ទាន់ហេតុការណ៍
បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ

​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ថ្លែងអំណរគុណ​ក្រុម​កា​ងារ​យុវជន CPP នៅ​បរទេស ដែល​ចូលរួម​ឧបត្ថម្ភ​ថវិកា និង​សម្ភារៈ ដល់​កងទ័ព ដើម្បី​សង្គ្រោះ​ប្រជាជន​ជួប​គ្រោះទឹកជំនន់

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​ថ្លែងអំណរគុណ​ចំពោះ​ទឹកចិត្ត​សប្បុរសធម៌ និង​ការចូលរួម​គាំទ្រ​ដ៏​ថ្លៃថ្លា​បំផុត​ចំពោះ​ក្រុម​ការងារ​យុវជន​ថ្នាក់កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​សប្បុរសជន​ទាំងអស់​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ថវិកា អង្ករ និង​ទឹក​សុទ្ធ ជួយ​ដល់​កងទ័ព ដើម្បី​សង្គ្រោះ​ប្រជាជន​ដែល​ជួប​គ្រោះ​ទឹកជំនន់​។​

​សូមបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២០ ក្រុម​ការងារ​យុវជន​ថ្នាក់កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា រួមមាន​ក្រុម​ការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​ទ្វីបអឺរ៉ុប កាណាដា អូស្ត្រាលី និង​ណូវ៉ែល​ហ្សេ​ឡង់ ផ្នែក​ក្រសួង​-​ស្ថាប័ន ផ្នែក​គ្រឹះស្ថានសិក្សា និង​សប្បុរស​ជ​នានា បន្ត​ចូលរួម​ឧបត្ថម្ភ​ថវិកា អង្ករ និង​ទឹក​សុទ្ធ ដើម្បី​ចូលរួម​ចំណែក​ជួយ​ដល់​កងទ័ព​ជើងគោក ក្នុង​យុទ្ធនាការ​ដោះស្រាយ​ការងារ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ទូទាំងប្រទេស​ដែល​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់​។​

បើ​យោងតាម​របាយការណ៍រ​បស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​ផ្សព្វផ្សាយ​ដោយ​អង្គភាព​ព័ត៌មាន Fresh News ទទួលបាន​នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០​នេះ បានឱ្យដឹងថា (​គិតពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់ ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០-​ល្ងាច​) ប៉ះពាល់ ២០​រាជធានី​-​ខេត្ត ស្មើ ១១៧​ក្រុង​/​ស្រុក​/​ខណ្ឌ រួមមាន​៖ ខេត្ត​ពោធិ៍សាត់ ខេត្ត​ប៉ៃលិន ខេត្ត​បន្ទាយមានជ័យ រាជធានី​ភ្នំពេញ ខេត្ត​បាត់ដំបង ខេត្ត​ស្វាយរៀង ខេត្ត​ត្បូងឃ្មុំ ខេត្ត​ឧត្តរមានជ័យ ខេត្តសៀមរាប ខេត្តតាកែវ ខេត្ត​កំពង់ស្ពឺ ខេត្ត​មណ្ឌលគិរី ខេត្ត​ព្រះសីហនុ ខេត្ត​កោះកុង ខេត្ត​ព្រះវិហារ ខេត្ត​ស្ទឹងត្រែង ខេត្ត​កំពង់ចាម ខេត្ត​កណ្តាល ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​កំពង់ធំ​
* ប៉ះពាល់​ប្រជាជន​ប្រមាណ ១៣៣,៧៩៤​គ្រួសារ ស្មើ​ប្រមាណ ៥៣៥,១៧៦​នាក់​
* ប្រជាជន​ជម្លៀស​ប្រមាណ ១១,៦៤៧​គ្រួសារ ស្មើ​ប្រមាណ ៤៦,៥៥៨​នាក់​
* ប្រជាជន​ស្លាប់ ៣៩​នាក់ (​ធៀប​ល្ងាច ថ្ងៃទី​២២ ខែតុលា ពុំ​មាន​កើន​)
* ផ្ទះ​ប៉ះពាល់​ប្រមាណ ១១៧,៨៨២​ខ្នង និង​ខូចខាត ៦៣​ខ្នង​
* សាលារៀន​លិច​ទឹក​ប្រមាណ ៩២៤​កន្លែង និង​វត្ត​លិច​ទឹក​ប្រមាណ ៣០៥​កន្លែង​
* ស្រូវ​លិច​ទឹក​ប្រមាណ ២៦៣,៩៣៣​ហិកតា និង​ដំណាំ​រួមផ្សំ​លិច​ទឹក ៨៨,៧៧៩​ហិកតា​
* ផ្លូវជាតិ ផ្លូវ​ខេត្ត ផ្លូវ​គ្រួស​ក្រហម ប៉ះពាល់​ប្រមាណ ៥៤៧ គីឡូម៉ែត្រ​
* ផ្លូវលំ​ជនបទ​លិច​ទឹក​ប្រមាណ ១,៦៨៥ គីឡូម៉ែត្រ​
* ទំនប់ ប៉ះពាល់​ប្រមាណ ៤១ គីឡូម៉ែត្រ​
* ប្រឡាយ​មេ ប៉ះពាល់​ប្រមាណ ២៣៦ គីឡូម៉ែត្រ​
* ប្រឡាយ​រង ប៉ះពាល់​ប្រមាណ ១៩៣ គីឡូម៉ែត្រ​
* ប្រឡាយ​ស្រោចស្រព ប៉ះពាល់​ប្រមាណ ១២៩ គីឡូម៉ែត្រ​
* ច្រាំងទន្លេ ប៉ះពាល់ ២១៩៥ ម៉ែត្រ​៕

Filed in: ព័ត៌មានជាតិ