ទាន់ហេតុការណ៍
បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ

ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ប្រាសាទបាគង បើក​ចំ​វេទិកា​សាធារណៈ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​សៀមរាប​)៖ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប នា​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២០​នេះ បាន​រៀបចំ​វេទិកា​សាធារណៈ​ថ្នាក់ជាតិ និង​ជួប​សាកសួរ​សុខទុក្ខ​សំណេះសំណាល​ជាមួយ​គ្រួសារ​ប្រជាពលរដ្ឋ ២១៥​នាក់ ដែល​រង​ផលប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង នា​ពេល​ថ្មីៗ​នេះ​។​

វេទិកា​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក ស្រី តឹក​រ៉េត កំរង រដ្ឋលេខាធិកា​ក្រសួង​ពាណិជ្ជកម្ម និង​ជា​អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ប្រាសាទបាគង ក្នុងនាម​តំណាង​លោក ស៊ុ សំណាង ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ប្រាសាទបាគង ដោយ​មាន​ការចូលរួម​ពី​អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាល​-​ស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ​។​

បន្ទាប់ពី​លោក សូរ ប្លាតុ​ង អភិបាល​ស្រុក​ប្រាសាទបាគង ឡើង​អាន​របាយការណ៍​រួចមក លោកស្រី តឹក​រ៉េត កំរង បាន​ដឹកនាំ​អង្គ​វេទិកា​ដើម្បី​ស្តាប់ និង​ទទួលយក​នូវ​សំណូមពរ​ដែល​លើកឡើង​ដោយ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ផ្ទាល់ ក្នុងនោះ​មាន​ចំនួន ៦​សំណូមពរ ត្រូវបាន​ក្រុម​ការងារ​បំភ្លឺ និង​ដោះស្រាយ​ជូន ពិសេស​គឺ​ការឆ្លើយតប​ចំពោះ​សំណើ​ត​បណ្តាញ​អគ្គិសនី​ចូល​សាលារៀន ជួសជុល​ប្រព័ន្ធ​ប្រឡាយទឹក ពន្លឿន​សេវា​ផ្តល់ និង​កែ​ឯកសារ​អត្រានុកូលដ្ឋាន​។​

ដោយសារ​បច្ចុប្បន្ន​អាជ្ញាធរ​កំពុងតែ​រួម​គ្នា​បង្ការ ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ និង​ជំនន់​ទឹកភ្លៀង​នា​ពេលកន្លងមក​ផង​នោះ ក្រុមការងារ​ថ្នាក់ជាតិ​ខាងលើ​ក៏​បាន​ចែក​ជូន​នូវ​អំណោយ​ដល់​ពលរដ្ឋ​ដែល​បាន​ចូលរួម​នា​ពេល​នោះ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ក្រមា ១ មី ១​កេស ត្រីខ ១​យួរ ម៉ាស់ ២ សាប៊ូ ២​ដុំ​តូច ទឹកត្រី ២​ដប ទឹក​ស៊ី​អ៉ីវ ២​ដប និង​ថវិកា​ចំនួន ២​ម៉ឺន​រៀល​។​

ជាមួយគ្នា​នោះ លោកស្រី​អនុប្រធាន​ក៏​បាន​នាំយក​នូវ​ទយ្យ​ទាន​មួយចំនួន មាន​ដូចជា​អង្ករ ៥០​គីឡូក្រាម មី ២​កេស ទឹកបរិសុទ្ធ ២​កេស ទឹកត្រី ១​យួរ ទឹក​ស៊ី​អ៉ីវ ១​យួរ និង​ថវិកា ១​លាន​រៀល ប្រគេន​ថ្វាយ​ព្រះសង្ឃ​គង់នៅ​វត្ត​ត្រាច​ផងដែរ​៕

Filed in: ព័ត៌មានជាតិ