ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំប​ង​ដឹកនាំ​មន្ត្រី​រាជការ​គ្រប់​ស្ថាប័ន និង​ក្រុម​អ្នកសារព័ត៌មាន​សម្អាត​បរិស្ថាន​នៅតាម​ទីសាធារណៈ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បាត់ដំបង​ ៖ កាលពី​ព្រឹក​ថ្ងៃទី ២៧ ខែ​ធ្នូ ឆ្នាំ​២០១៥ ឯកឧត្តម ច័ន្ទ សុផល អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ដឹកនាំ​មន្ត្រី​រាជការ​តាម​ស្ថាប័ន​រដ្ឋ អង្គភាព​កម្លាំងប្រដាប់អាវុធ​នៅក្នុង​ខេត្ត និង​ក្រុម​អ្នកសារព័ត៌មាន​ប្រចាំខេត្ត​ជាង ២០​នាក់ ចូលរួម​ធ្វើ​ពលកម្ម​ប្រចាំ​សប្តាហ៍​ដើម្បី​សម្អាត​បរិស្ថាន​ក្នុង​ក្រុង​បាត់ដំបង ។​

​នេះ​ជា​ការរួមចំណែក​មួយរ​បស់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ខេត្ត​បាត់ដំបង ដែល​បាន​ចូលរួម​ដោយ​ផ្ទាល់​ជាមួយ​ថ្នាក់ ដឹកនាំ និង​មន្ត្រីរាជការ​នៅក្នុង​ខេត្ត ក្នុង​ការបម្រើ​ផលប្រយោជន៍​ដល់​សង្គមជាតិ និង​ការបំពេញ​ការងារ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន នានា ។ ជាពិសេស​គឺ​ការចូលរួម​សម្អាត​បរិស្ថាន​នៅ​តាម​ទី​សាធារណៈ​នានា នៅក្នុង​ទីក្រុង​បាត់ដំបង​ដែល​ជា​ទីក្រុង​បេតិក​ភ័​ណ្ឌ ជាប់​ចំណាត់ថ្នាក់​ថា ជា​ទីក្រុង​ស្អាត​លេខ ១ នៅក្នុងុ​ព្រះរាជាណាចក្រក​ម្ពុ​ជា ។​

​ឯកឧត្តម អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍​អំពី​ការរួមចំណែក​លើ​ការអភិវឌ្ឍន៍​គ្រប់ វិស័យ គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ខេត្ត​បាត់ដំបង ។ ជាពិសេស​គឺ​ការប្រឹងប្រែង​រៀបចំ​កែលម្អ​សោភ័ណភាព​នៅក្នុង​ទីក្រុង ដែល​ជា​បេះដូង​នៃ​ខេត្ត​ជង្រុក​ស្រូវ ហើយក៏​ជា​ខេត្ត​មួយ​ដែល​ពោរពេញ​ដោយ​សក្តានុពល ទាំង​ផ្នែក​កសិកម្ម ទាំង​ផ្នែក​ទេសចរណ៍​ផង​ដែរ ។​

​ដោយសារ​តែ​ចង់បង្ហាញ​នូវ​សម្រស់​ដ៏​ផូរផង់​ដែលជា​អនុភាព​ដ៏​ខ្លាំងក្លា​នៃ​ខេត្ត​វ័យ​ចំណាស់​មួយ​នេះហើយ ទើប​អភិ បាល​ខេត្ត ឯកឧត្តម ច័ន្ទ សុផល បាន​បង្កើត​នូវ​ទិវា​ពលកម្ម​ប្រឆាំង​សប្តាហ៍​ដើម្បី​ដឹកនាំ​មន្ត្រី​រាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់​អង្គភាព និង​ស្ថាប័នរដ្ឋ​ក្នុង​ខេត្ត​ចូលរួម​ធ្វើ​ពលកម្ម​សម្អាត​បរិស្ថាន​នៅតាម​ទីសាធារណៈ​ក្នុង​ទីក្រុង ។​

​ឯកឧត្តម មានប្រសាសន៍ថា ទិវា​ពលកម្ម​នេះ​តែង​រៀបចំ​ធ្វើ​នៅ​រៀងរាល់​ថ្ងៃ​ចុង​សប្តាហ៍​ក្នុង​គោលបំណង​ចូលរួម សម្អាត​បរិស្ថាន​លើកតម្កើង​សម្រស់​នៅក្នុង​ទីក្រុង ដើម្បី​ឱ្យ​សក្តិសម និង​កេរ្តិ៍ឈ្មោះ​ជា​ទីក្រុង​ស្អាត សម្រាប់​ទាក់ទាញ​ភ្នែក ភ្ញៀវទេសចរ ទាំង​ភ្ញៀវ​បរទេស​ទាំង​ភ្ញៀវ​នៅក្នុង​ស្រុក​ឱ្យ​ចូល​មក​ទស្សន​កាន់តែ​ច្រើន​ឡើង​ទ្វេរ​ដង​ថែម​ទៀត ។​

​ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្ត​កោតសរសើរ ចំពោះ​ស្មារតី​ចូលរួម​របស់​ក្រុម​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត​បាត់ដំបង ដែល​បាន​ប្រឹងប្រែង​ទាំង​ការជួយ​ផ្សព្វផ្សាយ​នូវ​ការវិវឌ្ឍ​នានា​នៅក្នុង​ខេត្ត ទាំង​ការចូលរួម​ដោយ​ផ្ទាល់​ក្នុង​ការបម្រើ​ផល ប្រយោជន៍​សង្គម​ជាតិ ៕
​ដោយ​ ៖ សារ៉េត​

2015_12_28ch (1) 2015_12_28ch (2) 2015_12_28ch (3) 2015_12_28ch (4) 2015_12_28ch (5)

Filed in: ព័ត៌មានជាតិ