ទាន់ហេតុការណ៍
បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​ក្រសួង ផ្តោត​ជា​សំខាន់​ការ រៀបចំ​ផែនការ​ស្ដារ និង​ជួសជុល​បន្ទាន់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​រង​ការខូចខាត​ដោយ​គ្រោះទឹកជំនន់ តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ថ្ងៃ​ពុធ ៤​រោជ ខែ​កត្តិក ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង សាធារណការ និង​ដឹកជញ្ជូន ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង ដឹកជញ្ជូន​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​ក្រសួង ដោយ​មាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ​បច្ចេកទេស​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​។​

​កិច្ចប្រជុំ​នេះ​ផ្ដោតជាសំខាន់​លើ​របៀបវារៈ​មួយចំនួន​រួមមាន​៖ ការរៀបចំ​ផែនការ​ស្ដារ និង​ជួសជុល​បន្ទាន់​នូវ ហេដ្ឋារចនាសម្ព័ន្ធ​ដែល​រង​ការខូចខាត​ដោយ​គ្រោះទឹកជំនន់ ការផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​ស្ដីពី​ការ ពង្រឹង​វិធានការ​រឹតបន្តឹង​ចំពោះ​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់​ដែល​ធ្វើ​ចរាចរណ៍​នៅលើ​ផ្លូវថ្នល់ និង​វឌ្ឍនភាព​ការងារ​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ក្រសួង​ផងដែរ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​ថ្លែងថា​៖ ទោះបី​កម្ពុជា​កំពុង​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូវី​ដ​-១៩ ក៏ដោយ​ក៏​រាជ រដ្ឋាភិបាល​កម្ពុជា​នៅតែ​គិតគូរ និង​យក​ចិត្តទុក​ដាក់បំលើ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ក៏ដូចជា​ដើម្បី​សម្រួល​ដល់​ការរស់នៅ និង​បង្កើន​ប្រាក់ចំណូល​គ្រួសារ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ​។ ជាក់ស្តែង​នៅក្នុង​រយៈពេល​ថ្មីៗ​កន្លងទៅនេះ រាជរដ្ឋាភិបាល បានសម្រេច​បញ្ចេញ​កញ្ចប់​ថវិកា ដើម្បី​ស្ថាបនា​ផ្លូវ​៣៨​ខ្សែ​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​អង្គប្រជុំ​អំពី​វឌ្ឍនភាព​នៃ​ការត្រៀម​រៀបចំ​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ដែល គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី​។​

​ទាក់ទង​នឹង​ការរៀបចំ​ផែនការ​ស្ដារ​ជួសជុល​បន្ទាន់​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ក្នុង​រយៈពេល​កន្លង​ទៅនេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បានឲ្យដឹងថា​៖ ក្រសួង​បាន​បែងចែក​ក្រុមការងារ បច្ចេកទេស​ចុះទៅ​សិក្សា​វាយតម្លៃ​ផល​ប៉ះពាល់​ពី​គ្រោះទឹកជំនន់​លើ​ហេដ្ឋារចនាសម្ព័ន្ធ​នៅតាម​បណ្តា​ខេត្ត ដែល​រង​ផលប៉ះពាល់ ដើម្បី​ធ្វើ​បញ្ជី​ប៉ាន់​តម្លៃ​ជាក់ស្តែង​និង​ដាក់​ស្នើ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ស្នើ សុំ​ថវិកា​ជួសជុល ក្នុង​គោលបំណង​សម្រួល​ដល់​ការដឹកជញ្ជូន និង​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​ក្រុម​ការងារ​បច្ចេកទេ​ស ក៏ដូចជា​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ទូទាំង​ប្រទេស ត្រូវអនុវត្ត​ការងារ​របស់​ខ្លួន​ជា​ប្រចាំ​ទាក់ទង​នឹង​ការចុះ​បិត​ជង្ហុក​សំបុកមាន់ ដោយ​មិន​ត្រូវ រង់ចាំ​ថវិកា​ពិសេស ឬ​ទុក​ផ្លូវ​នោះ​ចោល​បង្ក​ការលំបាក​ដល់​ការធ្វើ​ដំណើរ​ឡើយ ប៉ុន្តែ​ត្រូវ​យក​ថវិកា​ដែល ក្រសួង​មាន​សម្រាប់​ជួសជុល​ថែទាំ ឬ​ត្រូវ​យក​ថវិកា​បន្ទាន់ ដើម្បី​សម្រួល​ដល់​ការតភ្ជាប់​ឱ្យបាន​នូវ​ផ្លូវ​ដែល ត្រូវ​ទឹកជំនន់​ហូរ​កាត់​ផ្តាច់​កន្លងមក​។​

​ជាមួយគ្នា​នេះ​ផង​ដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ​អង្គភាព​ទទួល​ការងារ​ជួសជុល​ថែទាំ និង​សាង សង់​ផ្លូវថ្នល់ ផ្តល់​សម្ភារៈ​ឱ្យបាន​គ្រប់គ្រាន់​ដូចជា​៖ ស្បែកជើង មួកសុវត្ថិភាព អាវ និង​ស្រោមដៃ​ជូន​ដល់ បុគ្គលិក​កម្មករ​ទាំង​ឡាយ ដែល​បំពេញការងារ​ជួសជុល​ថែទាំ​ផ្លូវ ដើម្បី​បង្ហាញ​នូវ​សេចក្តីថ្លៃថ្នូរ សាក​សម ជា​បុគ្គលិក​កម្មករ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​បន្ថែម​ពីលើ​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ផងដែរ​អំពី​ភាពចាំបាច់​នៃ​សេចក្តីជូនដំណឹង​ស្ដីពី ការពង្រឹង​វិធានការ​រឹតបន្តឹង​ចំពោះ​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់​ដែល​ធ្វើ​ចរាចរណ៍​នៅលើ​ផ្លូវថ្នល់ ដើម្បី​ថែទាំ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​របស់​យើង​ឲ្យបាន​គង់វង្ស​អាចប្រើប្រាស់​បា​ន​យូរអង្វែង និង​កាត់បន្ថយ​គ្រោះ ថ្នាក់​ចរាចរណ៍​ផងដែរ​។​

​ដោយឡែក ទាក់ទង​នឹង​ការអភិវឌ្ឍ​វិស័យ​ព័ត៌មានវិទ្យា ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​នាយកដ្ឋាន ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ ធ្វើការ​សិក្សា​រៀបចំ​ផែនការមេ​លើ​ការងារ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ទាំងមូល និង​បាន​សម្តែង​នូវ​មោទន ភាព​ជា​អនេក​ចំពោះ​សមិទ្ធផល​សម្រេចបាន​នាពេល​បច្ចុប្បន្ន​ទាក់ទង​នឹង​ការប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មាន វិទ្យា​ដើម្បី​សម្រួល​ដល់​ការផ្តល់សេវា​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​។​

​ជាងនេះទៅទៀត ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ក៏​បាន​ជំរុញ​លើកទឹកចិត្ត​ឲ្យ​អង្គភាព​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង ទាំងអស់​ជួយ​ផ្ដល់​កិច្ចសហការ​ល្អ​ជា​មួយនា​យក​ដ្ឋា​ន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ​ក្នុង​ការ ផ្ដល់​ទិន្នន័យ​ក៏​ដូច​ជា​ព័ត៌មាន​ចាំបាច់​មួយ​ចំនួន​សម្រាប់​ការរៀបចំ​ផែនការមេ​នេះ​ឲ្យទទួល​បាន​ជោគជ័យ​៕

 

Filed in: ព័ត៌មានជាតិ