ទាន់ហេតុការណ៍
បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ

ព្រឹកនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកមហាសន្និបាតលើកទី ៧មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

សម្ដេចម ហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញ បើកមហាសន្និបាតលើកទីម៧មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិកក្រោមប្រធា នបទស្រមៃមើលឱកាស“ផ្តល់អំណាចដល់កុមារីនិងយុវតី”(Imagine Possibili ties )នៅលើទឹកដីអង្គរខេត្ត សៀមរាបដែលដឹកនាំដោយលោកជំទាវ បណ្ឌិត ពេជ ចន្ទមុនី ស្ត្រីទី១នៃព្រះរាជា ណាចក្រកម្ពុជានៅព្រឹកថ្ងៃទី៥ខែ វិច្ឆិកាឆ្នាំ២០២៣នៅក្រុងសៀមរាប ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ការជ្រើ សរើសកម្ពុជាឱ្យធ្វើជាម្ចាស់ផ្ទះមហាសន្និ បាតលើកទី៧របស់មិត្តកាយឫទ្ធិនារីតំប ន់អាស៊ីប៉ាស៊ីហ្វិកគឺជាការសម្រេចប្រកបដោយសុភវិនិច្ឆ័យរបស់លោកស្រីបណ្ឌិ ត  Juseon Byun ដែលជាស្ថាបនិក FAPW និង លោកស្រី Chempaka Emalin Pahamin ប្រធានកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ី ហ្វិក លោកស្រី Ching Ching Wee-Ong ប្រធានមិត្តកាយឫទ្ធិនារីប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយសង្កេតឃើញពីការរីកចម្រើននិងការកើនឡើងសមាជិក FAPW នៅកម្ពុ ជាផ្ទាល់ ។ ការទទួលធ្វើជាម្ចាស់ផ្ទះនេះជាបទពិសោធន៍ដ៏មានសារៈសំខាន់ស ម្រាប់ប្រទេសកម្ពុជាក្នុងការត្រៀមលក្ខ ណៈសម្បត្តិឱ្យបានគ្រប់គ្រាន់សម្រាប់ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ២០២៦របស់សមាគមកាយឫទ្ធិនារីពិភពលោក (39 th WAGGGS World Conference) ផងដែរ ។មហាសន្និបាតមិត្តកាយឫទ្ធិនារីតំបន់អា ស៊ីប៉ាស៊ីហ្វិកលើកទី៧ គឺជាព្រឹត្តិការណ៍មួយដ៏មានសារៈសំខាន់សម្រាប់សមាគមកាយឫទ្ធិនារីពិភព លោក (WAGGGS) និងជាពិសេសសម្រាប់តំបន់អាស៊ីប៉ាស៊ី ហ្វិកផ្ទាល់ដែលមានលក្ខណៈជាការជួបប្រជុំថ្នាក់តំបន់មួយដ៏ធំដោយមានការចូ លរួមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីរួមគ្នាពិនិ ត្យវឌ្ឍនភាពនិងទទួលដឹងលឺពីសមិទ្ធផ លដែលសមាគមមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រេចបានកន្លងមកលើ កិច្ចការងារជួយកុមារី យុវតី ស្ត្រីវ័យក្មេង នៅទូទាំងពិភពលោកឱ្យទទួលបានចំ ណេះដឹងបទពិសោធន៍និងលទ្ធភាពសមរម្យអាចកសាងអនាគតរបស់ពួកគេទៅថ្ងៃខាងមុខបានកាន់តែប្រសើរឡើង។មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក (Friends of Asia Pacific WAGGGS) ហៅកាត់ថា “FAPW” គឺជាក្រុមអ្នកគាំទ្រដ៏ខ្ពង់ខ្ពស់សម្រាប់លើកកម្ពស់ចលនាកាយឫទ្ធិនារីក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៩ ដោយលោកស្រីបណ្ឌិត Juseon Byun និងមានម្ចាស់ក្សត្រី Azizah of Pahang ជាព្រះប្រធានកិត្តិយស។ គិតត្រឹមឆ្នាំ ២០២៣ នេះស ម្រាប់ប្រទេសកម្ពុជាមានសមាជិក FAPW សរុបចំនួន២៣៩រូបដោយមានសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជា សមា ជិកគាំទ្រថ្នាក់មាស(Gold Supporter) របស់មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិ កហើយតែងតែបានលះបង់ព្រះរាជទ្រព្យផ្ទាល់ព្រះកាយទ្រង់ចូលរួមក្នុងចលនានេះជារៀងរហូតមកក្នុងព្រះរាជបំណង រួបរួមគ្នាជួយ សហគមន៍ សង្គមជាតិ និងពិភពលោកជាពិសេសស្ត្រីវ័យក្មេង កុមារី យុវតី ឱ្យទទួលបានចំណេះ ដឹងបទពិសោ ធន៍និងលទ្ធភាពមួយសមរម្យអាចកសាងអនាគតរបស់ពួកគេទៅថ្ងៃខាងមុខបានកាន់តែប្រសើរឡើង។លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី បានចូ លជាសមាជិក FAPW ថ្នាក់ Gold Award កាលពីខែវិច្ឆិកា ឆ្នាំ ២០២២ នៅទីក្រុងបាងកកនិងប៉ាតាយ៉ាក្នុងកិច្ចប្រជុំមិត្តកាយឫទ្ធិតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៨។ ដោយមានការគាំទ្រជាបន្តបន្ទាប់ពីសមាគមកាយឫទ្ធិនារីពិភពលោ ក (WAGGGS) សមាគមកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក និង មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក (FAPW) ទន្ទឹមនឹងការប្រោសព្រះរាជទានទំនុកបម្រុងគាំទ្រចង្អុលបង្ហាញបំភ្លឺផ្លូវដ៏ឧត្តុង្គឧត្តមបំផុតរបស់សម្តេចព្រះមហាក្សត្រីព្រះវរ រាជមាតាជាតិខ្មែរព្រះប្រធានកិត្តិយសសមាគមកាយឫទ្ធិនារីកម្ពុជានិងថ្នាក់ដឹក នាំគ្រប់ជាន់ថ្នាក់របស់សមាគមកាយឫទ្ធិនារីកម្ពុជា ។នៅក្នុងថ្ងៃនេះលោកជំទាវបណ្ឌិតពេជ ចន្ទមុនីមានកិត្តិយសយ៉ាងក្រៃលែងដោយទទួលបានប្រកាសនីយបត្រនិងផ្លាកសញ្ញា FAPWពីលោកស្រីបណ្ឌិត Juseon Byun ដែលជាស្ថាបនិក FAPW និងលោកស្រី Ching Ching Wee-Ong ប្រធានមិត្តកាយឫទ្ធិនារីប្រ ចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ។សមាគមកាយឫទ្ធិនារីកម្ពុជាបានខិតខំបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនព្រមទាំងសម្រេចបានសមិទ្ធផលជាច្រើនដោយប្រកាន់ខ្ជាប់នូវបេសកកម្មរបស់ស មាគមស្របតាមគោលបំណងរបស់សមា គមកាយឫទ្ធិនារីពិភពលោក(WAGG GS ) គឺការជួយអភិវឌ្ឍថាមពលកុមារី យុវតីដើម្បីក្លាយទៅជាពលរដ្ឋល្អដែលមានការទទួលខុសត្រូវចំពោះខ្លួនឯងគ្រួ សារសហគមន៍និងប្រទេសជាតិនិងស្របតាមចក្ខុវិស័យជាក់លាក់មួយគឺការចង់ឃើញកុមារីនិងយុវតីកម្ពុជារស់នៅក្នុងសីលធម៌ សេរីភាព សមភាព សេចក្តីថ្លៃ ថ្នូរនិងមានមោទនភាពចំពោះវប្បធម៌និងអត្តសញ្ញាណរបស់ខ្លួន។

ចលនាកាយឫទ្ធិនារីគឺជាសកម្មភាពក្រៅរដ្ឋាភិបាលដែលមិនប្រកាន់បក្ខពួកវណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ និងជាចលនាកើតឡើងដោយការស្ម័គ្រចិត្តផ្ទាល់ខ្លួនរបស់សមាជិកាម្នាក់ៗដោយមិនមានការបង្ខិតបង្ខំក្នុងរូបភាពណាមួយឡើយនិងមិនមានប៉ះពាល់ដល់ការសិក្សាឬបំពេញការ ងាររបស់សមាជិកម្នាក់ៗនោះទេ។ បន្ថែមពីនេះចលនាកាយឫទ្ធិនារីមិនត្រឹម តែមានគោលដៅផ្តល់ភាពសប្បាយរីក រាយសម្រាប់ កុមារី និងយុវ តីប៉ុណ្ណោះទេថែមទាំងជាសកម្មភាពអប់រំក្រៅប្រព័ ន្ធមួយដែលផ្តល់ឱកាសឱ្យកុមារីនិងយុវតី សាកល្បងចូលរួមសកម្មភាពសង្គមផ្សេ ងៗដើម្បីកសាងទំនុកចិត្តនិងការចាប់អា រម្មណ៍របស់ពួកគេលើបញ្ហាសង្គមនិងការអភិវឌ្ឍប្រទេសជាតិ៕

 

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី