ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

រថយន្ត​ដឹក​បទល្មើស​ឈើប្រណិត​ចូល​ក្រុង​បាន​លុង​ដោយ​គ្មាន​សមត្ត​ពាក់ព័ន្ធ​មួយណា​បង្ក្រាប​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​រតនគីរី​៖ រថយន្ត​ធុន​ត្រា​មួយគ្រឿង​ផ្ទុក​ឈើប្រណិត​ពេញ​ដឹក​ចូល​ក្រុង​បាន​លុង​ទាំង​ព្រឹក ពុំ​មាន​សមត្ថកិច្ច​ជំនាញ​ពាក់​ពន្ធ័​ហ៊ាន​អើត​ក្បាលបង្ក្រាប​នោះទេ បណ្តោយអោយ​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​សាធារណៈ​យ៉ាង​រលូន​។​

​ជាក់ស្តែង​នៅ​វេលា​ម៉ោង​៧​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ​រថយន្ត​ម៉ាក​ធុន​ត្រា​មួយគ្រឿង ពណ៌​ទឹកប្រាក់​គ្មាន​ស្លាក​លេខ​ផ្ទុក​ឈើប្រណិត​ពេញ​ដឹក​ចូលមក​ក្នុង​ក្រុង​បាន​លុង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦​ចេញពី​ស្រុក​កោះ​ញ៉ែ​ក ខេត្ត​មណ្ឌលគិរី រួច​បន្ត​ឡើង​មក​កាត់​ផ្លូវ​ជាតិ​លេខ​៧៨​ចូល​ក្រុង​បាន​លុង ខេត្ត​រតនគិរី ដោយ​ឆ្លងកាត់​បា​រ៉ាស់​កងកម្លាំង​ចម្រុះ​ឆែកឆេរ​អាវុធជាតិផ្ទុះគ​ណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ត្រង់ចំណុច​ភូមិ​តា​អ​ង ឃុំ​តា​អ​ង ស្រុក​កូន​មុំ និង​កាត់មុខ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​លំផាត់ ដែល​ទទួលខុសត្រូវ​ដោយ​លោក​ហុង វណ្ណ​រាន នាយ​ផ្នែក​កាន់​ចំនួន​៣​ស្រុក មានកូន​មុំ ស្រុក​លំផាត់ និង​ក្រុង​បាន​លុង​។​

​តាម​ការសង្កេត​ជាក់ស្តែង​នៅ​ថ្ងៃ​នេះ​ផ្ទាល់​តែម្តង​គេ​ពុំ​មាន​ឃើញ​កម្លាំង​ចម្រុះ ឫ​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្ទាក់​ឃាត់​រថយន្ត​ដឹក​បទល្មើស​នោះឡើយ​គឺ​បណ្តោយអោយ​ធ្វើ​ចរាចរណ៍​យ៉ាង​រលូន​។ ហើយ​ចំ​ព្រោះ​ការដឹក​ឈើប្រណិត​សព្វថ្ងៃ សុទ្ធតែ​មាន​រថយន្ត​ស៊េរី​ទំនើបៗ​មាន​រថយន្ត​ខ្លះ​តាម​កាង​ពីមុខ​ពីក្រោយ មិន​អោយ​ក្រុម​អ្នកសារព័ត៌មាន​ដែល​តាម​ប្រមាញ់​ថត​រូបភាព​បាន​នោះទេ ចំណែក​សមត្ថកិច្ច​ជំនាញ​គ្រប់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​បិទ​ភ្នែក​ធ្វើ​មិន​ឃើញ​ការធ្វើ​សកម្មភាព​របស់​ក្រុម​ឈ្មួញ​ទាំងនោះ​។​

​រីឯ​ការដាក់​កម្លាំង​ឆែកឆេរ​នៅ​តាម​ដងផ្លូវ​នោះ​ទៀត​សោធន៍​គេ​សង្កេតឃើញ​មិន​ដែល​ឃាត់​ទេ​រថយន្ត​ដែល​ដឹក​បទល្មើស គឺ​ឃាត់​រថយន្ត​តាក់ស៊ី រថយន្ត​ក្រុង​និង​រថយន្ត​ប្រភេទ​ទេសចរណ៍​តែប៉ុណ្ណោះ​។ បើ​តាម​ប្រភព​ពត៌មាន​ពី​ក្រុម​ឈ្មួញ​ដែល​រកស៊ី​តូចតាច​គ្មាន​លទ្ធិភាព​បង់​អោយ​សមត្ថកិច្ច ហើយ​បាន​ដក​ខ្លួន​ឈប់​រកស៊ី​នោះ​បង្ហើប​ប្រាប់ថា អ្នក​ដែល​រកស៊ី​ដោយរ​លួ​ន​សព្វថ្ងៃ​នេះ​ភាគច្រើន​តែ​សមត្តកិច្ច​នឹង​អ្នកមាន​អំណាច​អាងខ្នង​អ្នកធំ​នៅ​ពីក្រោយ​ខ្នង​ផង​នោះ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​រតនគិរី បង្ក្រាប​បាន​តែ​រថយន្ត​ខូច រថយន្ត​ក្រឡាប់ រថយន្ត​បែក​កង់​នឹង​រថយន្ត​មិន​បាន​បង់លុយ​ឲ្យ គឺ​ធ្វើ​ការបង្ក្រាប​បង្អួត​យក​ស្នាដៃ​ឲ្យ​ថ្នាក់លើ​ឃើញ​៕
​ឦសាន្ត​

 

2015_12_16ch4 (3)  2015_12_16ch4 (1)

Filed in: ព័ត៌មានជាតិ