ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

មន្ត្រី​នគរបាល​ស្រុក​សាលា​ក្រៅ​ម្នាក់ ផឹកស៊ី​ស្រវឹង​បាញ់បោះ​សេរី​ចំនួន​៤​គ្រាប់ លុះ​អ្នកព័ត៌មាន​ទៅ​សួរនាំ យក​កាំភ្លើង​ភ្ជង់​គម្រាម​សម្លាប់

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ប៉ៃលិន ៖ អ្នកសារព័ត៌មាន​ម្នាក់​ក្នុងចំណោម ៣ នាក់​មាន​ការ​ខ្លាចញញើត​យ៉ាងខ្លាំង ដោយ​ត្រូវ​មន្ត្រី​នគរបាល​ស្រុក​សាលា​ក្រៅ​ម្នាក់​ជិះ​ម៉ូតូ​យក​កាំភ្លើង​ម៉ាក​អាកា​ស្វាយ​បត់​ទៅ​គម្រាម​ប៉ង​បាញ់សម្លាប់​នៅក្នុង​ផ្ទះ​របស់​ខ្លួន បន្ទាប់ពី​ពួកគេ​បាន​ចុះ​ទៅ​សួរនាំ​ប្រជាពលរដ្ឋ​មួយកន្លែង នៅក្នុង​ភូមិ​ដែល​ត្រូវ​មន្ត្រី​នគរបាល​ខិលខូច​រូបនោះ​យក​កាំភ្លើង​ទៅ​បាញ់​បោះ​សេរី​អស់​ចំនួន​៤​គ្រាប់​កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ ។ លុះ​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ស្រាប់តែ​នគរបាល​រូបនោះ បាន​ជិះ​ម៉ូតូ​ស្ពាយ​កាំភ្លើង​យកទៅ​ភ្ជង់​គម្រាម​បាញ់សម្លាប់​តែម្តង តែ​ត្រូវ​អ្នកសារព័ត៌មាន​ដើរទៅ​ក្បែរ​ខ្លួន ហើយ​និយាយ​សម្របសម្រួល​គ្នា ដើម្បី​កុំឱ្យ​មាន​បញ្ហា ។

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​២០​នាទី​ល្ងាច ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០១៦ ស្ថិតនៅ​ក្នុង​ផ្ទះ​របស់​ជ​ន​រងគ្រោះ ឈ្មោះ អ៊ុក ទូច ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​ភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​អភិវឌ្ឍន៍ រស់នៅ​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។
​សូមបញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់​ថ្ងៃទី​០៤ ខែ​មេសា ឆ្នាំ​២០១៦ កន្លងទៅ មាន​បុរស​ម្នាក់ ឈ្មោះ ឃា សុខន ហៅ​ក្តាម ភេទ​ប្រុស អាយុ​ប្រហែល​២៨​ឆ្នាំ ជា​មន្ត្រី​នគរបាល​ប្រចាំ​នៅ​ស្រុក​សាលា​ក្រៅ បាន​នាំគ្នា​ផឹកស៊ី​ស្រវឹង​ជាមួយ​មិត្តភក្តិ​រួច​យក​កាំ ភ្លើង​អាកា​ស្វាយ​បត់​បាញ់​ចូលទៅ​ក្នុង​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង​អស់​ចំនួន​៤​គ្រាប់ នៅក្នុង​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ តែ​មិន​បណ្តាលឱ្យ​រងរបួស​ន​រណា​ម្នាក់​នោះ​ឡើយ គ្រាន់តែ​ព្រលឹងចុងសក់ ហើយ​រើស​បាន​សំបក​គ្រាប់​ចំនួន​៤ និង​ក្បាល​គ្រាប់​១​ផងដែរ ។​

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា បន្ទាប់ពី​ទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី​មន្ត្រីនគរបាល​ខាងលើ​បាញ់បោះ​សេរី​កាលពី​ប៉ុន្មាន​ថ្ងៃមុន ទើប​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១០ ខែ​មេសា នេះ ភ្នាក់ងារ​សារព័ត៌មាន​ចំនួន​៣​ស្ថាប័ន​បាន​ចុះ​ទៅ​សួរនាំ​ផ្ទះ​ប្រជាពលរដ្ឋ​រងគ្រោះ ទី​១. ឈ្មោះ អ៊ុក ទូច ភ្នាក់ងារ​កាសែត​កម្ពុជា​អភិវឌ្ឍន៍ រស់នៅ​ភូមិ​ខាងលើ ទី​២. ឈ្មោះ អៀង សារ៉ូ​ន្នី​យ៉ា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​ភ្នាក់ងារ​សារព័ត៌ មាន​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ និង​ទី​៣. ឈ្មោះ ឡោ សុខ​ហៃ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​ភ្នាក់ ងារ​សារព័ត៌មាន​ទូរទស្សន៍ប៉ុស្តិ៍​អប្សរា Ann ទាំង​ពីរ​នាក់​រស់នៅ​ក្រុងប៉ៃលិន ។​

​ប្រភព​បន្តទៀតថា លុះ​ភ្នាក់ងារ​សារព័ត៌មាន​ចំនួន​ពីរ​ស្ថាប័ន​បាន​ត្រឡប់ទៅផ្ទះ​វិញ ស្រាប់តែ​ជនសង្ស័យ​រូបនោះ បាន​ស្ពាយ​កាំភ្លើង ជិះ​ម៉ូតូ​ចូលទៅ​ក្នុង​ផ្ទះ​ជនរងគ្រោះ រួច​ភ្ជង់​គម្រាម​បាញ់សម្លាប់ បង្ក ឱ្យ​មាន​ការ​ភ័យរន្ធត់ រួច​រត់​ទៅ​គៀក​ជាប់ សម្របសម្រួល​តែម្តង ។
​ចំណែក​លោក អ៊ុក ទូច ភ្នាក់ងារ​សារព័ត៌មាន​ខាង​លើ បាន​រៀបរាប់​ទាំង​ក្តី​ព្រួយ​បា រ​ម្ភ​ចំ​សុវត្ថិភាព​សារព័ត៌មាន​ឱ្យដឹងថា បន្ទាប់​ពី​មន្ត្រីនគរបាល​ម្នាក់​បាន​យក​កាំភ្លើង​ទៅ​ភ្ជង់​ប៉ង​បាញ់សម្លាប់​លោក នៅ​ល្ងាច​ថ្ងៃ​ដដែល​រួចមក ខាង​លោក​បាន​ទូរស័ព្ទ​ទៅ​លោក ញ៉ឹក ថុល អធិការនគរបាល​ស្រុក​សាលា​ក្រៅ​ដែរ តែ​លោក​សុំ​សម្រួល​គ្នា ហើយ​ខាង​លោក​(​អ៊ុក ទូច​) ក៏​ប្រាប់ថា ទុកឱ្យ​ច្បាប់​ជា​អ្នកដោះស្រាយ ។​

​បន្ទាប់មក​លោក​បាន​ទាក់ទង​ទៅ​លោក ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ដើម្បី​ឱ្យ​ចាត់ការ​ទៅលើ​កូនចៅ​របស់​ខ្លួន​ដែរ តែ​លោក​គ្រាន់តែ​ឆ្លើយ​ឡើង​ថា អត់​ទាន់​ដឹង​រឿង​នេះ​ច្បាស់​ទេ ចាំ​សាកសួរ​មើល​សិន ។ ទោះបីជា​យ៉ាងណា​ក៏ដោយ ខាង​លោក​មិន​សុខចិត្ត​ចំពោះ​ការ​គម្រាម​យក​កាំភ្លើង​សម្លាប់ខ្លួន​នេះ​ឡើយ គឺ​លោក​នឹង​ដាក់​ពាក្យបណ្តឹង​ទៅ​អាជ្ញាធរខេត្ត ឱ្យ​ចាត់ចែង​តាម​នីតិវិធី ។

​ចំណែក​ភ្នាក់ងារ​សារព័ត៌មាន​ពីរ​នាក់​ទៀត​កំពុង​រង់ចាំ​មើល​ថា តើ​ជនសង្ស័យ​ខាងលើ​រួច​ខ្លួន​ដែរ​ឬ​យ៉ាងណា​ខណៈ​មាន​កាំភ្លើង​សម្រាប់​ការពារ​ប្រជាពលរដ្ឋ បែរជា​យក​ទៅ​បាញ់​បោះ​សេរី ចូល​ផ្ទះ​គេឯង លុះ​ពេល​សួរនាំ​បែរជា​គម្រាម​សម្លាប់​ទៅ​វិញ ។

​គួរ​រំលឹក​ផងដែរ​ថា កាលពី​ខែ​មីនា កន្លងទៅ មាន​ករណី មន្ត្រី​សមត្ថកិច្ច​នគរបាល​ស្នងការ​ខេត្ត​ចំនួន​ពីរ​នាក់ បាន​បាញ់បោះ​សេរី​ផងដែរ នៅក្នុង​ហាង​សម្រស់​ជាយក្រុង ហើយ​ត្រូវ​បា ន​ថ្នាក់លើ​បញ្ឈរជើង និង​ដក​ឋានន្តរសក្តិ​ផងដែរ ។ តែ​ពួកគេ​មិន​ដល់​ថ្នាក់​ជាប់គុក​ឬ​ច្រ​វ៉ាក់​អ្វី នោះឡើយ ។ ប៉ុន្តែ​ចាំ​មើល​មន្ត្រី​នគរបាល​ដែល​គម្រាម​ប៉ង​បាញ់សម្លាប់​ភ្នាក់ងារ​សារព័ត៌មាន ឆៅៗ​បែបនេះ នឹង​ក្លាយទៅជា​យ៉ាងណា​វិញ​៕
​ស សារឿ​ន​

 

20160411 (1) 20160411 (2) 20160411 (3)

12966524_1718543855096825_678433813_n 12992217_1718543865096824_1127368991_n

Filed in: ព័ត៌មានជាតិ