ទាន់ហេតុការណ៍
បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ

រដ្ឋមន្ត្រី វង សូ​ត និង​អភិបាលខេត្ត​ព្រៃវែង ចុះសួរសុខទុក្ខ​កុមារកំព្រា នៅក្នុង​ភូមិ «​អេស អូ អេស​»

រដ្ឋមន្ត្រី វង សូ​ត និង​អភិបាលខេត្ត​ព្រៃវែង ចុះសួរសុខទុក្ខ​កុមារកំព្រា នៅក្នុង​ភូមិ «​អេស អូ អេស​»
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រៃវែង​) ៖ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​ឧសភា ឆ្នាំ​២០២១​នេះ លោក វង សូ​ត រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​លោក ជា សុ​មេធី អភិបាលខេត្ត បាន​ចុះ​សួរសុខទុក្ខ​ដល់​ប្អូនៗ ក្មួយៗ កុមារកំព្រា នៅក្នុង​ភូមិ អេស អូ អេស (SOS) ខេត្ត​ព្រៃវែង​។​

​លោក យ៉ាវ សុធី នាយករង ភូមិ​កុមារ SOS ខេត្ត​ព្រៃវែង បានឱ្យដឹងថា ភូមិ​កុមារ SOS មាន​ទំហំ​ជាង​១​ហិកតា ស្ថិតនៅក្នុង​ភូមិ ០១ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្ត​ព្រៃវែង ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ស​មេ្តច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។ ភូមិ​កុមារ SOS ព្រៃវែង បាន​ចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ​២០១៨ និង​បាន​បិទ​បញ្ចប់​ការសាងសង់​នៅ ថ្ងៃទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០២០ ហើយក៏​បាន​គ្រោង​ដាក់​សម្ភោ​ធ​ឱ្យ​ប្រើប្រាស់​នៅ​ខែ មេសា ឆ្នាំ​២០២០ ប៉ុន្តែ​ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវី​ដ​១៩ ការ​សម្ភោ​ធ​នេះ​ត្រូវ​បាន​ពន្យារ​ពេល​មកដល់​បច្ចុប្បុន្ននេះ​។​

​លោក​បន្ត​ទៀត​ថា តាមរយៈ​ការទំនាក់ទំនង​ល្អ និង​សហប្រតិបត្តិកា​រណ៍​យ៉ាង​ជិតស្និទ ដោយ​ស្ថិត​ក្រោម​ការចង្អុលបង្ហាញ​ពី​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា ខេត្ត​ព្រៃវែង ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​ទាំង​១៣​ស្រុក​/​ក្រុង ក្នុង​ខេត្ត​ព្រៃវែង ដើម្បី​ផ្សព្វផ្សាយ និង​ជ្រើសរើស​កុមារកំព្រា និង​កុមារ​ដែល​មិន​មាន​ឪពុក​ម្តាយ​ថែរក្សា ចាប់ពី​ចុងឆ្នាំ​២០១៩ មកទល់​នឹង​បច្ចុប្បន្ន​ភូមិ​កុមារ SOS ព្រៃវែង បាន​ដំណើ​ការចិញ្ចឹម​បីបាច់ និង​ថែរក្សា​កុមារកំព្រា កុមារ​ដែល​បាត់បង់​ការថែទាំ​ពី​ឪពុកម្តាយ និង​កុមារ​ដែល​ត្រូវបាន​គេបោះបង់​ចោល​ចំនួន ២២​នាក់ (​ស្រី​០៩​នាក់​) នៅក្រោម​ការ​មើលថែ​របស់អ្នក​ម្តាយ​០៣​នាក់ អ្នក​មីង ០១​នាក់ និង បុគ្គលិក ០៧​នាក់ កំពុង​បំរើ​ការងារ​។​

​លោក​បាន​បន្ថែមថា ដើម្បី​រក្សា​ឱ្យបាន​នូវ​សុវត្ថិភាព និង​ការការពារ​ពី​ជំងឺ​កូវី​ដ​១៩ បុគ្គលិក អ្នក​ម្តាយ ព្រម​ទាំង​កុមារ​ទាំង​អស់ ត្រូវ​បាន​បង្ហាត់បង្រៀន និង​ណែនាំ​ឱ្យ​អនុវត្តន៍​តាម​អនុសាសន៍​នៃ​រាជរដ្ឋាភិបាល «៣​កុំ និង​៣​ការពារ​» ជាប្រចាំ​។ កុមារ​ទាំង​អស់​មិន​ត្រូវ​បានអនុញ្ញាត​ឱ្យ​ចេញ​លេង​នៅ​ខាង​ក្រៅ​ភូមិ និង​មិន​អនុញ្ញាត​ឱ្យ​សាច់ញាតិ ម្ចាស់ជំនួយ ឬ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូលមក​ក្នុង​ភូមិ​ឡើយ​ក្នុង​កំឡុង​ពេល​មាន​ជំងឺ​កូវី​ដ​១៩ រាតត្បាត​នេះ ។​

​លោក​បាន​បន្តថា ក្នុង​នោះ​អង្គការ​ក៏​មាន​ផែនការ​ក្នុង​ឆ្នាំ​បន្ទាប់​ធ្វើការ​ជ្រើសរើស​អ្នក​ម្តាយ​បន្ថែម​០៥​នាក់ អ្នក​មីង ០៣​នាក់ និង​កុមារ ៤០​នាក់ ទៀត ដើម្បី​បើក​ដំណើរការ​ផ្ទះ​គ្រួសារ​ចំនួន ០៥​បន្ថែម​ទៀត​ចាប់ផ្តើម​ដំណើរការ​កម្មវិធី​ពង្រឹង​គ្រួសារ ដើម្បី​ឧប្បត្ថម​គាំទ្រ​ដល់​កុមារ​ក្រីក្រ​ក្នុង​សហគមន៍​ចំនួន​១៥០​នាក់ និង​កុមារកំព្រា​ចំនួន ៥០​នាក់​បន្ថែមទៀត​។​

​ថ្លែង​នៅក្នុង​ឱកាស​ការ​ចុះសួរសុខទុក្ខ​នោះ លោក​វង សូ​ត បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​របស់​អង្គការ ភូមិ​កុមារ អេស អូ អេស (SOS) ខេត្ត​ព្រៃវែង ដែល​បាន​គិតគូរ​យកចិត្តទុកដាក់​ជួយ​គាំទ្រ ចិញ្ចឹម​បីបាច់​ថែរក្សា​ដល់​កុមារកំព្រា និង​កុមារ​ដែល​មិន​មាន​ឪពុក​ម្ដាយ​ថែរក្សា​នៅក្នុង​ខេត្ត​ព្រៃវែង​បាន​យ៉ាង​ល្អ​មាន​ទាំង​ផ្ទះ ស្នាក់​នៅ​ស្អាត​ប្រណិត អាហារ​ហូប​ចុក​។​

​លោក​រដ្ឋមន្ត្រី​ក៏​បាន​បន្តទៀតថា ភូមិ​កុមារ អេស អូ អេស (SOS) ព្រៃវែង បាន​ផ្តល់​នូវ​ឱកាស​ជា​ថ្មី​ម្តង​ទៀត​ដល់​កុមារ​ទាំង​អស់ នូវ​ការរស់នៅ​ជា​បរិយាកាស​គ្រួសារ​ដ៏​យូរអង្វែង ដែល​មាន​អ្នក​ម្តាយ បងប្អូន​ប្រុស​-​ស្រី ផ្ទះ និង​ភូមិ ប្រកប​ដោយ​ភាពកក់ក្តៅ សប្បាយរីករាយ និង​សុវត្ថិភាព​។ កុមារ​ទទួល​បាន​ការ​ទំនុកបម្រុង​យ៉ាង​ពេញលេញ និង​គ្រប់​ជ្រុងជ្រោយ ទាំង​អាហារ​ហូបចុក​ប្រចាំថ្ងៃ សម្លៀក​បំពាក់ ការសិក្សាអប់រំ សេវា​ថែទាំ​សុខភាព​ជា​ដើម ដូច​គ្រួសារ​ដើម​ដទៃៗ​ទៀត នៅក្នុង​សហគមន៍​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី ក៏​សូម​ផ្ដាំផ្ញើ​ដល់​ក្មួយៗ ត្រូវ​ខិតខំ​យកចិត្តទុកដាក់​ក្នុង​ការសិក្សា​រៀន​សូ​ត្ រ​ដើម្បី​ជា​ចំណេះដឹង ជា​សសរទ្រូង ជា​ស្ពាន ដើម្បី​ចម្លង ខ្លួន​យើង​ឱ្យ​ជៀសផុត​ពី​អវិជ្ជា ពី​ភាពក្រីក្រ ពី​ភាពលំបាក​នៅពេល​អនាគត​។​

​លោក​ក៏​បាន​ផ្ដាំផ្ញើ​ដល់​ម៉ែ​ដោះ​អ្នក​មើល​ថែទាំ​ទាំងអស់ នៅក្នុង​ភូមិ កុមារ អេស អូ អេស (SOS) ខេត្តព្រៃវែង​នេះ ត្រូវតែ​បន្ត​អនុវត្តតាម​សេចក្តីណែនាំ​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​សេចក្តីណែនាំ​របស់​ក្រសួង​សុខាភិបាល នៅ​វិធានការ «៣​កុំ ៣​ការពារ​» ដើម្បី​ចូលរួម​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​ឆ្លង​នៃ​ជំងឺ​កូវី​ដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​បង្ការ​ទប់ស្កាត់ នៃ​ការឆ្លង​ជំងឺ​១៩ នៅក្នុង​ភូមិ​កុមារ អេស អូ អេស (SOS) របស់​យើង​នេះ​ផង​ដែរ​។​

​ក្នុងនោះ​លោក​រដ្ឋមន្ត្រី​ក៏​បាន​ឧបត្ថម្ភ​ថវិកា​មួយចំនួន​ដល់​អ្នក​ថែទាំ​នៅក្នុង​ភូមិ​កុមារ អេស អូ អេស (SOS) នោះ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ