ទាន់ហេតុការណ៍
បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ

​អភិបាល​ខេត្ត​បន្ទាយមានជ័យ អញ្ជើញ​ចុះ​សំណេះសំណាល និង​ផ្តល់​ស្បៀងអាហារ​ជូន​កងកម្លាំង និង​គ្រូពេទ្យ​ជួរមុខ ដែល​បាន​ចូលរួម​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ ក្នុង​ភូមិសាស្ត្រ​ខេត្ត

​អភិបាល​ខេត្ត​បន្ទាយមានជ័យ អញ្ជើញ​ចុះ​សំណេះសំណាល និង​ផ្តល់​ស្បៀងអាហារ​ជូន​កងកម្លាំង និង​គ្រូពេទ្យ​ជួរមុខ ដែល​បាន​ចូលរួម​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ ក្នុង​ភូមិសាស្ត្រ​ខេត្ត
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​លោកជំទាវ ជ័យ ណា​រី អ៊ុំ រាត្រី បាន​អញ្ជើញ​សំណេះសំណាល និង​ផ្តល់​អំណោយ​ឧបត្ថម្ភ អំណោយ​របស់​រដ្ឋបាល​ខេត្ត មន្ទីរ អង្គភាព មាន​ជា​ស្បៀងអាហារ​ជូន​ដល់ កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ​ជួរមុខ ដែល​បាន​ចូលរួម​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ ក្នុង​ភូមិសាស្ត្រ​ខេត្ត នៅ​សាលាខេត្ត​បន្ទាយមានជ័យ នា​ថ្ងៃ​ទី​១៧ ឧសភា ឆ្នាំ​២០២១ ។​

​អំណោយ​ផ្តល់ជូន​កងកម្លាំង និង​គ្រូពេទ្យ​រួមមាន​
១.​ស្នងការ​នគរបាល​ខេត្ត អង្ករ ២០០០ គីឡូក្រាម សាច់ជ្រូក ៤០​គីឡូក្រាម​, ទឹកបរិសុទ្ធ ៣៥​កេស​, ទឹកក្រូច​២០​កេស​,​និង​មី ៣០​កេស
២.​កងពល​ថ្មើជើង​លេខ​៥១ អង្ករ ២០០០ គីឡូក្រាម សាច់ជ្រូក ៤០​គីឡូក្រាម​, ទឹកបរិសុទ្ធ ៣៥​កេស​, ទឹកក្រូច​២០​កេស​,​និង​មី ៣០​កេស
៣.​កងរាជអាវុធហត្ថ អង្ករ ១០០០ គីឡូក្រាម សាច់ជ្រូក ៤០​គីឡូក្រាម​, ទឹកបរិសុទ្ធ ៣៥​កេស​, ទឹកក្រូច​២០​កេស​,​និង​មី ៣០​កេស
៤.​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត អង្ករ ១០០០ គីឡូក្រាម សាច់ជ្រូក ៤០​គីឡូក្រាម​, ទឹកបរិសុទ្ធ ៣៥​កេស​, ទឹកក្រូច​២០​កេស​,​និង​មី ៣០​កេស
៥.​គ្រូពេទ្យ ទឹកបរិសុទ្ធ ៥០​កេស​, ទឹកក្រូច​២៤​កេស​,​និង​មី ៤០​កេស ។​

​មានប្រសាសន៍​សំណេះសំណាល​ឱកាស​នោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ ក្នុង​នាម​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ សូម​ថ្លែង​ការ​អរគុណ និង​កោតសរសើរ​ចំពោះ​ស្មារតី​នៃ​ការចូលរួម​ទាំងយប់​ថ្ងៃ​របស់​កងកម្លាំង​ប្រដាប់អាវុធ និង​គ្រូពេទ្យ​យើង​ទាំងអស់ ដើម្បី​ចូលរួម​ប្រយុទ្ធ​ទប់ស្កាត់ និង​កាត់ផ្តាច់​ការរីក​រាល​នៃ​ជំងឺ​កូវី​ដ​១៩ ប្រកបដោយ​ជោគជ័យ សុវត្ថិភាព​ខ្ពស់ តាម​បទបញ្ជា​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ជាមួយគ្នា​នោះ ឯកឧត្តម អំពាវនាវ​ដល់​កងកម្លាំង​និង​គ្រូពេទ្យ​ទាំងអស់ បាន​នឹង​កំពុង​បំពេញ​បេសកកម្ម សូម​ចូលរួម​ធ្វើ​អនាម័យ​ឲ្យបាន​គ្រប់ៗ​គ្នា ត្រូវ​ចូលរួម​អនុវត្ត​ឲ្យបាន​៣​ការពារ និង​៣​កុំ តាម​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ ក្នុងនោះ​មាន ៖ ៣​ការពារ ៣​កុំ គឺ​ត្រូវ​ឧស្សាហ៍​លាងដៃ​នឹង​សាប៊ូ អាល់​កុល ឬ​ជែល កុំទៅ​ចូល​ក្នុង​ចំណោម​ច្រើន​កកកុញ កុំ​ចាប់ដៃគ្នា ឬ​ឱបថើប​គ្នា កុំ​ចូល​ទីកន្លែង​បិទ គ្មាន​ខ្យល់​ចេញចូល និង​មិន​ត្រូវ​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក ។​

​ឯកឧត្តម​ក៏បាន​ផ្ញើ​សារ​ជូនពរ​ដល់​កងកម្លាំង​កងទ័ព​ទាំងអស់​ប្រកប​ដោយ​សុខភាព​ល្អ ជោគជ័យ​គ្រប់​បេសកម្ម​ការងារ​ជូន​ជាតិ និង​ប្រជាជន ជៀស​ឆ្ងាយ​ពី​ជំងឺ​កូវី​ដ​-១៩​ទាំងអស់គ្នា ៕

Filed in: ព័ត៌មានជាតិ