ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​សង្វៀន​ជល់​មាន់ ល្បែង​យូគី និង​បាញ់អាប៉ោង ជ្រោក​ក្រោម​ស្លាក​កាស៊ីណូ​យីហោ ឡាក់​គី បាន​ធ្វើអោយ​ប្រជាពលរដ្ឋ​មាន​ការព្រួយបារម្ភ​ចំពោះ​ចោរកម្ម ដូចជា​ករណី លួច ឆក់ ប្លន់ និង​បទល្មើស​ផ្សេងៗ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ក្រុង​ប៉ោយប៉ែត ៖ សង្វៀន​ជល់​មាន់  ល្បែង​យូគី  និង​បាញ់អាប៉ោង ជ្រោក​ក្រោម​ស្លាក​កាស៊ីណូ​យីហោ ឡាក់​គី រហូតមកដល់​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ គេ​នៅតែ​សង្កេត​ឃើញ​បន្តសកម្មភាព​បើក​លេង​ភ្នាល់​នៅ​ជិត​រង្វង់​មូល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ទល់មុខ​ការិយាកល័យ​គយ​និង​រដ្ឋាករ  ។​

​សេចក្តីរាយការណ៍​បាន​បន្តថា សកម្មភាព​ល្បែងស៊ីសង​ទាំងនេះ បាន​បើក​យ៉ាង​ទូលំទូលាយ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​លេង​ជា​ច្រើន​កុះករ អ្នកខ្លះ​ចាញ់​ឡើង​វិលមុខ ឈ្លោះ​ប្តី​ប្រពន្ធ អ្នកខ្លអ​ទៀត​រហូតដល់​អស់​ផ្ទះសំបែង​ធ្លាក់ខ្លួន​ជំពាក់​បំណុល​គេ និង​ភៀសខ្លួន​ចេញទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ទៀតផង ។

​ការចាប់​គូ​បញ្ជល់មាន់​ដើម​ផាន់​ចាប់ពី​៣​ម៉ឺន​បាត រហូតដល់​២០​ឬ​៣០​ម៉ឺន​បាត ក្នុង​១​គូៗ ដោយឡែក​ល្បែង​អាប៉ោង និង​យូគី​ចាក់​ក្នុង​មួយ​រន្ធ​ចាប់ពី​៣​រយ​បាត រហូតដល់​៥​ពាន់​ឬមួយ​ម៉ឺន​បាត​ឯណោះ ។

​សេចក្តីរាយការណ៍​បានបញ្ជាក់​អះអាងថា កាស៊ីណូ ខាងលើ​នេះ​ទើប​តែ​បើក​ថ្មី​ប៉ុណ្ណោះ បាន​បណ្តោយ​អោយ​ប្រជា​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​យ៉ាង​គគ្រឹកគគ្រេង ហ៊ោកញ្ជ្រៀវ ទ្រហឹង​ពេញ​ភូម​ប៉ោយប៉ែត សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ រីឯ​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ត្រឹម​តែ​ទៅ​ឈរ​អោបដៃ​មើល​ចាំ​ទទួលយក​លុយ​ដាក់​ខែ​ពី​ថៅកែ​កាស៊ីណូ​តែប៉ុណ្ណោះ ។​

​សកម្មភាព​ទាំងនេះ​បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដែល​រដ្ឋាភិបាល​កំពុង​តែ​ខិតខំ​ពង្រឹង​យ៉ាងខ្លាំង ចំពោះ​អំពើ​ចោរកម្ម ឆក់ ប្លន់ រហូតដល់​មាន​ករណី​ប្លន់​សម្លាប់​កើតមាន​ជា​បន្តបន្ទាប់​កន្លង​ទៅនេះ ដែល​ជាហេតុ​ធ្វើអោយ​ប្រជាពលរដ្ឋ នៅក្នុង​ប៉ោយប៉ែ​ត​ក៍​ដូចជា​នៅ​តាម​បណ្ត​ខេត្ត​នានា​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ផង​ដែរ ។

​ល្បែងស៊ីសង​ខាងលើ បាន​លេចចេញ​រូបរៀង​ដែល​ធ្វើអោយ​ក្រុម​អ្នករត់​ម៉ូតូឌុប នៅក្នុង​ក្រុង​ប៉ោយប៉ែ​ត​រិត​តែ​មាន​ការព្រួយបារម្ភ ហើយ​ពួកគាត់​បាន​អះអាងថា ម្ចាស់​ដែល​បើក​បន​ល្បែង​គ្រប់​ប្រភេទ​ខាងលើ ជ្រោក​ក្រោម​យី​ហា​កាស៊ីណូ ឡាក់​គី មានឈ្មោះ ភួន ផេង និង​ឈ្មោះ ភួន រតនា ដែល​ជាម​ការមើល​ការខុសត្រូវ​។

​ពាក់ព័ន្ធ​និង​សេចក្តីរាយការណ៍​ខាងលើនេះ ភ្នាក់ងារ​សារពត៌មាន​យើងខ្ញុំ​មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​ម្ចាស់​កាស៊ីណូ ក៍​ដូចជា​សមត្ថកិច្ច​ពាក់់ព័ន្ធ​នៅឡើយ​ទេ នា​រសៀល​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ ៕
​ដោយ ទាវ សំអុល​

 

2015_12_27e (1) 2015_12_27e (2)

Filed in: ព័ត៌មានជាតិ