ទាន់ហេតុការណ៍
បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ

​នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ជូន​ដំណើរ​កង​ម្លាំង​មួក​ខៀវ​កម្ពុជា​៧៣​នាក់​ទៅ​បំពេញបេកកម្ម​ក្រោមឆ​ត្រអង្គ​ការសហ​ប្រជាតិ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាក​សំណល់​សង្គ្រាម បន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ជូន​ដំណើរ​កងកម្លាំង​មួក​ខៀវ​កម្ពុជា ៧៣​នាក់ ទៅ​បំពេញបេកកម្ម​ក្រោមឆ​ត្រ​អង្គការសហប្រជាជាតិ នៅ​ព្រលានយន្តហោះ​(VIP) នា​យប់​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ ២០២០ ។​

​បើទោះបីជា​ពិភពលោក​កំពុង តែ​ជួប​វិបត្តិ​រាតត្បាត​ដោយសារ តែ​ជំងឺ​កូវី​ដ​-១៩ ក៏​កម្ពុជា​មិន​រារែក​ចំពោះ​ការបញ្ជូន​កង កម្លាំង​មួក​ខៀវ​របស់ខ្លួន ដើម្បី​ចូលរួម​រក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការ​សហ​ប្រជាតិ​ជា ដាច់ខាត​។

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី​
​បានបញ្ជាក់​ថា​៖​កម្លាំង កងរាជអាវុធហត្ថ​លេខ​១៨៦ ចំនួន​៧៣​នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន ២៨​នាក់ ត្រូវ​ចេញ​ទៅ​បំពេញបេសកកម្ម​នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង ជំនួស​កងរាជអាវុធហត្ថ​លេខ​៨៦១ ដែល​ត្រូវ​បញ្ចប់​បេសកកម្ម ហើយ​នឹង​វិលត្រឡប់​មក​មាតុភូមិ​វិញ​នៅ​ថ្ងៃ​ទី​២៧ ខែ តុលា ឆ្នាំ​២០២០ ខាងមុខ នេះ​។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី បាន​លើកឡើង​ថា កងទ័ព​មួក​ខៀវ​កម្ពុជា ដែល​បាន​បំពេញ​បេសកកម្ម​មនុស្ស​ធម៌​ក្រោម​ឆត្រ​អង្គការ សហប្រជាជាតិ​នៅក្នុង​ប្រទេស​ដែល​ហួងហែង​ដោយសារ​តែ​ភ្លើងសង្គ្រាម​ទទួល​បាន​យក ចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង UN ក្នុងដំណាក់កាល​រាតត្បាត​ជំងឺ​កូវី​ដ​-១៩​។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏​បាន​ក្រឿន​រំ​ឮ​ក​ដល់​នាយទាហាន​ទាំងអស់ ដែល​ចេញ​ទៅ​បំពេញ បេស​ក កម្ម​និង​កំពុង​បំពេញ​បេសកកម្ម​មនុស្ស​ធម៌ នៅ​ក្រៅ​ប្រទេស​ទាំងអស់ សូម​ថែ​ទាំង​សុខភាព អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ការណែនាំ​របស់​មន្ត្រី អង្គការ​សហ​ប្រជា ជាតិ នៅក្នុង​តំបន់​បំពេញ​បេស ក​កម្ម​របស់ខ្លួន និង​តាម​ការ​ណែន​នាំ​របស់​ប្រមុខ​រដ្ឋាភិបាល​សម្តេច​តេជោ ហ៊ុន សែន និង​ក្រសួង​ការពារជាតិ ពី​វិធានការ​ការពារ​ទប់ស្កាត់ និង​បង្ការ​ជំងឺ​កូវី​ដ​-១៩​។​

​ឆ្លៀត​ពីនេះ​ទៀត ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏​បាន​ណែនាំ​ដល់​កងរាជអាវុធហត្ថ​ដែល​ត្រូវ​ចេញ​ទៅ​បំពេញ​បេសកម្ម​នៅ​ក្រៅ​ប្រទេស​ទាំងអស់​ត្រូវ​ថែរក្សា​ប្រពៃណី ទំនៀម​ទំលាប់​ដ៏​ល្អ​ផូរផង់​របស់​ខ្មែរ ឱ្យបាន​ល្អ​ដើម្បី​លើក​តម្កើន​កិត្តិយស​ប្រទេស​កម្ពុជា នៅលើ​ឆាក អន្តរជាតិ ជា​ពិសេស​ត្រូវ​ចេះ​ស្រឡាញ់​យកអាសារ​គ្នា​ដូច​បងប្អូន​បង្កើត នៅ​គ្រប់​កាលៈទេសៈ​។​

សូមបញ្ជាក់​ថា ចាប់តាំងពី​ឆ្នាំ​២០០៦​មក កម្ពុជា​បាន​បញ្ជូន​កម្លាំង​ជិត​៥,០០០​នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន​ជាង ២០០​នាក់ ទៅ​ចូលរួម​បេស​ក កម្ម​របស់​អង្គការ​សហ​ប្រជា ជាតិ រហូតដល់​ពេល​នេះ​កម្ពុជា​មាន​កងកម្លាំង​៥ កង​សរុប​ចំនួន​៧៨៧​នាក់ កំពុង​បំពេញ បេសកកម្ម​រក្សា​សន្តិភាព ក្រោម​ឆ័ត្រ​របស់​អង្គការ សហប្រជាជាតិ ក្នុងនោះ​មាន​លី​បង់​,​ស៊ូដង់​,​ស៊ូដង់​ខាងត្បូង​, ម៉ាលី និង​អាហ្វ្រិក​កណ្តាល​។

កម្លាំង​មួក​ខៀវ​ទាំងអស់នេះ ដែល​ធ្វើឲ្យ​ប្រទេស​កម្ពុជា ជា​ប្រទេស​បរិច្ចាគ​កម្លាំង​រក្សា​សន្តិភាព​ច្រើនជាងគេ​លំដាប់​ទី​២ នៅក្នុង​តំបន់​អាស៊ាន​៕

Filed in: ព័ត៌មានជាតិ