ទាន់ហេតុការណ៍
បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ

​អភិបាល​ខណ្ឌ​ឫស្សីកែវ សន្យា​ជួយ​ស្ត្រី​មាន​ផ្ទៃពោះ​៦​ខែ និង​កូន​តូចៗ ដែល​ផ្ទុ​កកូ​វីដ​១៩ ក្រោយ​ប្ដី​ស្លាប់​ដោយសារកូ​វីដ

​អភិបាល​ខណ្ឌ​ឫស្សីកែវ សន្យា​ជួយ​ស្ត្រី​មាន​ផ្ទៃពោះ​៦​ខែ និង​កូន​តូចៗ ដែល​ផ្ទុ​កកូ​វីដ​១៩ ក្រោយ​ប្ដី​ស្លាប់​ដោយសារកូ​វីដ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក ជា ពិសី អភិបាល​ខណ្ឌ​ឫស្សីកែវ និង​ជា​សមាជិក​ក្រុម​លេខា​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០២១ បាន​សន្យា​ជួយឧបត្ថម្ភ​ទាំង​សម្ភារ និង​ថវិកា​ទៅតាម​លទ្ធភាព ដើម្បី​ជួយ​សម្រួល​ជីវភាព​រស់នៅ​ដល់​ក្រុមគ្រួសារ​ស្ត្រី​ឈ្មោះ ធុត ដា​ណែ​ត ដែល​មាន​ផ្ទៃពោះ​៦​ខែ និង​កំពុង​ផ្ទុក​វី​រូស​កូវី​ដ​១៩ ជាមួយ​កូន​ប្រុស​-​ស្រី​តូចៗ​ចំនួន​២​នាក់​ទៀត បន្ទាប់​ពី​ប្ដី​របស់​នាង (​ធុត ដា​ណែ​ត​) បាន​ទទួលមរណៈភាព ដោយសារ​ជំងឺ​កូវី​ដ​១៩ និង​ជំងឺ​ប្រចាំកាយ​ធ្ងន់ធ្ងរ​មួយចំនួនទៀត​។​

​លោក ជា ពិសី បញ្ជាក់ថា «​ក្នុង​នាម​រដ្ឋបាល​ខណ្ឌប្ញស្សីកែវ ខ្ញុំ​ពិតជា​មាន​សេចក្ដី​សោកសង្រេង​យ៉ាង​ពន់ពេក និង​សូម​ចូលរួម​រំលែក​ទុក្ខ ចំពោះ​ក្រុម​គ្រួសារ ដែល​មាន​ទីលំនៅ​ក្រុម​ទី​៥ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌប្ញស្សីកែវ រាជធានី​ភ្នំពេញ ដែល​មាន​ស្វាមី​ទទួលមរណភាព​ដោយ​ជម្ងឺ​កូវី​ដ​-១៩»​។​

​លោក ជា ពិសី ថា «​ខ្ញុំ​ពិតជា​មាន​សេចក្ដីសោកស្ដាយ​យ៉ាងខ្លាំង ដែល​ភរិយា​របស់​សព មាន​ផ្ទៃពោះ​៦​ខែ និង​កូន​តូចៗ​២​នាក់​ទៀត បាន​ឆ្លង​មេ​រោគកូ​វីដ​១៩​ថែម​ទៀត បច្ចុប្បន្ននេះ ប្អូនស្រី​និង​កូន កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​»​។​

​ក្នុង​ឱកាស​ដ៏​ក្រៀមក្រំ និង​សោ​ក​សង្វេគ​នេះ រដ្ឋបាល​ខណ្ឌ នឹង​ជួយ​ឧបត្ថម្ភ ជា​សម្ភារៈ និង​ថវិកា ទៅតាម​លទ្ធភាព​របស់​រដ្ឋបាល​ខណ្ឌ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​ក្រុមគ្រួសារ​ប្អូនស្រី ចាប់ពី​ពេល​ដែល ប្អូនស្រី​មាន​ផ្ទៃពោះ​៦​ខែ និង​កូន​តូចៗ​២​នាក់ នឹង​ជាសះស្បើយ​ពី​មេ​រោគកូ​វីដ​១៩ ហើយ​ចេញពី​មន្ទីរពេទ្យ​មក រហូតដល់ ប្អូនស្រី​បាន​សម្រាលកូន​រួច​។​

​សូមជម្រាបថា ស្ត្រី​ឈ្មោះ ធុត ដា​ណែ​ត ស្នាក់​នៅ​ក្រុម​ទី​៥ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌប្ញស្សីកែវ រាជធានី​ភ្នំពេញ ត្រូវបាន​មន្ត្រី​សុខាភិបាល​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​បន្ត​រកឃើញថា មាន​វិជ្ជមាន​វិរូស​កូវី​ដ​-១៩ ក្នុងពេល​កំពុង​មាន​ផ្ទៃ​៦​ខែ និង​កូនប្រុស​តូច​ឈ្មោះ សៅ រិទ្ធ​បញ្ញា អាយុ​១០​ឆ្នាំ ជាមួយ​កូនស្រី​តូច​ម្នាក់​ទៀត​ឈ្មោះ សៅ អា​លីហ្សា អាយុ​៤​ឆ្នាំ សុទ្ធតែ​មាន​វិជ្ជមាន​វី​រូស​កូវី​ដ​-១៩ បន្ទាប់​ពី​ប្ដី​របស់​នាង​ឈ្មោះ សួង ណា​រិទ្ធ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ បាន​ទទួលមរណៈភាព ដោយសារ​ជំងឺ​កូវី​ដ​-១៩ និង​ជំងឺ​ប្រចាំកាយ​ធ្ងន់ធ្ងរ​មួយចំនួនទៀត កាលពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង​០៣៖១៥​នាទី​ព្រឹក នៅ​មន្ទីរពេទ្យ​រុស្ស៉ី​៕

Filed in: ព័ត៌មានជាតិ