ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ថ្នាក់ដឹកនាំ​និង​ប្រតិភូ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួង​មហាផ្ទៃ​ជួប​សិក្សា​ពី​ការអនុវត្ត​តួនាទី ភារកិច្ច​និង​មុខងារ ជាមួយ រដ្ឋបាល​ស្រុក​ឈូក​និង​ក្រុង​កំពត​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ដើម្បី​ធ្វើឲ្យ​ប្រសើរឡើង​ក្នុង​ការអនុវត្ត បំពេញ​តួនាទី ភារកិច្ច និង​មុខងារ នៃ​រដ្ឋបាល​ឯកភាព​ក្រុង ស្រុក ខណ្ឌ ឲ្យបាន​កាន់តែ​មានល​ក្ខណៈប្រសើរ​ថែមទៀត កាលពី​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ ២០២០ លោក ប្រាក់ សំអឿន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ និង​ប្រតិភូ​ជា​សហការី លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ជួប​ជាមួយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នៃ​រដ្ឋបាល​ស្រុក​ឈូក​និង​ក្រុង​កំពត ដើម្បី​សិក្សា​ស្រាវជ្រាវ ទាក់ទង​ការអនុវត្ត​តួនាទី​ភារកិច្ច​និង​មុខងារ​របស់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​។​

​លោក ប្រាក់ សំអឿន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ បាន​លើកឡើង​ថា នៅក្នុង​ឆ្នាំ​២០២០ នេះ គឺជា​ការចាប់ផ្ដើម​អនុវត្ត​គោលការណ៍​របស់​រាជរដ្ឋាភិបាល​ដែលបា​ន​ដាក់ចេញ​នូវ​ការកែទម្រង់​ប្រពន្ធ័​គ្រប់គ្រង​រដ្ឋបាល​សាធារណៈ​នៅ​ថ្នាក់ក្រោម​ជាតិ តាម​គោលនយោបាយ​វិម​ជ្ឈការ​និង​សហវិមជ្ឈការ ស្ដីពី​ការធ្វើសមាហរណកម្ម​បុគ្គលិក​និង​ការរៀបចំ​តួនាទី​ភារកិ​ច្ច​មុខ​តំណែង​គ្រប់គ្រង​នៅក្នុង​រចនាសម្ព័ន្ធ​ថ្មី​រដ្ឋបាល ក្រុង​ស្រុក ខណ្ឌ សំដៅ​ការធានា​ដល់​ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរ​មុខងារ និង​ធនធាន​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​នៅ​កៀក​ជិត​ប្រជាពលរដ្ឋ ក្នុង​ការទទួលខុសត្រូវ​លើ​ការគ្រប់គ្រង ការចាត់ចែង និង​ការប្រើប្រាស់​សិទ្ធិអំណាច​និង​ធនធាន​ទាំងនោះ សម្រាប់​ការផ្តល់​សេវា និង​ការអភិវឌ្ឍន៍​នៅ​មូលដ្ឋាន​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ឲ្យបាន​កាន់តែ​ប្រសើរនិង​ប្រកបដោយ​ប្រសិទ្ធភាព​។​

​ប៉ុន្តែ​បើ​ទោះ​បី​រចនាសម្ព័ន្ធ​ថ្មី​របស់​រដ្ឋបាល​ក្រុង​ស្រុក​ខណ្ឌ ដែល​បាន​ដាក់ឲ្យ​ដំណើរកា​រអស់​រយៈពេល​ជិត មួយ​ឆ្នាំ​នេះ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​យ៉ាងណាក្ដី​។ ប៉ុន្តែ​ក៏​នៅ​មាន​បញ្ហា​ប្រឈម កើត​ឡើង​សម្រាប់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ នី​មួយៗ​ជៀស​មិន​ផុត​។ ដូច្នេះ​ការជួប​ជាមួយ​រដ្ឋបាល​ក្រុង​ស្រុក​នា​ពេល​នេះ គឺ​ក្នុង​គោលបំណង សិក្សា​ពី​បញ្ហា​ប្រឈម​និង​បទពិសោធន៍ កន្លង​មក​ទាក់ទង​ការអនុវត្ត​រចនាសម្ព័ន្ធ​ថ្មី នៃ​ការគ្រប់គ្រង​របស់​រដ្ឋ​បាល​ក្រុង​ស្រុក សំដៅ​ធ្វើ​យ៉ាងណា​ជំរុញ ឱ្យ​មាន​ចីរភាព និរន្តរភាព ក្នុង​ការអភិវឌ្ឍន៍​មូលដ្ឋាន​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ក្នុង​ការបម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​ស្របតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​។ ពិសេស​ការបំពេញ​តួនាទី​ភារកិច្ច​និង​មុខងារ​របស់​រដ្ឋបាល​ក្រុង ស្រុក ឲ្យបាន​កាន់តែ​ល្អប្រសើរ​ឡើង​ថែម​ទៀត​។​

​លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បានចាត់ទុក​បេសកកម្ម​ការងារ​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួង​មហាផ្ទៃ​ដែល​បាន​ជួប​ជាមួយ​រដ្ឋបាល​ក្រុង ស្រុក​នា​ពេល​នេះ គឺ​ពិតជា​បាន​ឆ្លើយតប​ជា មូលដ្ឋាន​នៃ​ការលើកកម្ពស់​ប្រសិទ្ធិភាព​ការងារ ការគោរព​ច្បាប់​និង គោលការណ៍​នានា​របស់​រដ្ឋ និង​ពង្រឹង​របៀបរបប​ការងារ ទទួលខុសត្រូវ ភាពជា​ម្ចាស់​របស់​មន្ត្រី នៅក្នុង​ការបំពេញ​តួនាទី ភារកិច្ច មុខងារ នោះ​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​មូលដ្ឋាន ឆ្លើយតប​បាន​ចំពោះ​តម្រូវការ របស់​ប្រជាពលរដ្ឋ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​បាន​កាន់តែ​ល្អប្រសើរ​និង​មាន​ប្រសិទ្ធភាព​ថែមទៀត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ