ទាន់ហេតុការណ៍
បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ

​អភិបាល​រាជធានី​ភ្នំពេញ ប្រគល់​ថ្នាំ​វីតាមីន C ជាង​២០០០​ទី​ប និង​ស្បៀងអាហារ​អំណោយ​របស់​សម្តេច​តេជោ ហ៊ុន សែន ជូន​មន្ទីរ​សុខាភិបាល និង​មន្ទីរ​សង្គមកិច្ច ដើម្បី​ផ្តល់​ជូន​ពលរដ្ឋ​កើតកូ​វីដ

​អភិបាល​រាជធានី​ភ្នំពេញ ប្រគល់​ថ្នាំ​វីតាមីន C ជាង​២០០០​ទី​ប និង​ស្បៀងអាហារ​អំណោយ​របស់​សម្តេច​តេជោ ហ៊ុន សែន ជូន​មន្ទីរ​សុខាភិបាល និង​មន្ទីរ​សង្គមកិច្ច ដើម្បី​ផ្តល់​ជូន​ពលរដ្ឋ​កើតកូ​វីដ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បានប្រគល់​ថ្នាំ​វីតាមីន​សេ (C) ជាង​២០០០​ទី​ប ជូន​ដល់​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ និង​មន្ទីរ​សង្គមកិច្ច អតីត​យុវជន និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ ដើម្បី​យក​ទៅ​ផ្តល់​លើ​ការងារ​ព្យាបាល​ជំងឺ​កូវី​ដ​-១៩ ខណៈ​ដែល​មាន​ប្រជាពលរដ្ឋ​ជាង ១​ម៉ឺន​នាក់​ហើយ បាន​ឆ្លង​រាលដាល​នូវ​ជំងឺ​កូវី​ដ​-១៩​នេះ​។​

​ពិធី​ប្រគល់ និង​ទទួល​ថ្នាំពេទ្យ​នេះ បាន​ធ្វើឡើង​នា​រសៀល​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០២១​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន លោក ឃួ​ង ស្រេង លោក ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីត​យុវជន និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ​។​

​លោក ឃួ​ង ស្រេង នៅក្នុង​ឱកាស​នោះ បាន​ធ្វើ​ការណែនាំ​ឱ្យ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ យកចិត្តទុកដាក់​មើលថែទាំ​អ្នកជំងឺ និង​ឱ្យ​ថ្នាំ​ព្យាបាល​ទៅតាម​វេជ្ជបញ្ជា​របស់​សុខាភិបាល​ឲ្យបាន​ត្រឹមត្រូវ​។ បន្ថែម​ពីលើ​នេះ​ទៀត លោក​ឃួង ស្រេង ក៏​បាន​ធ្វើ​ការណែនាំ​ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីត​យុវជន និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ ត្រូវ​យកចិត្តទុកដាក់​មើលថែទាំ ជន​ពិការភាព ដែល​រស់នៅ​ក្រោម​ការគ្រប់គ្រង​របស់​មន្ទីរ​សង្គមកិច្ច​ឱ្យបាន​ល្អ ជាមួយនឹង​ការ​ផ្តល់​ស្បៀងអាហារ​ជូន​ពួកគាត់​ផង​ដែរ​។​

​លោក ងី មាន​ហេង បាន​បញ្ជាក់​ផង​ដែរ​ថា ថ្នាំ​ប្រភេទ​វីតាមីន C ដែល​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ឋ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន​សែន ប្រគល់ជូន​មន្ទីរ​សុខាភិបាល​នៅ​ពេល​នេះ ពិត​ជា​ថ្នាំ​ដែល​មាន​សារសំខាន់ ដោយ​ជួយ​ធ្វើឱ្យ​អ្នកជំងឺ​កូវី​ដ​-១៩ មាន​កម្លាំងកំហែង និង​បាន​ឆាប់​ជា​សះស្បើយ ជាមួយនឹង​ការ​បំប៉ន​នូវ​ចំណីអាហារ ដែល​មាន​ដូចជា​ស្វាយ​ខ្ចី និង​ក្រូចឆ្មារ​ជាដើម​។​

​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​បាន​ប្រគល់ជូន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ រួមមាន ថ្នាំ​វិតាមីន C ចំនួន ១.៩០០​ទី​ប​។ ប្រគល់ជូន​មន្ទី​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ ថ្នាំ​វិតាមីន C ចំនួន ៥០០​ទី​ប មី ចំនួន ១០​កេស​ធំ និង​ផ្ដល់​ជូន​ជន​ពិការភាព ចំនួន ១៣៥​នាក់ ក្នុង​មួយម្នាក់ៗ​ទទួលបាន អង្ករ ចំនួន​២៥​គីឡូក្រាម មី មួយ​កេស​តូច និង​ត្រីខ​១០​កំប៉ុង​៕

Filed in: ព័ត៌មានជាតិ