ទាន់ហេតុការណ៍
បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ

អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​ផ្តល់​អំណោយ​មនុស្សធម៌ របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត និង​ជនពិការ ក្នុង​ឃុំ​ស្ទឹងត្រង់​ស្រុក​សាលា​ក្រៅ

អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត អញ្ជើញ​ចុះ​សួរសុខទុក្ខ  និង​ផ្តល់​អំណោយ​មនុស្សធម៌ របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត និង​ជនពិការ  ក្នុង​ឃុំ​ស្ទឹងត្រង់​ស្រុក​សាលា​ក្រៅ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ប៉ៃលិន ៖ នា​ព្រឹក​ថ្ងៃអាទិត្យ ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២១ លោកជំទាវ បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​សមាជិក សមាជិកា បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​ផ្តល់​អំណោយ​មនុស្សធម៌​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត និង​ជនពិការ ក្នុង​ឃុំ​ស្ទឹងត្រង់​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ចំនួន ២៧​គ្រួសារ ដែល​កំពុង​រង​វិបត្តិកូ​វីដ​~១៩ ។​

​ក្នុងឱកាស​នោះ លោកជំទាវ បាន​នាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​ការសួរសុខទុក្ខ របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​ជនពិការ ដែល​ជានិច្ចកាល​សម្តេច​ទាំង​ទ្វេរ តែងតែ​នៅ​រួមសុខទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​គ្រា​លំបាក និង​មិន​ទុកអោយ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ដាច់​ស្បៀង​ស្លាប់​ដោយ​លោក​មិន​បានដឹង និង​មិន​បាន​ដោះស្រាយ​ជូន​ឡើយ ។

​ទន្ទឹមនឹងនេះ លោកជំទាវ សូម​ឲ្យ​បន្ត​ចូលរួម​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ ស្រប​តាម​ប្រធានបទ ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២១ “​ទាំងអស់​គ្នា​រួម​ជាមួយ​កាកបាទក្រហមកម្ពុជា ប្រយុទ្ធ​នឹង​កូវី​ដ​-១៩ និង​កសាង​ភាព​ធន់​របស់​សង្គមជាតិ​” ដោយ​ផ្លាស់ប្តូរ​ឥរិយាបទ​ក្នុង​ការរស់នៅ​ជាធម្មតា​តាម​កន្លង​ថ្មី រក្សា​អនាម័យ​លាងដៃ ពាក់​ម៉ាស់​ក្នុង​ករណី​ចាំបាច់ និង​ការរក្សា​គម្លាត​ពីគ្នា ពិសេស​អនុវត្ត​នូវ​វិធានការ ៣ កុំ ៣ ការពារ របស់​ប្រមុខ​រាជរដ្ឋាភិបាល​ជា​ប្រចាំ​ផង​ដែរ​។​

​សូមបញ្ជាក់​ថា ស្បៀង​អាហារ​ដែល​បាន​ផ្តល់ជូន តាម​ខ្នង​ផ្ទះ ក្នុង​មួយ​គ្រួសារៗ​ទទួលបាន ៖ អង្ករ ៥០ គី​ឡូ ត្រីខ ១​យួរ​ទឹក​ស៊ី​អ៉ីវ ១​យួរ មី កេស ពង​ទា ១ ថា​ស ទឹក​សុទ្ធ ១​កេស សាប៊ូ ៤​ដុំ​និង​ថវិការ ១០​ម៉ឺន​រៀល​។​

Filed in: ព័ត៌មានជាតិ