ​បេះ​ទុំ​ព្រីង​នៅ​ចំណុច​ខាងលើ លុះដល់​ពេល​ល្ងាច​ពុំ​ឃើញ​កូន​ត្រឡប់មកផ្ទះ​វិញ បាន​ប្រាប់​មេភូមិ និង​អ្នជិតខាង​ឲ្យជួយ​រក រហូតដល់ ថ្ងៃទី ១៧ ខែ​ឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង ១៧ :៤០ នាទី ទើប​ប្រទះឃើញ​សព​ដេកស្លាប់​តែម្តង ។​

​បន្ទាប់​ពី​ជំនាញ​បាន​ធ្វើ​កោសល្យវិច្ច័យ និង​ស្រាវជ្រាវ​ស៊ើបអង្កេត យើង​កំណត់​បាន​មុខសញ្ញា និង​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ អឿ​ម សារី (​ហៅ​ស្រុី​) ភេទ ប្រុស អាយុ ២៣​ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា ក្រោយ​ធ្វើការ​សាកសួរ​ជនសង្ស័យ​បាន​សារភាពថា ៖ ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ចាប់រំលោភ និង​សម្លាប់​ជនរងគ្រោះ​ពិតប្រាកដ​មែន រួច​ហើយ​យក​សាកសព​ទៅ​បោះចោល​ក្នុង​ត្រពាំង​ដែល​មាន​ព្រៃស្តុក រីឯ​កង់​របស់​ជនរ​ង​គ្រោះ​យកទៅ​ទំលាក់​ចូល​ក្នុង​អូរ​ចម្ងាយ​ពី​កន្លែងកើតហេតុ​ប្រហែល ២០០ ម៉ែត្រ ។​

​បច្ចុប្នន្ន​ជន​សង្ស័យខា​ង​លើ ត្រូវបាន​កម្លាំង​ជំនាញ​កំពុង​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ អនុវត្ត​តាម​នីតិវិធី​ច្បាប់​។​

Filed in: ព័ត៌មានជាតិ