ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ប្រជាពលរដ្ឋ​អំពាវនាវ​ឱ្យ​ថ្នាក់ដឹកនាំ​សហការ​ជាមួយ​មន្ត្រី​ពិត​នៅ​តាម​បណ្តា​ខេត្ត​ចាត់​វិធានការ​ចំពោះ​ឈ្មួញ និង​បុគ្គល​ក្នុង​ជួរ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ការកាប់​បំផ្លាញ​ព្រៃឈើ និង​ផ្លូវជាតិ !

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ជាក់ស្តែង​ជា​រៀងរាល់ថ្ងៃ ប្រជាពលរដ្ឋ និង​អ្នកយកព័ត៌មាន​យើង តែងតែ​សង្កេត​ឃើញ​រថយន្ត​ធំៗ​ដឹកឈើ​ពេញ កំពុង​ឡើង​លើ​ក​ថាស់​ប្រមាណ ៤​ម៉ែត្រ និង​លាន​មក​ក្រោយ​ប្រមាណ ១៥​ម៉ែត្រ ព្រមទាំង​បាន​យក​តង់​មក​គ្របពីលើ ព្រោះ​ខ្លាច​គេ​ឃើញ តែ​ទោះបី​ខំ​គ្រប​យ៉ាងណា​ក៏​វា​មិន​ជិត​ដែរ នៅតែ​លាន​ចេញ​ឱ្យ​គេ​ឃើញ​ដដែល ។

​ពួក​គាត់​បញ្ជាក់​ទៀត​ថា ឱ្យ​តែ​ពេល​ទាបភ្លឺ ម៉ោង​ប្រមាណ​ចាប់ពី ២ ឮ​សន្ធឹក​ឡានងូងៗ គាត់​ដេក​មិន​លក់​គាត់​ក៏​ចេញ មក​មើល ម៉ែអើយ​ម៉ែៗ​បន្តកន្ទុយ​គ្នា រលាយ​ហិនហោច​អស់ហើយ ឈើ​ក៏​រលាយ ផ្លូវ​ជាតិ​ក៏​រលាយ​ដែរ ។ គាត់​បន្ថែមថា មាន ថ្ងៃ​ខ្លះ​ចេញ​ច្រើន គឺ​ចាប់ពី​ម៉ោង ១០​យប់​ឡើង​ទៅ ឃើញ​មក​ហូរហែ​រហូតទល់​ភ្លឺ តាម​មើល​មិន​ក្រោម ១០០​ឡាន យី​ឌុប នោះទេ ។​

​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​មេមត់​ទាំងមូល សូមឱ្យ​អស់លោក​គ្រប់​បណ្តា​ខេត្ត​នី​មួយៗ និង​ក្រសួង​ដែល​ពាក់ព័ន្ធ​ជា​ពិសេស រដ្ឋបាល​ព្រៃឈើ តាំងពី​ថ្នាក់​ក្រោម​រហូត​ដល់​លើ គឺ​ដូចជា ទួក វត្ថ៉ា​, ឯម សុគន្ធ​, ងី វរៈ​, អៀង សា​វ៉េ​ត​, ឆេង គឹម​ស៊ុន​, ទី សុគន្ធ និង​លោក អ៊ុក រ៉ាប៊ុន ព្រមទាំង​លោក ត្រាំ​ង អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណការ ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​វិនាស សកម្ម​ព្រៃឈើ​ចុងក្រោយ​នេះ ។ រីឯ​ផ្លូវជាតិ​ក៏​ត្រូវ​បំផ្លាញ​ខ្ទេច​ហិនហោច​ដោយសារ​ក្រុម​ឈ្មួញ និង​ជន​ឆ្លៀត​ឱកាស​មួយ​ក្តាប់ តូច​ដែល​នៅ​ឈរជើង​នៅតាម​បណ្តា​ខេត្ត ដែល​ពាក់ព័ន្ធ​នឹង​ការកាប់បំផ្លាញ​ព្រៃឈើ​ខាងលើនេះ ។ ជា​ពិសេស​មាន​បុគ្គល​ខ្លះ យក​ប្រាក់​ដែល​បានមក​ពី​ជំនួញ​ឈើ​ទៅ​សូកប៉ាន់​ថ្នាក់លើ​ធ្វើ​ជា​ប៉ូលិស​, ប៉េអឹម​ថែមទៀត​ផង ។​

​បញ្ហា​នេះ​បានធ្វើឱ្យ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​មាន​សតិអារម្មណ៍ ហើយ​រិះគន់​ចំៗ​ថា ពួកគាត់​ចេះតែ​ឆ្ងល់​អ្នក ខ្លះ​ជា​ឈ្មួញ​រកស៊ី​កាប់​ឈើ​រហូត​សោះ តែ​មាន​បុណ្យ​ស័ក្តិធំៗ​ជាង ពួកគាត់​ដែល​ខិតខំ​ធ្វើ​ការបំរើ​ជាតិ​មាតុភូមិ ពិតប្រាកដ​ទៅ ទៀត គឺ​មិន​ប៉ះពាល់​ជាដាច់ខាត​អ្វី​ដែល​ខុសច្បាប់ សុខចិត្ត​ស៊ូ​ទ្រាំ​រស់នៅ​សង្ឃឹម​ទៅលើ​តែ​ប្រាក់ខែ​មួយ​មុខ​គត់ ដូច្នេះ​សូម​ថ្នាក់ ដឹកនាំ​ពិនិត្យមើល​បញ្ហា​នេះ​ផង ព្រោះ​ពួក​ដែល​រកស៊ី​ល្មើសច្បាប់ ពេល​ដែល​បាន​បុណ្យ​សក្តិ​ពាក់ ដោយសារតែ​ប្រាក់​កខ្វក់​រកស៊ី កាប់បំផ្លាញ​ព្រៃឈើ ហើយ​ដើរ​បរិហាកេរ្តិ៍ និយាយ​វ៉ៃ​ប្រហារ​មក​លើ​ពួក​គាត់ សុទ្ធតែ​ថា “​ខំប្រឹង​តស៊ូ​បាន​ប្រយោជន៍​អី​”​ឱ្យតែ មាន​លុយ​ចង់​ពាក់​ស័ក្តិ​ប៉ុន្មាន ឬ​ផ្កាយ​ប៉ុន្មាន​ក៏​បាន​ដែរ មិនបាច់​ខំតស៊ូ​ខ្មោច​យ​ស្អី ។

​ជុំវិញ​និង​បញ្ហា​ខាងលើ​នេះ ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​មេមត់ តំណាងឱ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​កម្ពុជា​ទាំងមូល សូម​ឱ្យ​ថ្នាក់ដឹកនាំ និង​ក្រសួង​ពាក់ព័ន្ធ ត្រូវតែ​ពិនិត្យមើល​សកម្មភា​ពពួក​ឈ្មួញ ដែល​សម្រុក​ដឹកឈើ​ចេញពី​ក្នុង​ព្រៃ​ដូចជា ច្រក​អណ្តូងទឹក​, ឃុំ​អូរ​គ្រូ​ង​, ច្រក​ផ្លូវ​រលួស ស្រែ​ជិះ​, ឃុំ​រលួស​មានជ័យ​,​ច្រក​ផ្លូវ​តុង​មិន ឃុំ​ក្បាលដំរី ក្នុងស្រុក​សំបូរ ខេត្ត ក្រចេះ និង​ច្រក​ភ្នំ​ព្រេច​ថ្មី ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្ត​ក្រចេះ ។ សូមបញ្ជាក់​ថា ច្រក​ភ្នំ​ព្រេច​ថ្មី​នេះ ឈើ​ឈ្មួញ​កាប់​យក​មក ពី​តំបន់​ការពារ​ភ្នំ​ព្រេច​, ជីវចម្រុះ​សី​ម៉ា​ដែនជម្រកសត្វព្រៃ​ស្នួល​… ៘ និង​តំបន់​ការពារ​ផ្សេងៗ​ទៀត ក្នុង​ខេត្ត​មណ្ឌល​គី​រី ជាពិសេស​ស្រុក​កោះ​ញែក និង​ស្រុក​កែវ​សីមា ដែល​មានឈ្មោះ ឃី ផេង មេបញ្ជាការរង​ទាហាន​ស៊ុប​ខេត្តក្រចេះ និង បងប្អូន​សាច់ញាតិ​គេ​ជាច្រើន​នាក់​ទៀត ដោយ​បាន​បង់​ប្រាក់​ក្នុង​ថៅកែ​ម្នាក់ៗ ១៥០០០​ដុល្លារ ទៅ​ឱ្យ​ជន​ឆ្លៀត ឱកាស​ដែល​តាំងខ្លួន ជា​សមត្ថកិច្ច​ឈរជើង​ក្នុង​ភូមិសាស្ត្រ​ទឹកដី​ខេត្ត​មណ្ឌល​គី​រី ។ បន្ទាប់មក​ដាក់​រថយន្ត​យី​ឌុប ឬ​វេ​អង យក្សៗ​ឆ្លងដែន​ទៅ​លក់​ឱ្យ​ឈ្មួញ​ក្នុង​ប្រទេស​យួន​តាម​ច្រក​ដារ ស្រុក​មេមត់ មាន​ឧកញ៉ា​ពីរ​នាក់ យក ១៤០០០​ដុល្លារ ធានា​ដល់​រលូន ។​

​សារព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ឃី ផេង មេបញ្ជាការរង​ទាហាន​ស៊ុប​ខេត្តក្រចេះ បានទេ ? ដោយសារ​គ្មាន ទូរស័ព្ទ​ដើម្បី​ទាក់ទង​ពី​បញ្ហា​ខាងលើ​នេះ  ៕​

 

wood_ (3) wood_ (1) wood_ (2)

Filed in: ព័ត៌មានជាតិ