ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

ហ៊ុន ម៉ា​នី បន្ត​ចុះ​អប់រំ​ពលរដ្ឋ​ពី​វិធីសាស្ត្រ​ការពារ​ជំងឺ​ផ្សេងៗ​នៅ​ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ អំឡុង​កម្ពុជា​កំពុង​រងគ្រោះ​ជំនន់​ទឹកភ្លៀង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​កំពង់ស្ពឺ ៖ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី បាន​បន្ត​ចុះ​អប់រំ​ពី​បញ្ហា​សុខភាព ជាពិសេស​គឺ​ជំងឺ​កូវី​ដ​-១៩ និង​បាន​ចែក​ជូន​ថ្នាំពេទ្យ ដើម្បី​ព្យាបាល​ជំងឺ​មួយ​ចំនួន ជូន​ប្រជាពលរដ្ឋ​រស់​នៅក្នុ​ស្រុកឱ​រ៉ាល់ ខេត្ត​កំពង់ស្ពឺ នា​អំឡុង​ពេល​ដែល​កម្ពុជា​នា​ពេលបច្ចុប្បន្ន កំពុង​ជួប​បញ្ហា​ជំនន់​ទឹកភ្លៀង នៅតាម​បណ្តា​ខេត្ត​មួយចំនួន ក្នុងនោះ​ក៏​មាន​ខេត្ត​កំពង់ស្ពឺ​ផងដែរ​។​

​ការបន្ត​ចុះ​អប់រំ​ជូន​ប្រជាពលរដ្ឋ​ពី​បញ្ហា​សុខភាព​របស់ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ទាំង​៣៦​រូប បាន​ធ្វើឡើង​នា​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០ នៅតាម​ខ្នង​ផ្ទះ​តាម​តំបន់​ដាច់ស្រយាល នៅ​ឃុំ​រស្មី​សាមគ្គី ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ ដែល​ដឹកនាំ​ដោយ​លោក ពាង ផា​រ័ត្ន​, លោក សាន វណ្ណេត​, លោក​វេជ្ជបណ្ឌិត សាយ ឫទ្ធី អនុប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ តំណាង​អោយ​លោក លេង ផា​លី ប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី និង​ជា​អនុប្រធាន​ទី​១ ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ ទទួលបន្ទុក​ចំនួន​៣​ឃុំ​។​

​សូម​ជម្រាប​ជូន​ថា ការចុះពិនិត្យ​សុខភាព​ជូន​ប្រជាពលរដ្ឋ និង​ការផ្សព្វផ្សាយ​របស់​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ក៏​មាន​ការសហការ​ពី​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ឆាយ ថន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ខេត្ត​កំពង់ស្ពឺ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​កំពង់ស្ពឺ សាខា​សកម្មជន​ក្រុមការងារ​យុវជន​គណបក្ស​រាជធានី​ភ្នំពេញ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​ឱ​រ៉ា​ល់ និង​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​ឱ​រ៉ា​ល់​។​

​នា​ឱកាស​នោះ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី បាន​ផ្សព្វផ្សាយ​អប់រំ​ណែនាំ អំពី​វិធានការ​ទប់ស្កាត់​ប្រយុទ្ធ​នឹង​ជម្ងឺ​កូវី​ដ​-១៩ ដោយ​បង្រៀន​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​អំពី​ការរស់នៅ​ស្អាត ប្រកបដោយ​អនាម័យ​ល្អ ដោយ​លាង​សម្អាត​ដៃ​នឹង​អា​កុល ឬ​សាប៊ូ ពាក់​ម៉ាស់​ឲ្យបាន​ត្រឹមត្រូវ​នៅពេល​ចាំបាច់ ហូប​ស្អាត គេង​ស្អាត វិធី​បង្ការ​គ្រុនចាញ់​, គ្រុនឈាម និង​គ្រុនឈិក​បូក​រួម​និង​ជំងឺ​ផ្សេងៗ​ទៀត​។​

​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ក៏​បាន​ពាំនាំ​ការសួរសុខទុក្ខ និង​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធានកិត្តិយស​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី រួមមាន​៖ ចែក​ថ្នាំពេទ្យ និង​ពិនិត្យ​ព្យាបាល​, ជំងឺ​ផ្តាសាយ​, សន្លាក់​ឆ្អឹង​, ក្រពះ​, ពោះវៀន​, ជំងឺ​ទូទៅ និង​បាន​ចែក​ថ្នាំ មុលទី​វីតាម៉ីន​, វី​តា​ម៉ី​ន​សេ ព្រមទាំង​ចែក​អាល់​កុល និង​ថ្នាំពេទ្យ​មួយចំនួនទៀត​។​

​ជាមួយគ្នា​នោះ​ដែរ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ក៏​បាន​ធ្វើ​ការពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​១០០​គ្រួសារ ជាមួយនឹង​ការ​ផ្តល់​អំណោយ​មួយចំនួន​ដូចជា​៖ ១៖ អង្ករ ស្មើ ៥ គីឡូក្រាម​, ២៖ មី​១​កេស ៥០​កញ្ចប់​, ៣៖ ត្រីខ ១ យួ ស្មើនឹង ១០​កំប៉ុង​, ៤៖ ទឹកត្រី ៣​ដប​, ៥៖ ប្រេង​ឆា ១​ដប ស្មើ ២​លី​ត​, ៦៖ ថវិកា ២ ម៉ឺន​រៀល ៧៖ ភួយ​ម្នាក់​១ និង​៨៖ ចែ​ល​លាងដៃ​ម្នាក់​១​ដប ក្នុង​នោះ​ផង​ដែរ​ក៏​បាន​ក្រុមការងារ​ក៏​បាន​ឧបត្ថម្ភ​ថវិកា​ជូន​ដល់​មូលដ្ឋាន​ស្រុក​ចំនួន​៤០​ម៉ឺន​រៀល ដើម្បី​ចាត់ចែង​ដល់​អាជ្ញាធរ​ភូមិ និង​ឃុំ ដែល​សរុប​ថវិកា​ប្រមាណ​២៣​លាន​រៀល (​ម្ភៃ​បី​លាន​រៀល​)​។​

​លោក ពាង ផា​រ័ត្ន តំណាង​លោក លេង ផា​លី ប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ក៏​បាន​អំពាវនាវ​ជូន​ដល់​ប្រជាពលរដ្ឋ ឲ្យមាន​ការប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់បំផុត ចៀសវាង​ពី​ជំងឺ​ផ្សេងៗ​នា​អំឡុង​ពេល​ជំនន់​ទឹកភ្លៀង នាពេល​បច្ចុប្បន្ន​នេះ និង​ជា​ពិសេស​ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ជាមួយ​ហ្នឹង​សត្វ​ធាតុ​ផ្សេងៗ ក្រែង​មាន​ករណី​ចឹក និង​ទិច​ជាដើម និង​ស្តាប់​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។​

​អនុប្រធាន​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី រូបនេះ ក៏​បាន​ក្រើនរម្លឹក​ដល់​ប្រជាពលរដ្ឋ​កុំឲ្យ​មាន​ការ​ភ្លេចខ្លួន​ជាមួយ​ហ្នឹង ជំងឺ​កូវី​ដ​-១៩ ទោះបីជា​កម្ពុជា​កំពុង​ជួប​ហ្នឹង​បញ្ហា​ជំនន់​ទឹកភ្លៀង​ក្តី​។​

​លោក ពាង ផា​រ័ត្ន ក៏​បាន​លើក​ទៀត​ថា «​ការងារ​មនុស្សធម៌​ចុះជួយ​ប្រជាពលរដ្ឋ​រៀង​រហូត​មក គឺ​កើត​ចេញពី​ការឧបត្ថម្ភ​គាំទ្រ និង​ការចង្អុលបង្ហាញ​ពី​សំណាក់​ឯកឧត្តម​ប្រធាន ហ៊ុន ម៉ា​នី ដែល​លោក​តែង​ខ្វល់ខ្វាយ​គិតគូរ និង​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ ដែល​ជួប​ការលំបាក​គ្រប់​កាលទេសៈ​»​។​

​គួរ​ជម្រាប​ថា នា​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២០ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី និង​ក្រុមការងារ​សហកា​រទាំង​អស់​ក៏​បាន​ចុះ​មើល​ជំនន់​ទឹកភ្លៀង នៅ​ឃុំ​រស្មី​សាមគ្គី ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ និង​បាន​ពាំនាំ​ជូនអំណោយ​មួយចំនួន​ជា​របស់ លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ