ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ឧត្តមសេនីយ៍ឯក ហុង វិណុល ចុះ​ពិនិត្យ​ស្ថានភាព​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៥ ខែតុលា ឆ្នាំ​២០២០ លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស តំណាង​លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​មូលដ្ឋាន​ស្រុក​រមាស​ហែក ដោយ​មាន​អមដំណើរ​ដោយ​អភិបាលស្រុក ប្រធាន​ក្រុមប្រឹក្សា កងកម្លាំង អាជ្ញាធរ​មូលដ្ឋាន​ភូមិ ឃុំ ចុះ​ពិនិត្យ​ស្ថានភាព​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅ​ភូមិ​កំពង់ថ្នា ឃុំ​ដូង ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង​ដែល​បណ្តាលអោយ​បាក់​ឆ្លា​យ​ទំនប់​មួយកន្លែង ប៉ះពាល់​ដំណាំ​ស្រូវ​ប្រមាណ ៥.៩០ ហិកតា របស់​គ្រួសារ​ចំនួន​១០​គ្រួសារ​។

​ក្នុង​នោះ​ផង​ដែរ ឯកឧត្តម ក៏​បាន​ពាំនាំ​ការឧបត្ថម្ភ​ជា​ថវិកា​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ​ក្នុង​មួយ​រយៈពេល​នេះ​។

​បន្ទាប់មក​ក្រុមការងារ​បន្ត​ចុះ​ត្រួតពិនិត្យ សាលាបឋមសិក្សា​កំពង់​ថ្នាល​(​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​) ដែល​មាន​ទទឹង ៩,១០​ម៉ែត្រ បណ្តា​យ ៤៨,១០​ម៉ែត្រ រង​ការពុក​ធ្លុះធ្លាយ​ដំបូល ហើយ​ឯកឧត្តម​ក៏​បាន​ឱ្យ​ជួសជុល​ដំបូល​សាលាបឋមសិក្សា​កំពង់ថ្នា​ឡើងវិញ និង​កសាង​រោង​ដាក់​កង់ ម៉ូតូ ជូន​លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស​ទៀតផង​។

​បន្ត​មក​ទៀត ក្រុម​ការងារ​បាន​ចុះ​ត្រួតពិនិត្យ​ការជួសជុល​ដំបូល និង​ពិ​ដាន​សាលាឆាន់​វត្ត​ជា​ធា​ជ បាន​រួចរាល់​ជា​ស្ថាពរ ៕

Filed in: ព័ត៌មានជាតិ